ពាក្យចាស់ពោលថា “ស្គាល់មុខស្គាល់មាត់ តែមិនស្គាល់ចិត្ត” បានន័យថា ឃើញរូបរាងសម្បកក្រៅគេបែបនេះ មិនបញ្ជាក់ថាចិត្តគំនិតខាងក្នុងរបស់គេដូចគ្នាទៅនឹងរូបរាងគេឡើយ ចិត្តមនុស្សពិបាកប៉ាន់ស្មាន មនុស្សពោរពេញដោយការលាក់ពុត ដូច្នេះនៅក្នុងទំនាក់ទំនងរាប់អានជាមួយអ្នកដទៃ យើងត្រូវរៀនចេះបែងចែកពីភាពពិត និងក្លែងក្លាយ កុំបន្តឱ្យខ្លួនចេះតែធ្លាក់ក្នុងការបោកប្រាស់របស់អ្នកដទៃ ហើយមនុស្សដែលមានចិត្តពុតត្បុតចូលចិត្តនិយាយពាក្យទាំងនេះខ្លាំងណាស់ មុខផ្សេងក្រោយផ្សឹង។
១. ជួបអ្នកណាក៏លើកសសើរ ចូលចិត្តនិយាយថា “អ្នកពូកែណាស់”
មនុស្សម្នាក់ដែលស្មោះត្រង់គួរជាទីទុកចិត្តនោះ គេតែងតែលើកសរសើរតែអ្វីដែលជាភាពជាក់ស្តែងដែលបានកើតឡើងប៉ុណ្ណោះ តែបើមនុស្សពុតត្បុតម្នាក់វិញ គេតែងតែជួបអ្នកណាសសើរពីអ្នកនោះ ចូលចិត្តនិយាយនៅក្នុងចំណោមគេឯងថា “អ្នកពូកែណាស់” និយាយបញ្ជោអ្នកទាល់តែអ្នកទន់ឆ្អឹង។ តែចំពោះខ្លួនគេវិញ ទទួលស្គាល់អ្នកថាជាមនុស្សពូកែ ឬអត់ ឬសរសើរអ្នកចេញពីចិត្តពិត ឬអត់នោះ គ្មានអ្នកណាមើលដឹងពីចិត្តរបស់គេឡើយ។ មនុស្សបែបនេះ គេចូលចិត្តចង់សម្ព័ន្ធ បង្កើតជាបក្សជាពួកមានខ្សែ ដើម្បីតែផលប្រយោជន៍របស់គេ ហើយគេដើរប្រាប់មនុស្សគ្រប់គ្នាថាអ្នកណាក៏ជាមិត្តល្អរបស់គេដែរ។
២. និយាយពាក្យដែលរុញច្រានកាតព្វកិច្ចឱ្យគេ
មនុស្សដែលមានពុតត្បុត ភាគច្រើនមាន EQ រៀងខ្ពស់ ដូច្នេះគេតែងតែរុញច្រានទំនួលខុសត្រូវឱ្យអ្នកដទៃឱ្យជ្រះស្រឡះពីខ្លួនរបស់គេ ម្យ៉ាងទៀតធ្វើឱ្យអ្នកគ្មានពាក្យតវ៉ាបានទៀតផង។ គេនឹងផ្តល់សំណួរមួយខ្សែដល់អ្នក ឱ្យតែអ្នកអាចឆ្លើយតបនឹងសំណួរគេចេញ នោះអ្នកនឹងធ្លាក់ទៅក្នុងការរៀបចំរបស់គេដោយមិនដឹងខ្លួន ចុងក្រោយអ្នកត្រូវតែទទួលរ៉ាប់រងភារកិច្ចមួយនោះដោយខានពុំបាន។
៣. តែងតែនិយាយពាក្យ “សុំអង្វរកគេ”
មានតែមនុស្សអន់ទេ ដែលនៅសុខៗបង្ហាញភាពទន់ជ្រាយឱ្យគេឃើញ ធ្វើពុតជាគួរឱ្យអាណិត ដើម្បីទទួលបានការអាណិតអាសូរពីអ្នកដទៃ គេតែងតែប្រើពាក្យថា “សុំអង្វរ” មួយនេះ។ ការសុំអង្វរគេដើម្បីតែរឿងតិចតួច នេះគឺជារឿងដែលមិនល្អបាត់ទៅហើយ ចុះទម្រាំតែចូលចិត្តប្រើពាក្យ “សុំអង្វរ” នេះទៀតនោះ តែនេះក៏បញ្ជាក់ថាមនុស្សម្នាក់នេះ គឺមានស្បែកមុខក្រាស់ណាស់ គ្រាន់តែយកការសុំអង្វរកនេះមកធ្វើជាវិធីដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនតែប៉ុណ្ណោះ៕
អត្ថបទ ៖ Mythical Bird / Knongsrok