ជាការពិតណាស់ តាមជំនឿរបស់យើង គឺសុទ្ធតែនិយាយតៗគ្នាថា ការយល់សប្តិ គឺជាការបង្ហាញពីអ្វីដែលនឹងកើតឡើងក្នុងជីវិតយើង ព្រោះវាជាការបង្ហាញ ក៏ដូចជាមានការពាក់ព័ន្ធជាច្រើនទៅនឹងអ្វីៗដែលកើតឡើងក្នុងជីវិតយើង។ តួយ៉ាង ដូចការយល់សប្តិប៉ុន្មានខាងក្រោមនេះ គឺអាចជាការផ្សាភ្ជាប់ទៅនឹងស្នេហា ការងារ ជោគជតាអនាគតរបស់អ្នកបានពិតមែន។
តោះ! សាកល្បងទៅមើលទាំងអស់គ្នា អ្នកធ្លាប់យល់សប្តិឃើញរឿងទាំងអស់នេះដែរឬទេ?
១. យល់សប្តិឃើញពស់
- ស្នេហា ៖ ការយល់សប្តិឃើញព្រោះ ចាស់ៗពីដើមតែងតែនិយាយថា ជិតដល់គូ ដូច្នេះសម្រាប់អ្នកដែលនៅលីវនឹងបានជួបគូព្រេង ឬមានអ្នកណាមើលឃើញចូលស្ដីឆាប់ៗនេះហើយ។
- ការងារ ៖ បើនិយាយចំពោះការងារវិញ ពិតជាមានភាពល្អប្រសើរ វាក៏ជាពេលវេលាដែលសក្តិសមបំផុតសម្រាប់អ្នក ក្នុងការបង្ហាញពីទេពកោសល្យ និងសម្ថភាពរបស់អ្នកចេញមក ដើម្បីទទួលបានលទ្ធផលល្អ តែយ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នចំពោះមនុស្សក្បែរខ្លួន ព្រោះមានមនុស្សកំពុងតែចង់ធ្វើបាប ធ្វើស៊ីអ្នក គេមិនត្រង់នឹងអ្នកនោះឡើយ។
២. យល់សប្តិឃើញក្មេង
- ស្នេហា ៖ ចំពោះអ្នកដែលនៅលីវ នេះជាសញ្ញាល្អសម្រាប់អ្នក ព្រោះវាបញ្ជាក់ថាឱកាសល្អដែលអ្នកអាចនឹងសិក្សាឈ្វេងយល់ពីមនុស្សដែលចូលមកក្នុងជីវិតរបស់អ្នក ដូច្នេះ គួរតែចាប់ផ្ដើម កុំឱ្យឱកាសនេះកន្លងហួស។ តែបើនិយាយចំពោះអ្នកមានគូវិញ បើអ្នកកំពុងតែមានបញ្ហានឹងគ្នា អ្នកគួរតែនិយាយគ្នាឱ្យបានស្រុះស្រួល រកដំណោះស្រាយរវាងគ្នាភ្លាមៗ កុំទុកចោលយូរពេក ក្រែងលោកមានការបែកបាក់កើតឡើង។
- ការងារ ៖ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះអំឡុងពេលនេះ គឺមានមនុស្សកំពុងតែចង់ឆបោកអ្នកហើយ ដូច្នេះ សូមកុំទុកចិត្ត និងជឿជាក់លើអ្នកណាងាយៗពេក ការពារប្រសើរជាងព្យាបាល។
៣. យល់សប្ដិឃើញខ្មោច
- ស្នេហា ៖ ចំពោះអ្នកនៅលីវ ការយល់សប្តិនេះបង្ហាញថា អ្នកនឹងបានជួបមនុស្សដែលអ្នកតែងតែប្រាថ្នាចង់បាន តាមរយៈការណែនាំពីមិត្តភក្តិ ឬអ្នកជុំវិញខ្លួន ហើយម្នាក់នោះ ក៏ជាមនុស្សដែលចិត្តល្អ និស្ស័យល្អ មានចិត្តបុណ្យ ចិត្តទានមេត្តាផងដែរ។ ឯអ្នកមានគូរួចហើយ វាគួរឱ្យបារម្ភណាស់ ចំពោះដៃគូរបស់អ្នក អាចថានឹងមានអ្នកផ្សេងកំពុងតែសម្លឹង និងចង់ចូលមកពាក់ព័ន្ធជ្រាតជ្រែតក្នុងស្នេហារបស់អ្នកហើយ។
- ការងារ ៖ ការយល់សប្តិឃើញខ្មោច ចំពោះអ្នកដែលកំពុងតែស្វែងរកការងារធ្វើ និងកំពុងតែទៅសម្ភាស៍ការងារ គឺអ្នកនឹងទទួលបានលទ្ធផលល្អ បានការពេញចិត្តពីថ្នាក់លើ ចំពោះអ្នកដែលមានការងារធ្វើរួចហើយ ការងារអ្នកនឹងមានភាពល្អប្រសើរ។
