មិនថាជាប្តីប្រពន្ធ ឬគូសង្សារឡើយ មានពាក្យខ្លះ ដាច់ខាតកុំសួរមនុស្សប្រុសឱ្យ

មនុស្សស្រីចូលចិត្តគិតច្រើនតាំងពីកំណើត ព្រោះតែរឿងតូចតាច ក៏អាចនាំឱ្យគិតផ្តេសផ្តាសបានដែរ។ នៅក្នុងទំនាក់ទំនងមួយ  រឿងដែលជូរចត់បំផុតនោះគឺ ស្រលាញ់គេងប់ងល់ខ្លាំងពេក រហូតដកល់បាត់បង់គេគ្រប់ពេលវេលា ចេះតែខ្លាចមនុស្សប្រុសលែងស្រលាញ់ខ្លួនតទៅទៀត។

ភាគច្រើនស្នេហាតែងតែបាត់បង់ដោយមិនដឹងខ្លួន ដោយសារមូលហេតុដូចជា ចិត្តខ្លាំងរៀងខ្លួន មិនចេះអត់អន់ឱ្យគ្នា វ៉ៃឱ្យស្លាប់ក៏មិនព្រមនឹងពាក្យថាស្រលាញ់ដែរ ... ចិត្តចង់ឈ្នះទាំងនេះមិនមែនជារឿងដែលល្អនោះឡើយ។ បើអ្នកពិតជាមិនចង់បាត់បង់ដៃគូរបស់អ្នកមែននោះ ទោះជាប្តីប្រពន្ធ ឬគូសង្សារក៏ដោយ សូមអ្នកកុំប្រើពាក្យទាំងនេះសួរទៅកាន់ដៃគូ។

F670a9d20ac4b5d38f6d34b6530b4598

-->

១. តើបងស្រឡាញ់អូនឬអត់?

គេតែងនិយាយថា “នៅក្នុងលោកនេះមានរបស់បីយ៉ាងមិនអាចលាក់បាំងបានឡើយ នោះគឺ ការក្អក ភាពក្រីក្រ និងក្តីស្រលាញ់”។ ស្រលាញ់អ្នកឬអត់ ទោះជាមិនបាននិយាយចេញមកមែនក៏លាក់មិនជិតដែរ ព្រោះចិត្តពិត និងទង្វើនឹងបង្ហាញប្រាប់ដល់អ្នក។

មិនខ្វល់ថាគេរវល់ប៉ុនណាណា ហត់នឿយប៉ុនណា គេប្រាកដជាឆ្លៀតពេលផ្ញើសារឱ្យអ្នក។ បើគេមិនខ្វល់ពីអ្នកទេ ទោះជាមើលឃើញសាររបស់អ្នក ក៏អង្គុយធ្វើដូចជាមើលមិនឃើញដែរ នេះគឺជាភាពខុសគ្នារវាងការស្រលាញ់ និងមិនស្រលាញ់។ អ្នកតែងតែអាចទទួលអារម្មណ៍បាន មិនចាំបាច់ទៅសួរចង់ដឹងពីចម្លើយទាំងនេះទេ។ គ្រាន់តែនាំឱ្យខ្លួនធ្លាក់ចូលទៅក្នុងជំងឺខ្លាចបាត់បង់តែប៉ុណ្ណោះ វាគ្មានប្រយោជន៍សូម្បីតែបន្តិចដល់ស្នេហាឡើយ។

ពេលដែលអ្នកលើកសំណួរនេះមកសួរគេ ទោះជាគេស្រលាញ់អ្នកឬអត់នោះ ចម្លើយដែលផ្តល់ទៅឱ្យអ្នកប្រាកដជាស្រលាញ់ហើយ។ ទោះជាមាត់ផ្សេងចិត្តផ្សឹងក៏ជាការស្រលាញ់ ចំណែកចិត្តស្មោះភក្តីក៏ជាការស្រលាញ់ដែរ សំណួរនេះ គឺគ្មានន័យអ្វីសម្បីតែបន្តិច។ តាមពិតទៅ ពេលដែលអ្នកលើកសំណួរនេះឡើង បានន័យថា មនោសញ្ចេតនារបស់អ្នកប្រាកដជាលេចឡើងនូវភាពធ្លុះធ្លាយហើយ ។

Bab392acddb3f340f8acf3a8bbb92d5c

២. បងនឹងចាកចេញពីអូនទេ?

