ជ្រើសរើសបាតដៃនិមិត្ត ដើម្បីស្វែងរកចម្លើយសម្រាប់ខ្លួនឯង ពេលដែលអ្នកឈានដល់អាយុ៣០ឆ្នាំ តើអ្នកនឹងនៅតែជាមនុស្សដែលចង់សប្បាយ ដោយមិនគិតខ្វល់ខ្វាយពីអ្វីទាំងអស់ឬយ៉ាងណា?
1. បាតដៃទី 1
ចំណុចរបស់អ្នក គឺត្រូវគិត និងរស់នៅសម្រាប់បច្ចុប្បន្ន ជាជាងគិតពីអនាគត។ អ្នកមានភាពសប្បាយរីករាយ និងទំនេរដូចជាត្រីនៅក្នុងសមុទ្រគ្មានអ្វីអាចចងអ្នកបានទេ។ ដូច្នេះមិនថាអ្នកមានអាយុ ៣០ ឆ្នាំ ឬស្ថិតលើលេខណាមួយទេ ការសប្បាយរីករាយរបស់អ្នក គឺនៅតែជាអមត។ ជីវិតមានសេចក្តីរីករាយរាប់មិនអស់ ដូច្នេះអ្នកក៏មិនបោះបង់ការសប្បាយចោលនោះដែរ។
2. បាតដៃទី 2
រហូតដល់អាយុ ៣០ ឆ្នាំ អ្នកនឹងបោះបង់នូវចំណង់ការសប្បាយរបស់អ្នកចោល ដើម្បីភាពសប្បាយរីករាយពេលចាស់ទៅ។ តាមពិតអ្នក គឺជាមនុស្សម្នាក់ដែលមានគោលដៅច្បាស់លាស់ ដ្បិតថាអ្នកតែងតែលេងសើចទៅខាងក្រៅ ប៉ុន្តែវានៅតែមានកម្រិតជាក់លាក់មួយ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកបានយ៉ាងល្អ។ បន្ទាប់ពីសម្រេចចិត្តបោះបង់ចោលភាពសប្បាយរីករាយ អ្នកនឹងឈានដល់ដំណាក់កាល “ដាំដុះ” ដែលអ្នកកាន់តែបន្ថែមការអត់ធ្មត់ និងទទួលខុសត្រូវច្រើនជាងមុន។
3. បាតដៃទី 3
តាមពិតអ្នកគឺជាមនុស្សសាមញ្ញ និងឯកឯង ដូច្នេះវាពិតជាពិបាកក្នុងការកំណត់ថា តើវាជាចិត្តរីករាយ ឬអត់។ ពេលខ្លះអ្នកនឹងឱ្យធូររលុងបន្តិច តែអ្នកក៏ផ្ដោតសំខាន់លើការងារ និងការសិក្សាជាចម្បងដែរ។ ឱកាសដែលអ្នកនឹងបន្តរបៀបរស់នៅបែបនេះរហូតដល់អ្នកមានអាយុ ៣០ ឆ្នាំ ប្រហែលជាដោយសារអ្នកខ្ជិលពេកក្នុងការផ្លាស់ប្តូរតែប៉ុណ្ណោះ។
4. បាតដៃទី 4
ទោះបីជាវាជិតដល់អាយុ ៣០ ឆ្នាំក៏ដោយ អ្នកនៅតែមិនដែលផ្លាស់ប្ដូរ អ្នកប្រៀបដូចជាចាបអត់ជើង ដែលតែងតែហោះហើរយ៉ាងសប្បាយ ដោយមិនខ្វល់ ឬគិតថានៅកន្លែងណាមួយឱ្យប្រាកដនោះឡើយ។ តែយ៉ាងណាអ្នកក៏មានគោលដៅ និងផែនការច្បាស់លាស់រួចទៅហើយ គ្រាន់តែអ្នកមិនបង្ហាញវាចេញមក ហើយធ្វើខ្លួនដូចមនុស្សដែលគ្មានគោលការណ៍។ កុំបារម្ភព្រោះអ្នកនឹងមត់ចត់នៅពេលអ្នកឈានដល់វ័យមួយដែលអ្នកសប្បាយឆ្អែតឆ្អន់៕
ប្រភព ៖ iOne/Knongsrok