ចាប់កាក់ទស្សន៍ទាយបំណុលកម្ម! តើអ្នកជាប់ជំពាក់កម្មអ្វីពីជាតិមុន?

ជ្រើសរើសកាក់មួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា កាលពីជាតិមុនអ្នមានបំណុលកម្មអ្វីខ្លះ ដែលនឹងត្រូវលាងជម្រះនៅក្នុងជាតិនេះ?

Screen Shot 2021 06 25 At 9.44.07 AM

1. កាក់ទី 1

នៅក្នុងជីវិតមុនរបស់អ្នក អ្នកជាក្មេងដែលគ្មានបេះដូង ក្នុងការតបស្នងដល់សេចក្តីស្រឡាញ់របស់ឪពុកម្តាយអ្នកយ៉ាងខ្លាំង។ ហើយរហូតដល់ជីវិតនេះ វាមិនមានការផ្លាស់ប្តូរទេ គ្រួសារនៅតែជាបញ្ហាធំនៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកមិនព្យាយាមដោះស្រាយវាទេ ប្រហែលជាបំណុលនេះនឹងដើរតាមអ្នកទៅរកជីវិតបន្ទាប់។ ហើយដំណោះស្រាយសម្រាប់អ្នក គឺរៀនស្វែងយល់ និងអត់ឱនឱ្យមនុស្សជាទីស្រឡាញ់របស់អ្នក។

2. កាក់ទី 2

សុំទោសដែលនិយាយថាអ្នកកំពុងជំពាក់បំណុលអារម្មណ៍ពីជីវិតមុន ដូច្នេះឥឡូវនេះអ្នកតែងតែមានសំណាងអាក្រក់នៅក្នុងរឿងស្នេហា។ អ្នកដូចជាត្រូវបណ្តាសា ហើយតែងតែលង់ស្រលាញ់មនុស្សដែលអ្នកមិនគួរស្រឡាញ់ ហើយធ្វើបាបខ្លួនឯងស្ទើរតែគ្រប់ពេល។ អ្នកមិនដែលមានសេចក្តីស្រឡាញ់ដ៏សាមញ្ញ និងរីករាយពិតប្រាកដឡើយ។ អ្នកត្រូវចេះប្រើវាព្រោះផ្លូវស្នេហានៅខាងមុខនៅតែរដិបរដុបបែបហ្នឹង។

3. កាក់ទី 3

ប្រហែលជានៅក្នុងជីវិតអតីតកាលរបស់អ្នក អ្នកគឺជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ដែលបានមកដោយរឿងមិនល្អ ឬក៏អំពើខុសច្បាប់ ដូច្នេះអ្នកត្រូវតែជួបការសងសឹកនៅក្នុងជីវិតនេះ។ បុគ្គលិកលក្ខណៈបច្ចុប្បន្នរបស់អ្នក គឺផ្ទុយស្រឡះពីបុគ្គលិកលក្ខណៈដែលអ្នកមានកាលពីមុន ប៉ុន្តែចំពោះផ្លូវផ្លូវស្នេហាវិញ វាហាក់មិនគាប់ប្រសើរសោះសម្រាប់អ្នក។ ទោះបីអ្នកស្រលាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏រឿងរ៉ាវស្នេហារបស់អ្នក នឹងមិនមានរយៈពេលយូរទេ។

4. កាក់ទី 4

នៅក្នុងជីវិតមុនរបស់អ្នក អ្នកមិនត្រឹមតែមិនប្រមូលផ្តុំគុណធម៌ប៉ុណ្ណោះទេ តែអ្នកក៏បានធ្វើអ្វីដែលធ្វើបាបអ្នកដទៃដែរ ដូច្នេះអ្នកត្រូវប្រើជីវិតទាំងមូលនេះដើម្បីតបស្នងកម្មផលវិញ។ ប្រាកដណាស់តាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ន អ្នកតែងតែជួបប្រទះរឿងមិនល្អ ឬជួបប្រទះការលំបាកជាច្រើនកម្រអ្នកមានអារម្មណ៍សប្បាយរីករាយណាស់។ មិនមានវិធីផ្សេងទៀតសម្រាប់អ្នកទេ ប៉ុន្តែត្រូវតស៊ូ និងព្យាយាមលាងជម្រះកម្មចាស់ឱ្យអស់៕

ប្រភព ៖ iOne/Knongsrok