កំណប់ដ៏មហាសាលបំផុត​ក្នុង​សង្គ្រាមលោក​លើកទី២​បាត់ដំណឹងសូន្យឈឹងមកដល់បច្ចុប្បន្ន(ភាគ១)

នៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនីមួយៗ រឿងរ៉ាវនៃការលួច ឬប្លន់ទ្រព្យសម្បត្តិ លក្ខខណៈទ្រង់ទ្រាយធំនៅក្នុងទឹកដីដែលប្រទេសណា​មួយ​ដណ្តើមបាន បងប្អូន​ប្រិយមិត្តពិតជាធ្លាប់បាន​លឺ​ហើយ។

ជម្លោះដ៏ធំដូចជាការកើតឡើងនៃសង្គ្រាមលោកលើកទី ២ ការបាត់បង់វត្ថុបុរាណប្រវត្តិសាស្ត្រ និងរតនសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបានកើតឡើងជារឿយៗ។

របស់របរជាច្រើនដែលមានតម្លៃ ឬគ្រឹះវប្បធម៌នានារួមមានមាស ប្រាក់ រូបិយវត្ថុសិល្បៈ និងអង្គភាពវប្បធម៌ដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានគេរាយការណ៍ថាបានបាត់ដំណឹងសូន្យឈឹង។

WARSTUFF Top 10 Most Expensive WW2 Items Sold

កិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់របស់​ប្រទេសនីមួយៗ ព្រម​ទាំងអ្នក​ប្រមាញ់កំណប់ខុសច្បាប់នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលមានទាំងភ្នាក់ងាររដ្ឋាភិបាលបានព្យាយាមរកទីតាំងវត្ថុបុរាណ និងកំណប់ពីសង្គ្រាមលោកលើកទី ២ ។

ទោះបីមានរបស់របរជាច្រើនត្រូវបានរកឃើញនៅប៉ុន្មានឆ្នាំក្រោយសង្គ្រាមចប់ក៏ដោយ ក៏មានរបស់ជាច្រើនទៀតរកមិនឃើញដែរ។ ទោះបីជាពួកគេត្រូវបានគេលួច ឬមិនបានក៏ដោយគ្មាននរណាម្នាក់ហាក់ដូចជាដឹង ឬមិនបានប្រាប់អំពីទីកន្លែងរបស់របស់ទាំងនេះទេ។

Wreck Listing Image

ជាការពិតណាស់! ដើម្បីស្វែងរកកំណប់ដែលបាត់ជាយូរមកហើយ អ្នកនឹងត្រូវការផែនទីចាស់ៗ ដែលបន្សល់ទុក និងប៉ែលសម្រាប់ជីក។ នៅក្នុង​អត្ថបទនេះយើងនឹងពិភាក្សារតនវត្ថុដ៏តំលៃបំផុតទាំងប្រាំក្នុងសង្រ្គាមលោកលើកទី ២ ដែលនៅតែបាត់ខ្លួនរកមិនឃើញនាពេលបច្ចុប្បន្ននេះ។

1- បន្ទប់អាំប៊ឺរ Amber Room:

Hand Coloured Photograph Of The Original Amber Room 1931 680x640

បន្ទប់ Amber ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជា“ អច្ឆរិយៈទី ៨ នៃពិភពលោក” ។ មើលទៅដូចជាបន្ទប់មួយមានជីវិតរស់រវើក ជាមួយនឹងពន្លឺដ៏អស្ចារ្យដែលជាបន្សំដ៏អស្ចារ្យនៃផ្ទាំងគំនូនៃមាសសន្លឹក កញ្ចក់ ត្បូងពេជ្រ ចម្លាក់ត្បូង និងទៀន។

បន្ទប់នេះបានស្នាដៃរបស់អ្នក​រចនាវត្ថុសិល្បៈអាណាចក្រ ព្រូសហ្សៀ ដែលមានទីតាំងនៅតំបន់ St. Petersburg ប្រទេសរុស្ស៊ី​ដែល​កាល​នោះវាជានិមិត្តរូបនៃសន្តិភាពរវាងចក្រភពទាំងពីរ(ព្រូសហ្សៀ និង​រុស្សី)។

