ជ្រើសរើសទ្វាមួយដែលអ្នកពេញចិត្ត វាគឺការបង្ហាញពីការបើកផ្លូវនៃឱកាសល្អៗសម្រាប់អ្នក ក្នុងពេលឆាប់ៗខាងមុខនេះ តើអ្នកនឹងទទួលបានឱកាសល្អ នៅក្នុងផ្នែកអ្វីដែរ?
1. ទ្វាក្រហម
ប្រសិនបើអ្នកបានជ្រើសរើសយកទ្វាក្រងម ដែលជាទ្វាដំបូងនេះគេនេះ វាបង្ហាញពីឱកាសលល្អរបស់អ្នក ក្នុងផ្នែកហិរញ្ញវត្ថុ។ នៅក្នុងរដូវស្លឹកឈើជ្រុះនេះ អ្នកនឹងត្រូវបានបំពេញដោយព្រឹត្តិការណ៍ដ៏រីករាយមិនត្រឹមតែអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្ភារជាច្រើនផងដែរ។ បន្ថែមពីនេះ ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើង ប្រភពចំណូលថ្មីៗអាចនឹងលេចចេញមកដោយមិននឹកស្មានដល់។
ឱកាសអាជីពនឹងរបើកហើយ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរ និងចាប់យកឱកាសល្អៗឱ្យបាន បើទោះបីជាត្រូវផ្លាសប្ដូរការងារ វាក៏ជាឱកាសថ្មី ដើម្បីទាញយកប្រយោជន៍សន្ធឹកមកវិញដែរ។ ប្រសិនបើអ្នកកំពុងវិនិយោគ ឬធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុ ដូច្នេះ ផលដែលអ្នកនឹងទទួលបាន នឹងកើនឡើងទ្វេដង។
2. ទ្វាពណ៌ខៀវ
ប្រសិនបើអ្នកបានជ្រើសរើសទ្វាទី២ នេះវាបង្ហាញពី ឱកាសផ្នែកទំនាក់ទំនង។ បើទោះបីជាអ្នកធ្លាប់ជួបការបែកបាក់ក្នុងទំនាក់ទំនងមួយចំនួនក៏ដោយ តែរយៈពេលខាងមុខនេះ អ្នកនឹងស្ដារមកវិញនូវទំនាក់ទំនងល្អជាច្រើន។ បរិស្ថានរបស់អ្នកអាចផ្លាស់ប្តូរបាន។ អ្នកនឹងអាចបានចាប់ផ្ដើមទំនាក់ទំនងថ្មីៗ ហើយរឹតតែមានន័យ បើទោះបីជាកន្លងមកនេះ អ្នកធ្លាប់បែកបាក់ ឬបាត់បង់ក៏ដោយ។
ការផ្លាស់ប្តូរលក្ខណៈនៃទំនាក់ទំនងជាមួយអ្នកដទៃ នឹងជួយផ្លាស់ប្តូរអាកប្បកិរិយាចំពោះខ្លួនឯង។ អ្នកនឹងឃើញបញ្ហា និងឧបសគ្គទាំងអស់ដែលរារាំងអ្នកពីការសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ ប្រឈមមុខនឹងការព្រួយបារម្ភ និងការភ័យខ្លាចរបស់អ្នក ដែលកំពុងធ្វើឱ្យជីវិតរបស់អ្នកមានការលំបាក។ អ្នកមិនគួរខ្លាចរអានឹងអ្វីទៀតឡើយ ផ្ទុយទៅវិញវានឹងក្លាយជាការចាប់ផ្តើមនៃរយៈពេលអំណោយផលនៅក្នុងជីវិតរបស់អ្នក។
3. ទ្វាពណ៌លឿង
ប្រសិនបើអ្នកបានជ្រើសរើសយកទ្វាទីបី វាបង្ហាញពី ឱកាសផ្នែកសុខភាព។ ពេលវេលាបានមកដល់នៅពេលដែលសុខភាពគួរតែជាអាទិភាពរបស់អ្នក។ វាអាស្រ័យលើបញ្ហានេះ ថាតើអ្នកមានកម្លាំង និងថាមពលគ្រប់គ្រាន់សម្រាប់ចាប់យកអ្វីដែលល្អៗក្នុងជីវិតនេះទេ។
ដោយយោងតាមធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា "សុខភាពមិនមែនជាអវត្តមាននៃជំងឺ ដូចជាពិការភាពរាងកាយនោះទេ ប៉ុន្តែជាស្ថានភាពសុខភាពផ្លូវកាយផ្លូវចិត្ត និងសង្គមពេញលេញ។ ដូច្នេះតាមរយៈការជ្រើសរើសសុខភាពអ្នកបានជ្រើសរើសសុខុមាលភាពគ្រប់ផ្នែក ព្រោះអ្នកជឿថា ដរាបណាអ្នកមានសុខភាពល្អប្រសើរ រឹងមាំទាំងកាយចិត្ត ជីវិតអ្នកក៏នឹងអាចសម្រេចកិច្ចការផ្សេងៗបានដូចគ្នា៕
ប្រភព ៖ Namatest/Knongsrok