មនុស្សស្រីនៅពេលវ័យរាងចំណាស់បន្តិច ឬជាមនុស្សស្រីដែលរវល់ច្រើន នោះអ័រម៉ូនសំខាន់មួយចំនួននឹងមានការចុះថយ ដែលវាជាហេតុនាំឲ្យសុខភាពក៏ចុះអន់ថយទៅតាមនោះដែរ ហើយបើនិយាយពីសម្រស់ក៏ជាបញ្ហាគួរឲ្យបារម្ភដូចគ្នា។ ថ្ងៃនេះ Knongsrok ណែនាំអាហារ ៤ ប្រភេទដែលស្រីៗគួរទទួលទានជាប្រចាំ ព្រោះវាអាចជួយឲ្យពួកគេអាយុវែង និងក្មេងជាងវ័យ៖
៤) ត្រីមានខ្លាញ់
ដូចជាត្រីសាម៉ុង ត្រីធូណា និងសាឌីន គឺជាប្រភពសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលត្រូវបានគេបង្ហាញថា វាអាចជួយកាត់បន្ថយបញ្ហារលាក។ បន្ថែមពីនេះវាល្អបំផុតសម្រាប់ស្រ្តីនៅវ័យកណ្តាល ដែលមានបម្លាស់ប្តូរអ័រម៉ូន កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងសរសៃឈាមបេះដូង។
៣) ផ្លែបឺរី
យោងតាមអ្នកជំនាញបានឲ្យដឹងថា ផ្លែប្ល៊ូបឺរី ស្រ្តបឺរី និងរ៉ាបបឺរី គឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សម្បូរទៅដោយវីតាមីន A, C ជួយបំបាត់ស្នាមជ្រីវជ្រួញ និងជួយការពារស្បែកខូច មើលទៅនាំឲ្យរូបរាងកាយក្មេងជាងវ័យ។ បើអ្នកក្រឡុកវាទទួលទាន សម្រាប់ប្ល៊ូបឺរ៉ូមួយកូនកែវ មានផ្ទុកជាតិសរសៃ Fiber ៤ ក្រាម និង RDI សម្រាប់វីតាមីន C ២៥ ភាគរយ។
២) គ្រាប់ធញ្ញជាតិ
នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃគ្រាប់ធញ្ញជាតិ គឺមានផ្ទុកនូវខ្លាញ់អូមេហ្គា ៣ ក៏ដូចជាវីតាមីនសំខាន់មួយចំនួន ដែលជួយថែរក្សាស្បែកយើងបានយ៉ាងល្អ ហើយអាចជួយពង្រឹងប្រព័ន្ធភាពសុាំពីការឆ្លងរោគផ្សេងៗ។
១) បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតង ដូចជាខាត់ណា និងស្ពៃ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ក៏ដូចជាតិសរសៃខ្ពស់ ហើយវាក៏ជាកន្លែងប្រមូលផ្តុំនៅវីតាមីន C ក៏ដូចជាកាល់ស្យូម ជួយថែរក្សាទាំងឆ្អឹង និងកាត់បន្ថយជំងឺពុកឆ្អឹងពេលយើងចាស់ទៅថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក