មនុស្សស្រី បើអាចធ្វើរឿងទាំង៥នេះ ជីវិតអ្នកក៏អាចបញ្ចៀសពីបញ្ហា ទុក្ខសោកវេទនា ជីវិតពិតជាមានក្ដីសុខ សុភមង្គលមិនខាន

ធ្វើជាស្ត្រី ត្រូវតែមានឯករាជ្យភាពខាងសេដ្ឋកិច្ច។ កុំរង់ចាំនរណាម្នាក់មកជួយអ្នក កុំពឹងពាក់អ្នកណា ក្រែងប៉ះមនុស្សខ្លះ ធ្វើបាប និងមើលងាយអ្នក។ ដូច្នេះ អ្នកត្រូវដឹងពីចំណុចទាំង៥ខាងក្រោមនេះ នោះជីវិតអ្នកនឹងមិនអភ័ព្វគ្មានទុក្ខសោកឡើយ។

១. ត្រូវចេះធ្វើកិច្ចការងារផ្ទះ

មនុស្សស្រីអ្នកដឹងត្រូវដឹង គ្មាននរណាម្នាក់អាចយល់ និងថែរក្សាអ្នកបានល្អ ជាងខ្លួនអ្នកឡើយ។ គ្មាននរណាម្នាក់អាចថែរក្សាកូនរបស់អ្នកបានល្អជាងអ្នកឡើយ។ នោះហើយជាមូលហេតុដែលបុរសទាំងអស់ស្រឡាញ់ប្រពន្ធដែលចេះធ្វើម្ហូប និងមានទំនុកចិត្ត។

មនុស្សប្រុស នៅពេលដែលធ្វើការហត់នឿយពីខាងក្រៅ គាត់ប្រាកដជាចង់ត្រឡប់មកដល់ផ្ទះ មានប្រពន្ធធ្វើម្ហូប រៀបចំបាយទឹក និងញុំាអាហារជួបជុំគ្នាជាមួយគ្រួសារ ដូច្នេះ នៅពេលដែលអ្នកជាភរិយាល្អ ចេះរៀបចំទុកដាក់កិច្ចការផ្ទះបាយ នាងក៏នឹងទទួលបានសំណាង ការស្រឡាញ់ ថ្នាក់ថ្នម និងការគោរពពីស្វាមីដូចគ្នា។

3bf9b2ae02dadb8164ebcd0398557a12

២. ស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា

ស្ត្រីម្នាក់ដែលរស់នៅតែងតែនិយាយស្ដីពាក្យមិនពិត កុហកបោកប្រាស់ មិនគួររំពឹងថានរណាម្នាក់នឹងស្មោះត្រង់ជាមួយនាងអស់មួយជីវិតនោះឡើយ។ នៅពេលពួកគេអាត្មានិយម តឹងតែង ចិត្តអាក្រក់ ពូកែកុហកបោកប្រាស់ កុំថាឡើយនៅក្នុងរឿងស្នេហា សូម្បីតែការរកស៊ី ធ្វើការ ក៏ពិបាកនឹងជោគជ័យណាស់។

ម្យ៉ាងទៀត មនុស្សស្រីដែលគ្មានៅភាពស្មោះត្រង់ បើទោះបីជាពួកគេក្លាយជាអ្នកមាន ពួកគេច្បាស់ជាត្រូវមនុស្សជុំវិញទាញយកផលប្រយោជន៍ ខ្សែលើជាមិនខាន។ ភាពមិនស្មោះត្រង់កំពុងបង្កើតកម្មផលសម្រាប់ខ្លួនឯង។

មិនថាមុខតំណែងខ្ពស់ប៉ុនណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យរិះគន់ ឬមើលងាយអ្នកដទៃដែរ។ ប្រសិនបើអ្នកមិនអាចធ្វើបានទេពរជ័យទាំងអស់របស់អ្នកនឹងរលាយបាត់។

Screen Shot 2021 08 28 At 5.31.17 PM

៣. ឯករាជ្យភាពសេដ្ឋកិច្ច

ធ្វើជាស្ត្រី ត្រូវតែមានឯករាជ្យខាងសេដ្ឋកិច្ច។ បើអ្នកជាមនុស្សគ្មានការងារធ្វើ មិនអាចរកចំណូលបានដោយខ្លួនឯង អ្នកគ្មានឯករាជ្យផ្នែកសេដ្ឋកិច្ច ច្បាស់ណាស់ថា អ្នកនឹងត្រូវជួបតែមនុស្សដែលមើលស្រាល មើលងាយអ្នកមិនខាន។ ប៉ុន្តែនៅពេលស្ត្រីមានឯករាជ្យខាងសេដ្ឋកិច្ច ដូច្នេះបុរសក៏នឹងគោរព ឱ្យតម្លៃអ្នកដូចគ្នាផងដែរ។

៤. ដឹងពីរបៀបថែរក្សាខ្លួនឯង

កុំរវល់តែរកលុយ ហើយធ្វេសប្រហែសក្នុងការ​មើលថែរក្សាខ្លួនឯងឱ្យសោះ។ អ្នកក៏ត្រូវសម្រាកថែរក្សាសុខភាព និងសម្រស់របស់ខ្លួនឯងផង។ មនុស្សស្រីដែលមិនចេះថែរក្សាសម្រស់របស់ខ្លួន គឺជាមនុស្សស្រីឆោតល្ងង់បំផុត។ មនុស្សស្រីប្រភេទនេះ កុំអន់ចិត្តបើគ្មានអ្នកណាស្រឡាញ់ ព្រោះអ្នកក៏មិនចេះស្រឡាញ់ និងថែរក្សារូបរាង សម្រស់របស់ខ្លួនឯង វាបែបហ្នឹងហើយ។

Screen Shot 2021 08 28 At 5.31.13 PM

៥. ដឹងពីរបៀបធ្វើឱ្យខ្លួនឯងសប្បាយចិត្ត

នេះគឺជារឿងសំខាន់បំផុត។ មនុស្សស្រីអ្នកត្រូវចេះស្វែងរកសុភមង្គលផ្ទាល់ខ្លួនរបស់អ្នក មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ ស្ត្រីត្រូវធ្វើឱ្យខ្លួនអ្នកស្អាតនៅពេលអ្នកចេញទៅក្រៅ។ ចំណាយពេលដើម្បីធ្វើឱ្យខ្លួនឯងមានផាសុកភាព តាមដែលអាចធ្វើទៅបាន អ្វីដែលសំខាន់ ត្រូវតែរីករាយសប្បាយចិត្ត កុំគិតស្មុគស្មាញ ឬគិតរឿងអវិជ្ជមានឱ្យសោះ។ មនុស្សស្រីដែលចេះសប្បាយចិត្ត ទើបមានសំណាងច្រើននៅក្នុងជីវិត៕

ប្រភព ៖​ Phunutoday / Knongsrok