នៅក្នុងមនោសញ្ចេតនា មិនមែនឱ្យតែស្រលាញ់ហើយ គឺអាចឈ្នះរាល់ហេតុផលទាំងឡាយនោះឡើយ ផ្លូវស្នេហារបស់មនុស្សគ្រប់រូប សុទ្ធតែមិនរលូននោះឡើយ ចង់ឱ្យស្នេហាមួយស្ថិតស្ថេរគង់វង្សនោះ លុះត្រាតែ អ្នកទាំងពីរសុខចិត្តរួមទុក្ខលំបាកជាមួយគ្នា ក្លាហានទៅរួមសុខទុក្ខជាមួយគ្នា ទើបអាចកាន់ដៃគ្នា “ដល់ចាស់សក់ស្កូវបាន” មិនមែនគ្រាន់តែនិយាយឱ្យតែបានៗនោះទេ។

ក្តីស្រលាញ់មានភាពជ្រាលជ្រៅប៉ុនណា ទង្វើក៏ពិតប៉ុណ្ណឹងដែរ។ នៅក្នុងរឿងស្នេហា អ្នកដែលស្រលាញ់គេខ្លាំងពេក នឹងកើតជំងឺមួយនោះហៅថា “ជំងឺខ្លាចបាត់បង់”

តាមពិតទៅគ្មានអ្វីចាំបាច់ទេ នៅក្នុងលោកនេះគ្មានអ្នកណាមិនអាចឃ្លាតពីអ្នកណាឡើយ ពួកយើងត្រូវត្រៀមចិត្តឱ្យរួចជាស្រេចនូវការចាកចេញរបស់គេ កុំក្លាយទៅជាឧបករណ៍របស់អ្នកណាឱ្យសោះ។ ខិតខំធ្វើជាមនុស្សដែលឯករាជ្យ និងជនឆ្នើមម្នាក់ គ្មានអ្នកណាម្នាក់ឥតខ្ចោះឡើយ រឹតតែគ្មានអ្នកណានៅក្នុងរឿងស្នេហា អាចរក្សានូវស្ថានភាពល្អពីដើមដល់ចប់ទេ នេះសុទ្ធតែដុសខាតគ្នា ឱបក្រសោបគ្នាទៅវិញទៅមក ទើបពួកគេអាចមានស្នេហាដែលគង់វង្សមួយ។

256bac9066d342d03561aa728e15f8a2

៣. ហេតុអ្វីបានជាបងលែងស្រលាញ់អូនដូចពីមុន

ពេលដែលអ្នកសួរទៅកាន់គេថា “ហេតុអ្វីបានជាបងលែងស្រលាញ់អូនដូចពីមុន” មានន័យថា “ខ្ញុំយល់ថាបងលែងស្រលាញ់ខ្ញុំហើយ”។ ចុះបើប្តូរជាអ្នកវិញ ការលះបង់ដើម្បីអនាគតអ្នកទាំងពីរយ៉ាងលំបាក បែរជាត្រូវសង្ស័យថាលែងស្រលាញ់ទៅវិញ អ្នកនឹងមានអារម្មណ៍ថារងការឈឺចាប់ដែលឬទេ?

ស្នេហាដែលល្អមួយ គឺជាការជឿទុកចិត្តគ្នារវាងមនុស្សពីរនាក់ តែបើគ្មានក្តីស្រលាញ់វិញ គឺនឹងនាំមកនូវការសង្ស័យ។ អ្នកក៏មិនបាច់ចង់បញ្ជាក់ថាគេស្រលាញ់អ្នកប៉ុនណានោះទេ ក៏មិនបាច់យកពេលវេលាជាច្រើនដាក់ទៅលើខ្លួនគេច្រើនពេកទេ ហើយកាន់តែមិនបាច់ទៅស្វែងយល់ពីគំនិតរបស់គេគិតចំពោះអ្នកយ៉ាងណានោះដែរ។ អ្នកត្រូវយកពេលវេលា និងកម្លាំងស្មារតីជាច្រើនទុកនៅលើខ្លួនឯងវិញ ឱ្យតែអ្នកលើកកម្ពស់ខ្លួនឱ្យបានល្អ ធ្វើជាម្ចាស់គ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបានល្អ នោះស្នេហាមួយនេះនឹងអាចធូរស្រាលក្នុងចិត្ត និងមានរីករាយជាមិនខាន៕

អត្ថបទ ៖ Mythical Bird / Knongsrok