រឿងរៀបការមិនសំខាន់ទេ អ្វីដែលសំខាន់ តើគេអាចរួមរស់ជាមួយយើង យល់ចិត្តយើង និងមើលថែយើងដល់ចាស់បានឬអត់?

ក៏ដឹង ថាខ្លួនឯងអាយុច្រើនហើយ តែមិនទាន់គិតគូររឿងគូស្រករ មិនទាន់គិតរឿងរៀបការ សាងគ្រួសារ មិនមែនថាមិនខ្វល់នោះទេ តែព្រោះខ្វល់ ទើបមិនដាច់ស្រេច មិនហ៊ានគិតឱ្យវាលឿនខ្លាំងពេក ...!

រឿងរៀបការ សាងគ្រួសារវាមិនសំខាន់ទេ តែអ្វីដែលសំខាន់ តើគេអាចនៅក្បែរយើង រួមរស់ មើលថែគ្នាដល់ចាស់ឬក៏អត់? រៀបការ​ ប្រាថ្នាគូជីវិតពេញលេញ ស្រឡាញ់មិនបាច់ច្រើន តែសូមឱ្យស្មោះ ចេះអនុគ្រោះ យោគយល់ មើលថែគ្នាទៅវិញទៅមក ចុះបើរៀបការរហ័ស លែងក៏រហ័ស បានត្រឹមតែធ្វើឱ្យជីវិតនេះជួបតែរឿងបែកបាក់ដដែលៗ តើទៅរំពឹងអីទៀត?

4662a762005fa10f15da20b83f26fb09

រៀបការ វាគ្រាន់តែជាការបំពេញមុខមាត់ចំពោះមុខម៉ែឪ បងប្អូន និងភ្នែកញាតិតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺមនុស្សដែលអាចយល់ចិត្តយើងច្បាស់ រូបពីរ តែជីវិតមួយ ចេះជួយគ្នាពេលក្រលំបាក ចេះដឹងទុក្ខធុរៈ ពេលឈឺឬជា មិនបោះបង់គ្នា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។

ហើយក៏មិនអាច ការបានទើបតែបានមួយខែ ពីរខែ ឬមួយឆ្នាំ ពីរឆ្នាំ ផ្អែមល្ហែមដើម្បីបំពេញភ្នែកគេឯងឱ្យមើលមកថាស្រឡាញ់គ្នាណាស់នោះទេ។ អ្នកខ្លះ រៀបការ២០ឆ្នាំ ៣០ឆ្នាំ តែសួរមើលទៅ ជីវិតប្ដីប្រពន្ធ ជូរចត់ជាងល្អូកល្អើន មិនត្រឹមតែមិនយល់ពីគ្នាទេ តែធ្វើឱ្យតែមានរឿងឈឺចាប់ ធ្វើបាបចិត្តគ្នាទៅវិញទៅមកមិនចេះចប់ទៅវិញ ឈ្មោះប្ដីប្រពន្ធ ល្អតែសម្បកក្រៅ តែធាតុពិតខាងក្នុង ក្ដៅក្រហាយ រោលរាលពេញផ្ទៃគ្រួសារ បើបែបហ្នឹង តើជីវិតគូ ជីវិតប្ដីប្រពន្ធមាននន័យអ្វីទៀត? រស់នៅជាមួយគ្នា ដើម្បីតែបំពេញពាក្យថា ប្ដីប្រពន្ធ កុំឱ្យតែគេថាគ្មានគូតែប៉ុណ្ណោះ។

F48be9e06b806229d1c2ff055c5c40cd

អ្នកនៅយូរ មិនទាន់រៀបការ មិនមែនមានន័យថា គេមិនគិតគូររឿងគូស្រករ ឬការកសាងគ្រួសារនោះទេ តែគេគិត ទើបគេមិនទាន់ចាប់ផ្ដើម រឹតតែមិនហ៊ានចាប់ផ្ដើម ព្រោះមិនទាន់រកបានមនុស្សដែលគេស្រឡាញ់ពិតប្រាកដ និងមនុស្សដែលមិនទាន់ច្បាស់លាស់ ថាអាចកសាងគ្រួសារបានជាមួយនឹងគ្នា។

មនុស្សគ្រាន់តែស្រឡាញ់ស្រួលរកណាស់ តែមនុស្សដែលដឹងចិត្តយើងច្បាស់ ច្បាស់លាស់នឹងយើង អាចរស់នៅជាមួយយើងបានរហូត មិនថាសុខទុក្ខ ឈឺឬជា មានឬក្រ ស្ថិតក្នុងស្ថានភាពបែបណា ក៏នៅតែនៅក្បែរមើលថែយើង មិនបោះបង់គ្នាចោល។ ជាពិសេស ទោះឈ្លោះគ្នា​ ក៏នៅតែនឹក គិតបារម្ភពីគ្នា ទោះបីមានអ្នកផ្សេងល្អ ស្អាតជាងយើង ក៏នៅតែមិនក្បត់យើង នេះហើយ ទើបជាមនុស្សដែលយើងសក្តិសមនឹងរៀបការ សាងអនាគតជាមួយគ្នារហូត៕

09970c7eb91ea8b3832c664ce09aace2

អត្ថបទ ៖ មនុស្សចុងក្រោយ​ / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: