ជ្រើសរើសម៉ូដសក់របស់នារីណាមួយ ក្នុងចំណោមខាងក្រោមនេះ វាអាចបង្ហាញអ្នកបានយ៉ាងច្បាស់ថា រាល់ថ្ងៃនេះ អ្នកមានជំនាញផ្នែកអ្វីខ្លាំងជាងគេ?
1. នារីទី 1
អ្នកប្រាស្រ័យទាក់ទងបានល្អ មានសមត្ថភាពប្រើភាសាបានយ៉ាងស្ទាត់ជំនាញ។ អ្នកមិនគួរមានបញ្ហាក្នុងការបង្ហាញនូវអ្វីដែលអ្នកចង់បាន ឬមានអារម្មណ៍នោះទេ។ ដូច្នេះអ្នកធ្វើឱ្យមនុស្សងាយស្រួលយល់ចិត្តអ្នក។ នៅពេលអ្នកសប្បាយសុភមង្គលនោះនឹងរីករាលដាលពាសពេញគ្រប់ទីកន្លែង។ ហើយនៅពេលអ្នកធុញទ្រាន់ មនុស្សក៏ទន្ទឹងរង់ចាំចែករំលែកជាមួយអ្នកផងដែរ។
2. នារីទី 2
អ្នកមានសមត្ថភាពជម្រុញ និងមានឥទ្ធិពលលើអ្នកដទៃ។ អ្នកជាមនុស្សម្នាក់ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។ ការក្លាយជាមេដឹកនាំល្អ គឺស្ថិតនៅក្នុងការឈានទៅរកអ្នក លើសពីនេះអ្នកក៏អាចក្លាយជាមនុស្សដែលបំផុសគំនិតផងដែរ ដែលធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍។
3. នារីទី 3
អ្នកមានសមត្ថភាពធម្មជាតិក្នុងវិស័យទំនាក់ទំនង។ អ្នកអាចរៀបចំឱ្យមនុស្សដែលមានបុគ្គលិកលក្ខណៈផ្ទុយគ្នាធ្វើការជាមួយគ្នាបានយ៉ាងងាយ។ ហេតុដូច្នេះហើយ ទោះអ្នកនៅទីណាក៏ដោយ អ្វីៗនឹងដំណើរការទៅដោយរលូន។ មនុស្សនឹងរីករាយក្នុងការទទួលបានការវាយតម្លៃរបស់អ្នក ប្រសិនបើវាជាការសរសើរពួកគេនឹងយល់ថាវាមានតម្លៃណាស់។
4. នារីទី 4
អ្នកមានសមត្ថភាពទាក់ទាញការចាប់អារម្មណ៍ បើទោះបីជាឧប្បត្តិហេតុនេះតូចក៏ដោយ។ អ្នកគឺជាកត្តាជម្រុញ ដែលនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងរឿងជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកតែងតែបន្ទាបខ្លួននៅពីក្រោយឆាក ដូច្នេះមិនមែនមនុស្សគ្រប់គ្នាអាចកោតសរសើរពីសមត្ថភាពរបស់អ្នកបានទេ។
5. នារីទី 5
ភាពរសើបពិសេសជួយអ្នកឱ្យយល់ និងចាប់យកគ្រប់ស្ថានភាព។ អ្នកអាចដោះស្រាយបញ្ហាស្មុគស្មាញភ្លាមៗ ដោយមិនចាំបាច់ត្រូវការព័ត៌មាន ឬការណែនាំច្រើនពេកទេ។ ការសម្រេចចិត្តមិនពិបាកទេព្រោះអ្នកមានវិចារណញាណមុតស្រួច។
6. នារីទី 6
អ្នកមានចំណេះដឹង និងច្នៃប្រឌិតខ្ពស់ ខួរក្បាលរបស់អ្នកតែងតែពោរពេញទៅដោយគំនិតធំៗ ដែលអាចធ្វើទៅបាន។ គំនិតរបស់អ្នកអាចផ្លាស់ប្តូរអ្វីៗជាច្រើន ប្រសិនបើអ្នកប្តេជ្ញាថានឹងបន្តវា។ គ្រាន់តែធ្វើតាមក្តីសុបិនរបស់អ្នក អ្នកប្រាកដជាទៅដល់ទីនោះ៕
ប្រផព ៖ iOne/Knongsrok