ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលមានសញ្ញា ដូចទៅនឹងសញ្ញាដែលបានបង្ហាញនៅខាងក្រោមនេះ វាក៏មានន័យថា ជីវិតរបស់អ្នកនឹងតែរឿងសប្បាយចិត្ត ហើយជីវិតក៏សម្បូរបែប អ្វីដែលសំខាន់ អ្នកជាមនុស្សដែលមានសំណាង នឹងមានទេវតាតាមបីបាច់ថែរក្សាពេញមួយជីវិត។
១. អក្សរ M លើបាតដៃ
ប្រសិនបើបាតដៃរបស់អ្នក មានខ្សែបន្ទាត់ដែលអាចបង្កើតចេញជារាងអក្សរ M នេះជាសញ្ញាបង្ហាញថា ជីវិតទាំងមូលរបស់អ្នកនឹងមានសំណាងខ្លាំងបំផុត។ សញ្ញានេះគឺជាសំណាងដែលទទួលបានជោគជ័យសម្រាប់អ្នក។ មនុស្សទាំងនេះច្រើនតែមានទេពកោសល្យពីធម្មជាតិ មានភាពជាអ្នកដឹកនាំ មានទេពកោសល្យពិសេស ច្រើនជាងមនុស្សដទៃ។
យោងតាមអ្នកជំនាញបានឱ្យដឹងថា ខ្សែរាងអក្សរ M នៅលើបាតដៃនេះ កម្រមានអ្នកណាមានណាស់ ដូច្នេះការហើយ ទើបមនុស្សនេះ ក៏ទទួលបាននូវគុណសម្បត្តិប្លែកពីគេដែរ ជាមនុស្សដែលរៀនសូត្រពូកែ រឹតតែពិសេសគឹមានទេពកោសល្យចម្លែកពីកំណើត។
២. ម្រាមមេដៃ មានសញ្ញាភ្នែកព្រះ
នៅក្នុងនរវិទ្យា អ្នកដែលមានម្រាមមេដៃ មានសញ្ញាលំនាំភ្នែកព្រះ គឺជាប្រផ្នូលសំណាង។ វាជាជួរនៅចន្លោះម្រាមដៃទាំងពីរនៃម្រាមដៃ ដែលបង្កើតជារូបរាងភ្នែកពិសេសបំផុតសម្រាប់ម្ចាស់។
អ្នកដែលមានខ្សែបន្ទាត់ដ៏កម្រនេះ នៅលើមេដៃ មិនថានៅខាងឆ្វេង ឬខាងស្តាំនោះទេ តែងតែជាមនុស្សដែលមានឯករាជ្យនៅក្នុងយុវវ័យ ហើយធ្វើអ្វីៗដ៏អស្ចារ្យដោយដៃរបស់ពួកគេផ្ទាល់។ មនុស្សទាំងនេះច្រើនតែឆ្លាតវៃ និងមានចក្ខុវិស័យវែងឆ្ងាយ ដូច្នេះពួកគេមានទ្រព្យសម្បតិ្ត និងថវិកាច្រើនពេញមួយជីវិត៕
(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday/Knongsrok