៤. យល់សប្តិឃើញឆ្កែ
- ស្នេហា ៖ សុបិនមួយនេះពិតជាមិនល្អសម្រាប់អ្នកនៅលីវនោះឡើយ ព្រោះវាជាសញ្ញាបង្ហាញថា អ្នកនឹងត្រូវនៅឯកាតែម្នាក់បន្តទៀត បើទោះបីជាអ្នកបានជួបមនុស្សដែលអ្នកពេញចិត្តក៏ដោយ តែគេមិនមែនជាគូរបស់អ្នកទេ ដូច្នេះ អ្នកទទួលបានត្រឹមតែការអាណិតពីម្នាក់នោះតែប៉ុណ្ណោះ។
- ការងារ ៖ និយាយចំពោះការងារវិញ គឺមានការរាំងស្ទះខ្លះ រាល់ការសម្រេចចិត្តរបស់អ្នក ក៏មានការពិបាកដែរ តែបើអ្នកចេះប្រឈមមុខដោយភាពឆ្លាតវៃ និងរឹងមាំ នោះអ្នកនឹងអាចដោះស្រាយបញ្ហាបានល្អ។ តែយ៉ាងណាមិញ គួរប្រយ័ត្នមានរឿងជាមួយនឹងមនុស្សដែលមានអាយុតិចជាង។
៥. យល់ស្ដិឃើញព្រះសង្ឃ
- ស្នេហា ៖ នេះបញ្ជាក់ថា ស្នេហារបស់អ្នកកំពុងតែមានគូប្រជែងហើយ វាមានន័យថាមនុស្សដែលអ្នកកំពុងតែលួចស្រឡាញ់ គឺកំពុងតែមានមនុស្សជាច្រើនស្រឡាញ់គេដូចគ្នាដែរ ដូច្នេះ វាដល់ពេលហើយដែលអ្នកគួរតែបង្ហាញពីអារម្មណ៍របស់អ្នកចំពោះមនុស្សម្នាក់នោះឱ្យបានច្បាស់ ដើម្បីសន្សំពិន្ទុ និងការទុកចិត្តកាន់តែច្រើនពីម្នាក់នោះ ព្រោះថាទោះជាយ៉ាងណា អ្នកក៏ជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ និងមានចំណុចល្អច្រើនទៀតផង។
- ការងារ ៖ វាបញ្ជាក់ថា ការងារដែលអ្នកកំពុងតែធ្វើ ឬការប្រកួតប្រជែងនឹងទទួលបានជោគជ័យធំធេង តែយ៉ាងណា កុំទាន់អាលហក់លោត ឬចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់លឿនពេក បើអ្នកមិនទាន់ស្គាល់គេច្បាស់។
៦. យល់សប្ដិឃើញថង់ប្រាក់
- ស្នេហា ៖ សម្រាប់អ្នកនៅលីវ វាជាវេលាដែលអ្នកលែងឯកាទៀតហើយ វេលានេះ អ្នកនឹងមានមនុស្សដែលនឹងមកសាភាពស្នេហ៍ចំពោះមុខអ្នកតែម្ដង រីឯអ្នកមានគូ ស្នេហារបស់អ្នកកាន់តែផ្អែមល្ហែម ល្អប្រសើរកាន់តែខ្លាំងឡើង។
- ការងារ ៖ វាបញ្ជាក់ថាកាងារដែលអ្នកកំពុងតែជជែកចចារនឹងបានសម្រេច វាក៏ជាឱកាសដែលអ្នកនឹងទទួលបានលាភសំណាង លុយកាក់ហូរចូលជាលំដាប់ និងមានឱកាសសម្រេចកិច្ចការងារជាច្រើនផងដែរ។
៧. យល់សប្តិឃើញត្រី
- ស្នេហា ៖ ចំពោះអ្នកនៅលីវ ខណៈពេលនេះ អ្នកនឹងទទួលបានមិត្តភក្តិថ្មីៗចូលមករាប់អានជាច្រើន តែមិនមែនជាស្នេហានោះឡើយ គ្រាន់តែភាពស្និទ្ធស្នាលតែប៉ុណ្ណោះ។ ចំណែកឯអ្នកមានគូ នឹងត្រូវមានអ្នកទី៣ចូលមកជ្រៀតជ្រែក បំបែកស្នេហារបស់អ្នក ដូច្នេះចូរប្រុងប្រយ័ត្នចំពោះបញ្ហានេះ។
- ការងារ ៖ ពេលនេះ អ្នកត្រូវជួបរឿងលំបាក ហត់កាយ នឿយចិត្តបន្តិចហើយ ព្រោះអ្នកត្រូវអត់ធ្មត់ចំពោះកិច្ចការងារដែលអ្នកកំពុងធ្វើ ដើម្បីឱ្យបានទទួលបានលទ្ធផលល្អ ជាពិសេស គឺទទួលបានការលើកសរសើរពីថ្នាក់លើរបស់អ្នក៕
ប្រភព ៖ បរទេស អត្ថបទ ៖ pHknongsrok/Knongsrok