តាមរយៈភពដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីអ្វីដែលអ្នកបានបាត់បង់ក្នុងពេលបច្ចុប្បន្ននេះ។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។
1. ភពទី 1
អ្នកមានការសម្រាកតិចតួចណាស់ ដូច្នេះហើយកម្លាំងរបស់អ្នកអស់ដែរ។ ប្រសិនបើអ្នកមិនអាចឈប់សម្រាកក្នុងវិស្សមកាលឥឡូវនេះ សូមឈប់សម្រាកចុងសប្តាហ៍ ហើយទុកការងារទាំងអស់របស់អ្នកទៅមួយឡែកសិន ធ្វើសមាធិ និងចំណាយពេលឱ្យខ្លួនឯងឱ្យបានច្រើន។
2. ភពទី 2
អ្នកទទួលបានការយកចិត្តទុកដាក់ និងខ្វាយខ្វល់តិចតួចណាស់ពីមនុស្សជាទីស្រឡាញ់របស់អ្នក។ ដែលនាំមកនូវមនោសញ្ចេតនាបន្តិចបន្តួចចូលក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកនៅលីវ សូមសាកល្បងចាប់ផ្ដើម ឬសារភាពទៅកាន់អ្នកដែលអ្នកចូលចិត្ត។ ជីវិតរបស់អ្នកនឹងកាន់តែគួរឱ្យចាប់អារម្មណ៍ និងភ្លឺស្អាតជាងនេះ។
3. ភពទី 3
អ្នកមានហានិភ័យនៃការធ្លាក់ទឹកចិត្ត។ ដូច្នេះសូមអ្នកសាកល្បងចែករំលែកជាមួយមនុស្សជាទីស្រលាញ់ កុំលាក់រាល់បញ្ហា ការលំបាកដែលអ្នកមានតែម្នាក់ឯងអី នាំឱ្យអ្នករឹតតែអស់សង្ឃឹមក្នុងជីវិតទៅវិញទេ។
4. ភពទី 4
ក្នុងស្ថានភាពពេលនេះ អ្នកហាក់ខ្វះទំនុកចិត្តលើខ្លួនឯងទាំងស្រុង។ អ្នកតែងតែមើលឃើញតម្លៃខ្លួនឯងទាបបំផុត។ យ៉ាងណាមិញ វាដល់ពេលហើយ សូមឈប់រិះគន់ ឬបន្ទោស បំបាក់ស្មារតីខ្លួនឯងទៀតទៅ អ្នកត្រូវចេះគោរព ឱ្យតម្លៃ និងជឿជាក់លើខ្លួនឯងឱ្យបានច្រើនជាងនេះ។
5. ភពទី 5
វាដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរទិដ្ឋភាពដែលនៅជុំវិញអ្នកហើយ។ បន្ថែមពណ៌ភ្លឺដល់ជីវិត កែប្រែអ្វីដែលស្រពិចស្រពិលទាំងអស់ចេញទៅ ឈប់ទ្រាំបៀបទុក្ខសោកសៅតែម្នាក់ឯងទៀត បើកភ្នែកឱ្យស្រឡះ មើលពិភពលោកនេះពិតជាស្រស់បំព្រងប៉ុនណា។
6. ភពទី 6
អ្នកគ្រាន់តែត្រូវផ្សងព្រេង ដែលត្រូវចំណាយពេលខ្លី។ ទៅជួបមនុស្សថ្មីៗ ចាប់ផ្ដើមចំណាប់អារម្មណ៍ឱ្យរស់រវើកនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍ក្នុងជីវិតនេះរឹតតែខ្លាំងជាងហ្នឹង។
7. ភពទី 7
អ្នកត្រូវរស់នៅឱ្យល្អឡើងវិញដោយខ្លួនឯង។ ទោះបីជាមានអ្វីមិនដំណើរការក៏ដោយ ដាច់ខាតកុំចុះចាញ់ កុំរាថយ ហើយមិនត្រូវបោះបង់ចោលជាដាច់ខាត។ ឆន្ទៈ និងការអត់ធ្មត់ គឺជាគន្លឹះនៃភាពជោគជ័យដ៏ធំរបស់អ្នក។
8. ភពទី 8
អ្នកត្រូវមានអារម្មណ៍ថាមានមិត្តភក្តិនៅក្បែរអ្នក។ ពួកគេនឹងនៅទីនោះសម្រាប់អ្នកនៅពេលអ្នកមានបញ្ហា។ ចងចាំថា អ្នកមិនចាំបាច់រស់នៅតែម្នាក់ឯង ដោយមិនមានមនុស្សគ្រប់គ្នាទេ ព្រោះសម្រាប់អ្នក មានមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកច្រើនណាស់៕
ប្រភព ៖ Emdep/Knongsrok