៤ យ៉ាង​នេះ​លុយ​ប្តូរ​មិន​បាន​ទេ មនុស្ស​ប្រុស​ធ្វើ​វា​សម្រាប់​តែ​នារី​ដែល​គេ​ស្រលាញ់​ស្មោះ​ប៉ុណ្ណោះ

ប្រសិន​បុរស​នោះ ច្បាស់លាស់​ជាមួយ​នឹង​នារី​ណា​ម្នាក់ ដោយ​ស្មោះ​មួយ​នឹង​មួយ ហើយ​គិតគូរ​ដល់​ថ្ងៃ​អនាគត​ជាមួយ​នាង នោះ​គេ​ប្រាកដ​ជា​ចេញ​នៅ​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៤ ដូច​ខាង​ក្រោម៖

៤) គោរព​នាង

1 Asmj 1618152716161463387877

មិន​ផ្អែក​លើ​រូបសម្រស់ មិន​ផ្អែក​លើ​ទ្រព្យ​ដែល​អ្នក​មាន​ឬ​អត់​នោះ​ទេ តែ​បុរស​ម្នាក់​នោះ គេ​តែងតែ​គោរព​ឲ្យ​តម្លៃ​ទៅ​លើ​នាង​ជានិច្ច មិន​ថា​តែ​មុន​រៀបការ ឬ​រៀបការ​រួច។

ទាំង​កាយវិការ​ទាំង​ពាក្យ​សម្តី គេ​មិន​បៀតបៀន​ឲ្យ​អ្នក​ទទួល​រង​សម្ពាធ​ឡើយ ផ្ទុយ​ទៅ​វិញ​ជា​ការ​ទុក​ចន្លោះ​ឲ្យ​គ្នា យោគយល់​ដល់​គ្នា ហើយ​ចេះ​បត់បែន​ទៅ​តាម​ស្ថានការណ៍​ដែល​នាង​ត្រូវ​ការ។ គ្រប់​យ៉ាង​ក៏​គេ​មិន​បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វី​តែ​តាម​ចិត្ត​គេ​នោះ​ដែរ ដោយ​តែងតែ​គោរព​នៅ​ការ​សម្រេច​ចិត្ត​របស់​គ្នា​ទាំង​សង​ខាង​ មិន​ប្រកាន់ខ្ជាប់​តែ​គំនិត​របស់​ខ្លួន​ឯង​ឡើយ។

៣) ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ពិសេស

14

មិន​ចាំ​បាច់​តែ​ចំណាយ​លុយ​ទាំង​ដុល​ទៅ​បង្កើត​រឿងរ៉ាវ​អស្ចារ្យ​ណា​មួយ​នោះ​ទេ ត្រឹម​តែ​របស់​តូចៗ​ឲ្យ​តែ​បុរស​នោះ មាន​ការ​គិត​បាន​ល្អ ជារឿយៗ​គេ​តែងតែ​ធ្វើ​ចេញ​មក​ឲ្យ​នាង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ពិសេស​សម្រាប់​គេ ដូច​ជា​ព្រះនាង​ដែល​គេ​បាន​យក​ចិត្ត​ទុក​ដាក់​បាន​យ៉ាង​ដិតដល់។

ក្តីស្រលាញ់​មួយ​នេះ​ គឺ​ធំ​ជាង​អ្វី​ទាំង​អស់ វេហា​ក៏​មិន​អាច​ប្តូរ​បាន​ឡើយ។ ជាក់ស្តែង​ទៅ​ដល់​ទី​ណា បុរស​នោះ​តែងតែ​កាន់​ដៃ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ពេល​ទៅ​ដល់​កន្លែង​អង្គុយ​ក៏​រៀបចំ​កៅអី​ឲ្យ​អង្គុយ​ឲ្យ​ស្រួលបួល មើល​គ្រប់​ច្រកល្ហក​បារម្ភ​ពី​សុខទុក្ខ​នាង​គ្រប់​ពេល ពោល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិសេស ខ្លួន​ឯង​កក់ក្តៅ​និង​សុវត្ថិភាព​ខ្លាំង​ណាស់​ពេល​បាន​នៅ​ក្បែរ​បុរស​ដូច​ជា​អ្នក។

