សម្រាប់ក្មេងៗវ័យកណ្តាលអាយុចន្លោះ ១៥-២៣ ឆ្នាំជាដើម ប្រសិនអ្នកចង់រស់នៅបានយូរ មិនមានជំងឺមកបៀតបៀន គួរតែកាត់បន្ថយឲ្យបានច្រើននៅប្រភេទអាហារទាំង ៣ ខាងក្រោម ព្រោះវាអាចបង្កផលប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរណាស់នៅពេលទៅមុខ៖
១) អាហារត្រាំ
យោងតាមអ្នកជំនាញបានណែនាំថា អាហារដែលមានជាតិជូរ គេត្រាំទុកយូរ វាមានជាតិអាស៊ីដខ្ពស់ណាស់ ហើយអាចបង្កផលប៉ះពាល់ដល់ក្រពះ នាំឲ្យក្រហាយទ្រូង និងបង្កទៅជាហានិភ័យនៃជំងឺមហារីក។
២) អាហារដែលខ្លោច
អាហារដែលមានជាតិខ្លោច ជាប់កំណកខ្លោចពណ៌ខ្មៅច្រើន ក៏អ្នកមិនគួរទទួលទានដែរ ព្រោះសារធាតុ Benzopyrene វាអាចបង្កទៅជាជំងឺមហារីកក្រពះ។ បន្ថែមពីនេះវាក៏ធ្វើឲ្យលើសទម្ងន់ ហើយកើតជំងឺបេះដូង ឡើងសម្ពាធឈាមជាដើមផងដែរ។
៣) អាហារដែលមានជាតិប្រៃខ្ពស់
មនុស្សឈានចូលវ័យជិត ២០ ឆ្នាំនេះចូលចិត្តណាស់អាហារមានជាតិប្រៃ តែពួកគេមិនដឹងនោះទេ ថាវាអាចប្រឈមជំងឺលើសឈាម បេះដូងទៅពេលខាងមុខបាន។ ក្រៅពីនេះអ្នកចូលចិត្តទទួលទានអាហារមានអំបិលច្រើន ក៏អាចបណ្តាលឲ្យខូចស្រទាប់ក្រពះ ក្លាយទៅជាជំងឺមហារីកក្រពះថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក