ជាការពិតណាស់ រាល់ការគិតរបស់អ្នក វានឹងបញ្ជាក់ពីស្ថានភាពផ្លូវចិត្ត អារម្មណ៍ និងបង្ហាញដល់ផលប៉ះពាល់ទៅកាន់ជិវិតរបស់អ្នកដូចគ្នា។ ដូច្នេះសម្រាប់មនុស្សស្រី បើអ្នកនៅតែរក្សាគំនិតទាំង៣ខាងក្រោមនេះទៀត នោះបង្ហាញថា ជីវិតអ្នកនឹងគ្មានថ្ងៃរកបានសេចក្ដីសុខនោះឡើយ ជាពិសេសនៅក្នុងរឿងស្នេហា នឹងមានតែទុក្ខវេទនាតែប៉ុណ្ណោះ។
១. តើអ្នកតែងតែមានអារម្មណ៍ថា ខ្លួនឯងមិនអាចគ្រប់គ្រងជីវិតខ្លួនឯងបានទេ?
អ្នកចង់បានរបស់ល្អបំផុតនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែបន្ទាប់មកអ្នកមានអារម្មណ៍ថា អ្នកកំពុងបាត់បង់ការគ្រប់គ្រងលើជីវិតខ្លួនឯង។ អ្នករំពឹងថាមានអ្វីប្លែកកើតឡើង តែក្រោយមកអ្នកខ្លួនឯងមិនដឹងថាវាជាអ្វីនោះឡើយ។
អ្នកអាចផ្លាស់ប្តូរបាន តែនៅពេលដែលយើងរស់នៅក្នុងក្របខ័ណ្ឌនៃសង្គម ហើយចង់ចេញពីវា វាត្រូវការភាពក្លាហានច្រើនដើម្បីធ្វើរឿងនេះ។ កុំចាក់សោខ្លួនឯងនៅក្នុងប្រអប់មួយ អ្នកគួរតែចាកចេញពីវា ហើយសាកល្បងអ្វីដែលថ្មី ទោះបីវាមិនស្របតាមស្តង់ដារសង្គមក៏ដោយ។
យើងអាចធ្វើអ្វីដែលល្អនៅពេលដែលយើងដឹងថា អ្នកណាជាមិត្តល្អបំផុតរបស់យើង និងអ្វីដែលពួកគេចង់បាន។ លះបង់រាល់ការរើសអើង ដូច្នេះអ្នកអាចធ្វើអ្វីដែលអ្នកចូលចិត្ត និងសម្រេចបាននូវអ្វីដែលអ្នកត្រូវការ។
២. អ្នកមានអារម្មណ៍ថាមានសម្ពាធ ដោយសារតែអ្នកមិនអាចរស់នៅបានតាមការរំពឹងទុករបស់អ្នកដទៃ
រាល់ថ្ងៃដែលឆ្លងកាត់មក អ្នកមានអារម្មណ៍ថា អ្នកត្រូវធ្វើឱ្យបានល្អប្រសើរជារៀងរាល់ថ្ងៃ។ ទាំងអស់ដោយសារតែអ្នកចង់ឱ្យអ្នកដទៃពេញចិត្តក្នុងការស្តាប់នូវអារម្មណ៍របស់អ្នក។
ដូចគ្នានឹងមនុស្សជាច្រើន តែងមានអារម្មណ៍ដូចជាការបរាជ័យនៅពេលពួកគេដឹងពីរបៀបរស់នៅ ស្របតាមបំណងប្រាថ្នារបស់អ្នកដទៃ។ ស្ត្រីត្រូវចាំថា ឪពុកម្តាយរបស់អ្នក មិនមែនបង្កើតអ្នកមក ឱ្យអ្នករស់នៅដើម្បីផ្គាប់ចិត្តនរណាម្នាក់ទេ។ អ្នកគ្រាន់តែត្រូវការរស់នៅដោយខ្លួនឯង គឺគ្រប់គ្រាន់ហើយ។
៣. អ្នកតែងតែពិបាកចិត្ត ព្រោះជីវិតមិនល្អឥតខ្ចោះ
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តមើលមុខ អ្នកនឹងមិនពេញចិត្តនឹងអ្វីដែលអ្នកមានឡើយ។ យើងមិនដូចគ្នាទេ ដូច្នេះកុំល្ងង់បើប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ។ ផ្ទុយទៅ វិញអ្នកគួរតែដឹងគុណចំពោះជីវិតរបស់អ្នក ហើយស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និងមើលថែខ្លួនឯងឱ្យបានល្អ ទើបជីវិតអ្នកគ្មានសម្ពាធ។ ត្រូវចាំថា គ្មានអ្នកណាដែលអាចល្អឥតខ្ចោះបានឡើយ តែត្រូវរស់នៅឱ្យបានល្អ និងធ្វើល្អឱ្យអស់ពីលទ្ធភាពដែលមាន ប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ៕
ប្រភព ៖ Phunutoday / Knongsrok