ជាទូទៅមនុស្សប្រុស បើស្រលាញ់នារីណាម្នាក់ចេញពីចិត្ត ហើយច្បាស់លាស់នឹងនាង ពួកគេប្រាកដជាមិនអាចលាក់បាំងបាននោះទេ នៅទម្លាប់សួរនាំរឿងទាំង ៤ ចំណុចដូចខាងក្រោម៖
៤) គេតែងតែចាប់អារម្មណ៍គ្រប់យ៉ាងពីអ្នក
បើគេមិនស្រលាញ់អ្នក គេមិនសូវខ្វល់នឹងអ្នកទេ តែបើគេស្រលាញ់អ្នកហើយ គេខ្វល់សឹងតែគ្រប់វិនាទីនៃអ្នក មិនថាតែអារម្មណ៍ និងសកម្មភាពកាយវិការរបស់អ្នក។ មិនថាតែរឿងតូចតាច ការដើរ ការអង្គុយ គេមើលអ្នកមិនដាក់ភ្នែក ខ្លាចអ្នកខ្វះនេះខ្វះនោះ ត្រូវការនេះត្រូវការនោះ ដើម្បីឲ្យគេអាចក្លាយជាអង្គរក្សតាមមើលថែអ្នកគ្រប់វិនាទី។
៣) គិតពីអារម្មណ៍អ្នក
គេខ្វល់ពីអារម្មណ៍របស់អ្នក នៅពេលថ្ងៃណាអារម្មណ៍អ្នកមិនល្អ គេក៏ឆាប់មើលដឹង ហើយគេមិនសូវហ៊ាននិយាយស្តីច្រើនឡើយ តែនៅតែបារម្ភជានិច្ច និងព្យាយាមសួរនាំ ក៏ដូចជាជួយដោះស្រាយអ្នកតាមដែលអាចធ្វើទៅបាន។ មួយផ្សេងទៀតគ្រប់ពាក្យពេចន៍ក៏គេគិតណាស់ដែរ ថាពេលណាគួរនិយាយលេងសើច ថាពេលណាគួរច្បាស់លាស់នឹងអ្នក ដោយផ្អែកទៅតាមអារម្មណ៍ដែលអ្នកកំពុតកើតមាន។
២) តែងតែចង់ដឹងថា អ្នកស្រលាញ់គេឬអត់
ខាងបុរសតែងតែសួរ ថាអ្នកស្រលាញ់គេកម្រិតណា ចង់លឺពាក្យស្រលាញ់ចេញពីព្រះនាងតូចរបស់គេ។ ជាងនេះគេក៏កាន់តែចង់ឃើញកាយវិការយកចិត្តទុកដាក់មួយចំនួន កើតចេញពីអ្នកផ្ទាល់ ហើយវាមិនរឿងធុញទ្រាន់សម្រាប់គេនោះទេ ផ្ទុយទៅវាជាកម្លាំងចិត្ត ជាកម្លាំងចលកររុញច្រានឲ្យក្លាយជាការខិតខំក្នុងការបំពេញរឿងអ្វីមួយ។
១) គេខ្វល់ខ្វាយពីជីវិតប្រចាំថ្ងៃរបស់អ្នក
គេតែងតែខ្វល់ពីអ្នក ចង់ដឹងថាថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះ អ្នកហត់នឿយឬអត់ អ្នកបានទទួលទានអ្វីគ្រប់គ្រាន់ហើយឬនៅ តើអ្នកមានសម្ពាធផ្លូវចិត្តរឿងណាមួយដែរឬទេ? គេពេញចិត្តនឹងដើរតួជាទីប្រឹក្សាចាំស្តាប់ ចាំចែករំលែកយោបល់ទៅកាន់អ្នកជានិច្ច។ តើអ្នកជាមនុស្សស្រី ដែលបានជួបមនុស្សប្រុសប្រភេទហ្នឹងហើយឬនៅ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក