ទម្លាប់ ៣ អាច​ធ្វើ​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ទាំង​ព្រឹក ជា​ពិសេស​ចំណុច​ទី ២

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម បើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​រៀងរាល់​ព្រឹក វា​ក៏​ជា​ហានិភ័យ​មួយ​ដែរ ដែល​អ្នក​គួរ​តែ​ជៀសវាង៖

៣) ក្រោក​មក​ភ្លាមៗ​នៅ​ពេល​ព្រឹក

2150461

ពេល​អ្នក​ក្រោក​ពី​គេង ចូរ​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ ២-៣ នាទី​សិន សឹម​ក្រោក​មក​ម្តង​បន្តិចៗ។ ការ​អនុវត្ត​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល និង​មិន​បណ្តាយ​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។

ប្រសិន​អ្នក​កំពុង​គេង​សុខៗ ហើយ​ស្ទុះ​ក្រោក​មក​ភ្លាម មួយ​រំពេច​នោះ​អាច​វិវត្ត​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ទាំង​ព្រឹក ហើយ​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃឈាម​ខួរក្បាល។ ដូច្នេះ​ចំណុច​នេះ​គឺ​ស្រួចស្រាល់​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។

២) ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ

2150460

ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​កំពុង​មិន​ស្រួល អាច​ថា​ក្តៅ​ខ្លួន​ឬ​ផ្តាសាយ ចូរ​អ្នក​សម្រាក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទៅ​ហាត់ប្រាណ​ទាំង​ព្រឹក ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​ដាច់​សរសៃឈាម ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម ទឹកនោមផ្អែម ឬ​រាងកាយ​ខ្សោយ​ស្រាប់។

ដូច្នេះ​ដំបូន្មាន​ដ៏​ល្អ ការ​ធ្វើ​លំហាត់ប្រាណ​នេះ ត្រូវ​មើល​ទៅ​តាម​ស្ថានភាព​រាងកាយ​យើង​ដែរ មិន​ចេះ​តែ​ធ្វើ​តាម​តែ​ចិត្ត ឬ​តាម​គេ​នោះ​ទេ ព្រោះ​ស្ថានភាព​សុខភាព​មនុស្ស​យើង​ម្នាក់ៗ​គឺ​ខុស​គ្នា។ ប្រភេទ​លំហាត់ប្រាណ​ដ៏​ល្អ​បំផុត គួរ​តែ​ជា​លំហាត់ប្រាណ​ស្រាលៗ ដែល​អ្នក​អាច​ធ្វើ​បាន គឺ​ Yoga ការ​សមាធិ និង​ការ​រាំង​តាម​ចង្វាក់​យឺតៗ ពោល​ជា​លំហាត់ប្រាណ​ដែល​មិន​ប្រើ​កម្លាំង​ខ្លាំង។

១) ទទួល​ទាន​អំបិល​និង​ខ្លាញ់​ច្រើន​នៅ​ពេល​ព្រឹក

Nchinxo 1552995271 7583 1552996087

ប្រភេទ​អាហារ​ពេល​ព្រឹក ចាំ​បាច់​មិន​គួរ​ទទួល​ទាន​អាហារ​ដែល​ចៀន ឬ​បំពង​ឡើយ ព្រោះ​ទម្លាប់​បែប​នេះ​យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម ជា​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ដើម្បី​ការពារ​សុខភាព​អ្នក គួរ​ប្តូរ​មក​ទទួល​ទាន​បន្លែ​បៃតង ផ្លែ​ឈើ ប្រភេទ​សាច់​ត្រី និយាយ​ទៅ​គឺ​កាត់​បន្ថយ​សាច់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ជៀសវាង​ការ​ប្រើប្រាស់​អំបិល​ច្រើន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->