២) ត្រៀម​ខ្លួន​នឹង​ជា​ជំនួយ​គ្រប់​ពេល

Goblin16 01241 F36e392afdcd7eebe93c4052fe5851d4_600x400

២៤ ម៉ោង គេ​តែងតែ​មិន​រុញរា​នោះ​ទេ ក្នុង​ការ​ជួយ​នារី​ដែល​គេ​ស្រលាញ់ មិន​ថា​ទុក្ខធុរៈ​របស់​នាង​ផ្ទាល់ ឬ​គ្រួសារ​របស់​នាង ឲ្យ​តែ​ជា​រឿង​ចាំ​បាច់ គឺ​គេ​នឹង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព។

ដ្បិត​បើ​គេ​ពេល​ខ្លះ​ត្រូវ​ការ​ពេលវេលា​សម្រាក​សម្រាប់​ខ្លួន​ឯង តែ​បើ​ចៃដន្យ​នាង​មាន​រឿង​រវល់​អ្វី​ដែល​ត្រូវ​ឲ្យ​ជួយ ក៏​គេ​មិន​ប្រកែក​នោះ​ដែរ ហើយ​ទាំង​ដែល​ពេល​ខ្លះ ស៊ូ​លាក់​មិន​ឲ្យ​នាង​ដឹង​ថា​ខ្លួន​ឯង​ហត់នឿយ​ឡើយ ដោយ​ទៅ​ជា​ចំណែក​ជួយ​នាង​ទាំង​ស្នាម​ញញឹម។ ការ​គាំទ្រ​គ្រប់​ពេលវេលា​នេះ រាប់​ថា​អ្នក​ជា​បុរស​ដ៏​ល្អ​បំផុត​ហើយ ក្នុង​ជីវិត​របស់​នារី​ម្នាក់​នោះ។

១) គេ​គិត​ពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត

ដូច​និយាយ​ពី​ខាង​លើ គេ​ឆាប់​ចាប់​អារម្មណ៍​ពី​អ្នក​ណាស់ យូរ​ទៅ​គេ​នឹង​ដឹង​ទម្លាប់​របស់​អ្នក​ឯង ថា​អ្នក​ចូលចិត្ត​អ្វី អ្នក​មិន​ចូលចិត្ត​អ្វី។ អ្នក​ចង់​ទៅ​កន្លែង​ណា មិន​ចង់​ទៅ​កន្លែង​ណា មិន​ចាំ​បាច់​តែ​អ្នក​ហា​មាត់ ក៏​គេ​ដឹង​មុន​នោះ​ដែរ។ អារម្មណ៍​បែប​នេះ ធ្វើ​ឲ្យ​នាង​កាន់​តែ​រីករាយ​នឹង​នៅ​ក្បែរ​អ្នក ព្រោះ​មាន​អារម្មណ៍​ថា​មិន​ពិបាក​ មិន​ទើសទាល់​ចិត្ត ព្រោះ​ដូច​ជាច​ខ្លួន​ពីរ​ចូល​តែ​មួយ​ អ្វី​ដែល​ជា​អ្នក ក៏​ជា​គេ​ដូច​គ្នា។ សឹង​តែ​ពេល​ខ្លះ​ទៀត របស់​ហ្នឹង​អ្នក​មិន​ចូលចិត្ត​ទេ តែ​បើ​នារី​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​ហើយ អ្នក​ក៏​ស៊ូ​ទៅ ស៊ូ​ទទួល​ទាន​វា​រួម​គ្នា ដោយ​មិន​រអ៊ូ ឬ​បង្ហាញ​ពាក្យ​ត្អូញត្អែរ​មក​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->