គ្រូ​ពេទ្យ​ព្រមាន​កុំ​ធ្វើ​រឿង ៥ នេះ​ក្រោយ​បាយ​រួច ​ព្រោះ​អាច​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ក្រោយ​ទទួល​ទាន​បាយ​ ឬ​អាហារ​ពេល​ណា​មួយ​រួច តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅ​ឯ​ប្រទេស​ចិន បាន​កត់​បង្ហាញ​នៅ​ទម្លាប់​អាក្រក់ ៥ ដែល​អ្នក​គួរ​ជៀសវាង មិន​ត្រូវ​អនុវត្ត​ជា​ដាច់​ខាត៖

៥) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ

1

ក្រោយ​ទទួល​ទាន​អាហារ​រួច អ្នក​មិន​ត្រូវ​ទៅ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ភ្លាម​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​សិន ដើម្បី​ឲ្យ​អាហារ​មាន​ការ​រំលាយ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ។

ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បន្ត​អនុវត្ត នោះ​អាច​ឈាន​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ចុះ​ថយ ហើយ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដល់​ក្រពះ ដូច​ជា​រលាក ដំបៅ​ក្រពះ និង​រលាក​ក្រពះ​ពោះវៀន​ជា​ដើម។

៤) ងូត​ទឹក

Gffg

ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ឬ​ឈឺ​ក្រពះ អ្នក​មិន​ត្រូវ​ងូត​ទឹក​ភ្លាមៗ​នោះ​ទេ ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច។ ដោយសារ​តែ​ទឹក​ត្រជាក់​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ឈាម ហើយ​នាំ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​ក្រពះ​មាន​ការ​ថយ​ចុះ។

៣) ផឹក​តែ​បន្ទាប់​ពី​ទទួល​ទាន

តែ​មាន​សារធាតុ​ចិញ្ចឹម​ដូច​ជាច​វីតាមីន និង Theophylline តែ​ការ​ទទួល​ទាន​ទឹក​តែ ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច មិន​ជា​រឿង​ដ៏​ត្រឹមត្រូវ​នោះ​ទេ។ ដោយសារ​តែ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រូតេអ៊ីន​នៃ​អាហារ​និង​តានីន​ដែល​មាន​នៅ​ក្នុង​តែ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្រូប។ ល្អ​បំផុត​អ្នក​អាច​ដក​ឃ្លា ៣០ នាទី​មុន​ទៅ​ទទួល​ទាន​តែ។

២) ផឹក​ទឹក​ត្រជាក់

3

ទឹក​ត្រជាក់​បណ្តាល​ឲ្យ​ឡើង​ខ្លាញ់​ក្បាល​ពោះ ហើយ​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ឡើង​ខាប់ មួយ​ទៀត​វា​ក៏​កាត់​បន្ថយ​ប្រតិកម្ម​អង់ស៊ីម​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​រំលាយ​អាហារ​ផង​ដែរ។ ដូច្នេះ​បើ​ចង់​ទទួល​ទាន​ទឹក គួរ​ទទួល​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​ត្រឹម​ ១ កូន​កែវ​អី​បាន​ហើយ។

១) ជក់​បារី

4

នេះ​ជា​ទម្លាប់​របស់​មនុស្ស​ប្រុស​មួយ​ចំនួន ទាំង​ដែល​ស៊ីជម្រៅ​ទៅ​គឺ​វា​មិន​ល្អ​នោះ​ទេ ព្រោះ​អី​វា​ធ្វើ​ឲ្យ​ចរចា​ចរន្ត​ឈាម​ដើរ​មិន​ស្រួល ហើយ​ជាតិ​ពុល​នៃ​ផ្សែង​បារី​ដែល​ស្រូប​ទៅ​វា​ជា​ធម្មតា​នឹង​ជ្រាប​ចូល​ពេញ​រាងកាយ ដូច​ជា​ផ្លូវ​ដង្ហើម សួត និង​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក