មនុស្សស្រី បើចង់ឱ្យជីវិតរស់នៅយ៉ាងមានន័យ មានក្ដីសុខ អ្នកក៏ត្រូវតែដឹងនូវចំណុចទាំង១០ខាងក្រោមនេះ នោះជីវិតអ្នកនឹងពេញលេញ ល្អប្រសើរ បើទោះបីជាគ្មានមនុស្សប្រុសណាមករួមដំណើរជីវិតជាមួយក៏ដោយ។
១. ស្នេហា គឺជាកត្តាដែលគ្រាន់តែធ្វើឱ្យជីវិតគួរឱ្យចាប់អារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែការងារ គឺជារឿងដែលអ្នកមិនអាចខ្វះបានទេ។ រីឯគ្រួសារ គឺជាអ្វីដែលមិនអ្នកអាចបាត់បង់បានឡើយ។ ដោយដឹងពីរបៀបផ្សះផ្សាកត្តាទាំង ៣ នេះ អ្នកគឺជាស្ត្រីដែលក្លាហានបំផុត។
២. សុភមង្គល ត្រូវតែបង្កើតដោយខ្លួនឯង ដើម្បីឱ្យស្ថិតស្ថេរ និងមានន័យ។ កុំសង្ឃឹមថាបុរសណាម្នាក់ ចូលមកផ្តល់ឱ្យអ្នកនូវជីវិតពេញលេញ ឬរកស៊ីចិញ្ចឹមអ្នកឱ្យសោះ។
៣. ដ្បិតថាលុយ និងកិត្តិនាមសំខាន់ពិតមែន ប៉ុន្តែគ្រួសាររឹតតែសំខាន់ជាងនេះទ្វេរដង។ ឪពុកម្តាយមិនអាចរង់ចាំអ្នករកប្រាក់បានគ្រប់គ្រាន់ដើម្បីមើលថែពួកគាត់ឡើយ។ ពេលវេលារបស់ពួកគាត់មានកំណត់ ដូច្នេះត្រូវស្រឡាញ់ និងមើលថែពួកគេគាត់ឱ្យបានល្អ តាមដែលអ្នកអាចធ្វើបាន ទាន់មានឱកាស មានពួកគេនៅក្បែរ។
៤. មនុស្សជាច្រើនគិតថា បុរសគឺជាការគាំទ្រតែមួយគត់របស់ស្ត្រី។ ប៉ុន្តែការពិតបើគ្មានបុរសទេ ស្ត្រីនៅតែមានភាពរឹងមាំ ដើម្បីប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។
៥. និស្ស័យ អត្តចរិត មិនស្ថិតនៅក្នុងសម្លៀកបំពាក់ ម៉ាកប្រេន ឬគ្រឿងសម្អាងថ្លៃៗនោះឡើយ។ សោភ័ណភាពរបស់ស្ត្រី គឺចេញពីព្រលឹងខាងក្នុង និងចំណេះដឹងពិតប្រាកដ។ ដូច្នេះការចិញ្ចឹមបីបាច់ចិត្តគំនិត និងបណ្តុះចំណេះដឹងរបស់អ្នក ដើម្បីក្លាយជាស្ត្រីដែលមាននិស្ស័យល្អបំផុត។
៦. ស្ត្រីមិនត្រូវការទំនាក់ទំនងច្រើនទេ មានតែមនុស្សម្នាក់ដែលអាចយល់ពីនាង។ មិត្តភក្តិសំខាន់លើគុណភាព មិនមែនស្ថិតនៅលើបរិមាណនោះឡើយ។
៧. អ្នកមិនអាចយល់ពីចិត្តមនុស្សបានឡើយ។ កុំមើលឃើញភាពរីករាយរបស់មនុស្សស្រី ប៉ុន្តែចូរមើលលើអ្វីដែលនាងមិនអាចបញ្ចេញមកបាន។ កុំឃើញនាងស្ងៀមស្ងាត់ គិតថានាងមិនខ្វល់អ្វី ជាមនុស្សស្រីមានបេះដូងធំទូលាយ គឺមិនងាយនឹង ឬប្រកាន់នឹងអ្នកណាផ្ដេសផ្ដាសនោះឡើយ។
៨. ការក្បត់របស់បុរស គឺដូចជាអាវចាស់ ស្ត្រីដែលមានប្រាជ្ញាគួរតែបោះវាចោលដើម្បីកុំឱ្យបាត់បង់តម្លៃរបស់អ្នកខ្លួនឯង។
៩. មនុស្សស្រីដែលមាននិស្ស័យល្អ និយាយតែពាក្យមួយម៉ាត់ ហើយក៏មិននិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងគេនោះឡើយ។ ពួកគេក៏មិនទទួលយកអ្នកដែលធ្វើបាប ឬកេងប្រវញ្ចលើខ្លួននាងដែរ។
១០. កុំជឿអ្វីដែលអ្នកមើបានឮ អ្នកត្រូវតែជឿលើអ្វីដែលអ្នកបានឃើញ ជាពិសេសសម្តីរបស់បុរស វាកាន់តែផ្អែមល្ហែម អ្នកនឹងកាន់តែវេទនានៅពេលក្រោយ ដូចពាក្យថា សម្ដីផ្អែមតែងមានពុត ពាក្យប្រុសស្បថ ច្រើនតែជាពាក្យកុហកបោកប្រាស់៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក