ជ្រើសរើសបន្ដោងខ្សែកដ៏មានតម្លៃ ដែលអ្នកស្រលាញ់ជាងគេ នោះវានឹងអាចបង្ហាញពីពេលវេលាដែលជីវិតរបស់អ្នក អាចឈានដល់ចំណុចកំពូល។
1. បន្ដោងខ្សែ ក ទី 1
អ្នកជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្ពស់ និងភាពវាងវៃជាងមនុស្សដទៃទៀត។ អ្នកមានកម្លាំងចិត្តខ្លាំងណាស់ ហើយអ្នកចេះរៀបចំផែនការជីវិតបានយ៉ាងខ្ជាប់ខ្ជួន។ អ្នកដឹងពីរបៀបដែលអ្នកនឹងព្យាយាមនាពេលអនាគត។ អ្នកមានផែនការអនាគតពេញលេញ។ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺអត់ធ្មត់ឱ្យបានដល់ទីបំផុត។ មានតែការខិតខំប្រឹងប្រែងតស៊ូប៉ុណ្ណោះ ដែលអនាគតរបស់អ្នកនឹងបើកចំហ។ អ្នកនឹងឈានដល់ចំណុចកំពូលនៃអាជីពរបស់អ្នកក្នុងរយៈពេល ១០ ឆ្នាំ។
2. បន្ដោងខ្សែ ក ទី 2
អ្នកគឺដូចជាផ្កាដែលរីកដុះដាលយ៉ាងសន្សឹមៗ។ ជោគជ័យរបស់អ្នកច្រើនតែយឺតតែវានឹងបានយូរអង្វែង។ អ្នកគឺជាមនុស្សរីករាយនិងស្វាហាប់។ មិនថាអ្នករស់នៅក្នុងបរិយាកាសបែបណាក៏ដោយ អ្នកព្យាយាមអស់ពីសមត្ថភាពដើម្បីក្រោកឈរឡើង ហើយទទួលបានជោគជ័យតាមដែលអ្នកចង់បាន។ អ្នកមិនងាយចុះចាញ់ទេ។ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកព្យាយាមអស់ពីសមត្ថភាពដើម្បីក្រោកឈរឡើង ហើយគ្រប់គ្រងជីវិតរបស់អ្នក។ អ្នកនឹងឈានដល់ចំណុចកំពូលនៃជីវិតរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំ។
3. បន្ដោងខ្សែ ក ទី 3
រៀបការមុនបន្ទាប់មកចាប់ផ្តើមអាជីវកម្មមួយ ប្រយោគនេះពិតល្អសម្រាប់អ្នក។ នៅពេលអ្នកនៅលីវ អ្នកមិនមានសក្តានុពល និងកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់ខ្លួនអ្នកឡើយ។ ជាសំណាងល្អ បន្ទាប់ពីរៀបការអ្នកមានខ្នងបង្អែករឹងមាំ ហើយមានឱកាសល្អក្នុងការក្រោកឈរឡើងនៅក្នុងអាជីពរបស់អ្នក។ វាមិនខុសទេក្នុងការនិយាយថាបន្ទាប់ពីរៀបការជីវិតរបស់អ្នកនឹងមានក្លិនក្រអូបនឹកស្មានមិនដល់។
4. បន្ដោងខ្សែ ក ទី 4
អ្នកនឹងឈានដល់កម្រិតកំពូលនៃអាជីពរបស់អ្នក នៅពេលអ្នកមានអាយុ ៣០ ឆ្នាំ។ នៅពេលនេះអ្នកបានកំណត់គោលដៅសម្រាប់ខ្លួនអ្នក ហើយបានរៀបចំផែនការជីវិតរបស់អ្នក។ អ្នកបានកំណត់គោលដៅសម្រាប់ខ្លួនអ្នកហើយធ្វើការដោយមិននឿយហត់។ ដូច្នេះជោគជ័យរបស់អ្នកនៅពេលអ្នកឈានដល់អាយុ ៣០ ឆ្នាំត្រូវបានមនុស្សជាច្រើនព្យាករណ៍៕
ប្រភព ៖ Emdep/Knongsrok