ទូទឹកកកជាកន្លែងរក្សាទុកអាហារ ដែលយើងចង់ប្រើប្រាស់រយៈពេលយូរ ប៉ុន្តែវាដោយរបស់ដែរ ហើយអាហារខ្លះបើរក្សាទុកក្នុងទូទឹកកកយូរពេក វានឹងនាំឲ្យខូចគុណភាពទៅវិញ រួចបើយើងលើកមកទទួលទាន នោះនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖
១) បាយ
បាយដែលយើងទទួលទានសល់ បើទុកក្នុងទូទឹកកកយូរ វានឹងឡើងទៅជាបាក់តេរី ទៅជាផ្សិត ពេលយើងមកទទួលទាន អាចនាំឲ្យយើងរាគ ឬក្អួតបាន។ ជាធម្មតាគេមិនណែនាំឲ្យយកមករក្សាទុកក្នុងទូទឹកកកនោះទេ ជាពិសេសមិនត្រូវលើសពី ២៤ ម៉ោង ព្រោះវានឹងខូចគុណភាពហើយបាត់បង់សារធាតុចិញ្ចឹម ពេលវាអស់កម្តៅ។
២) សាច់ចម្អិនរួច
សម្រាប់ប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក ដែលចម្អិនរួច អាចទុកសម្រាប់ទទួលទានយ៉ាងយូរត្រឹម ១-២ ថ្ងៃប៉ុណ្ណោះ បើទុកលើសនោះគឺវានឹងបង្កទៅជាបាក់តេរី ឡើងប៉ារ៉ាស៊ីត ហើយយកមកចម្អិនវិញក៏មិនអាចទទួលទានបានដែរ។
ស្រដៀងគ្នាទៅនឹងអាហារសមុទ្រ ដូចជាបង្គា ក្តាម និងត្រីឆ្អិន ប្រសិនរក្សាទុកក្នុងទូទឹកកកយូរ វានឹងក្លាយទៅជារបស់ដែលបាត់បង់ប្រូតេអ៊ីន ហើយងាយធ្វើឲ្យអ្នកខូចថ្លើម និងតម្រងនោមថែមទៀតផង។
៣) សូកូឡា
មនុស្សជាច្រើនទម្លាប់រក្សាទុកសូកូឡានៅក្នុងទូ តាមពិតទៅដោយសារចំហាយទឹក កកកុញខ្លាំង វាងាយធ្វើឲ្យសូកូឡារលាយទៅជាស្ករ ដែលវាមិនត្រឹមតែបំផ្លាញរសជាតិប៉ុណ្ណោះទេ វាក៏ជាកន្លែងបង្កាត់ពូជបាក់តេរី បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ។
៤) ប៉េងប៉ោះ
ដោយសារតែខ្យល់ត្រជាក់នៅក្នុងទូទឹកកក វាងាយនឹងធ្វើឲ្យប៉េងប៉ោះខូចទ្រង់ទ្រាយ ហើយបាត់បង់គុណភាពដើម។ បន្ថែមពីនេះឱជារស និងក្លិនរបស់វាក៏ត្រូវបានបាត់បង់ទៅតាមនោះផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក