តើអ្នកអាចយល់ពីស្ថានភាព និងសម្ពាធរបស់ដៃគូអ្នកបានប៉ុនណាដែរ?

តាមរយៈរូបភាព ៖ បុរសនោះមិនដឹងថាមានពស់នៅខាងក្រោមទេ ចំណែកស្ត្រីនោះក៏មិនដឹងថាដុំថ្មមួយដុំធំសង្កត់លើខ្នងបុរសនោះដែរ។

# ស្ត្រីកំពុងគិត ៖

ខ្ញុំធ្លាក់ចុះទៅហើយ ខ្ញុំមិនអាចឡើងបានទេ ពីព្រោះពស់នឹងខាំខ្ញុំ។ ហេតុអ្វីបានជាគាត់មិនទាញខ្ញុំដោយកម្លាំងបន្ថែមទៀត? ហេតុអ្វី គាត់មិនខ្វល់ បារម្ភពីខ្ញុំច្រើនជាងនេះ?

# បុរសកំពុងគិត ៖

ខ្ញុំឈឺចាប់ខ្លាំងណាស់ តែខ្ញុំកំពុងព្យាយាមទាញនាងឱ្យខ្លាំងតាមដែលខ្ញុំអាចធ្វើបានហើយ ទោះលំបាក​ឈឺចាប់ វេទនាប៉ុនណា​ ក៏ខ្ញុំត្រូវតែខិតខំឱ្យអស់ពីលទ្ធភាពដែរ ដើម្បីនាង ខ្ញុំមិនអាចឱ្យនាងមានរឿង មានគ្រោះថ្នាក់បានទេ...។

117957744_192557072297150_6185851916747835079_n

#មេរៀនអប់រំ

អ្នកនឹងមិនដែលដឹងថា ដៃគូរបស់អ្នកស្ថិតនៅក្រោមសម្ពាធធំប៉ុនណានោះទេ​ ទោះអ្នកនៅក្បែរគាត់រាល់ថ្ងៃក៏ដោយ តែស្ថានភាពនៃជីវិតរបស់គាត់ មានតែគាត់ទេដែលជាអ្នករ៉ាប់រង ប្រឈមមុខ ដូច្នេះ យើងមិនអាចយល់ពីគាត់បានឡើយ នេះជាជីវិតការងារ ក្រុមគ្រួសារ អារម្មណ៍ មិត្តភក្តិ ទោះបីជាមានរឿងអ្វីក៏ដោយ អ្នកគួរតែព្យាយាមស្វែងយល់ពីគ្នា ព្យាយាមយល់ពីគ្នាឱ្យបានច្រើន ហើយស្ដាប់រាល់ការលំបាករបស់ដៃគូ ព្រោះថា មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមានបន្ទុក មានបញ្ហា​ មានការលំបាកតាមបែបផ្សេងៗគ្នាទាំងអស់៕

#មនុស្សចុងក្រោយ #Knongsrok