Andrey_zeest_ _amber_room_2_autochrome 741x547

ទោះយ៉ាងណា! បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានចាប់ផ្តើមហើយបន្ទប់អាំប៊ឺរដែល​ធ្វើ​ពី​របស់​មានតម្លៃនេះក៏រងគ្រោះដូចគ្នា។ ហ៊ីត្លែរបានបញ្ជាទាហានណាស៊ីអាល្លឺម៉ង់ជាង ៣ លាននាក់ លុកលុយសហភាពសូវៀតនៅក្នុងប្រតិបត្ដិការមួយដែលមានរហស្សនាមថាប្រតិបត្តិការ​Operation Barbarossa។

នៅចុងបញ្ចប់នៃ ប្រតិបត្តិការ ​Operation Barbarossa កំណប់ទ្រព្យជាច្រើនត្រូវបានណាស៊ីអាឡឺម៉ង់ប្រមូលយក ហើយបន្ទប់អាមឺរមួយនេះមិនត្រូវបានទុកចោលឡើយ។

ក្រោយៗមក​ទៀត! បន្ទប់អាំប័រត្រូវបានធ្វើឡើងវិញ និងបញ្ចប់នៅឆ្នាំ ២០០៣ ហើយវានៅក្នុងវិមាន​ Catherine Palace, Pushkin, ដែលមានចម្ងាយប្រហែល ១៧ ម៉ាយល៍ខាងត្បូងទីក្រុង St. Petersburg។

ក្រៅពីការតុបតែងល្អិតល្អន់ទាំងអស់នៃបន្ទប់អាំប៊ឺរ វាផ្ទុកនូវបន្ទះអំបឺរជាង ៩០០ ផោន។ តម្លៃរបស់វាត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៥០០ លានដុល្លារគិតត្រឹមឆ្នាំ ២០១៦ ។

ទោះជាយ៉ាងណាក៏ដោយ! ការចម្លងជាមួយនឹងភាពស្រស់ស្អាតគួរឱ្យទាក់ទាញរបស់វា គ្រាន់តែជាស្រមោលនៃអ្វីដែលបន្ទប់អាំប៊ឺរធ្លាប់មានតែប៉ុណ្ណោះ ខណៈបន្ទប់ដើម​ពីមុនរបស់​វា​ត្រូវ​បានបាត់​បង់​ផង និង​ខ្ទេចខ្ទីដោយសារសង្គ្រាមផង។

2- រថភ្លើងមាសរបស់ណាស៊ី

One of unfinished tunnels of Project Riese in the Owl Mountains Photo by Chmee2 CC BY-SA 3.0

រឿងព្រេងនិទានអំពីរថភ្លើងមាសរបស់ណាស៊ីបានកើតឡើងតាំងពីមុនសង្គ្រាមលោកលើកទី ២ មកម្ល៉េះ។ នៅឆ្នាំ ១៩៤៣ ជាឆ្នាំ​ដែលសង្គ្រាមលោកលើកទី ២ ឡើង​កម្ដៅខ្លាំងបំផុត អាឌុលហ៊ីត្លែរបានបញ្ជាឱ្យចាប់ផ្តើមគម្រោង Project Riese ដេល​ជា​គម្រោងមួយក្នុងគោល​បំណងបង្កើតរចនាសម្ព័ន្ធក្រោមដីចំនួន ៧ទីតាំង នៅលើភ្នំទីទុយ(Owl Mountains)នៅតំបន់ Lower Silesia ប្រទេសអាល្លឺម៉ង់(បច្ចុប្បន្នប្រទេសប៉ូឡូញ)។

Alleged hiding place of the Gold Train in Wałbrzych Photo by RafalSs – CC BY-SA 4.0

ទោះយ៉ាងណាក៏ដោយ! មកដល់ខែមករាឆ្នាំ ១៩៤៥ សង្គ្រាមដែលហ៊ីត្លែរវាតទី​ទៅ​ប្រទេស​ដទៃ​នោះ​ បែរមក​រក​លោកវិញ។កងទ័ពសម្ប័ន្ធមិត្តបាន​កាន់កាប់ទាំង​ស្រុង​នៅ​ឆ្នាំ១៩៤៥ ហើយ​គម្រោង​បង្កើតមូលដ្ឋាន​ក្រោម​ដី​នោះ​គ្រាន់​តែ​ជាអ្វីដែលស្ថិតក្នុងអាថ៌កំបាំង។

យោងតាមរឿងរ៉ាវនានាពីតំបន់ Lower Silesian បានឲ្យដឹងថា នៅពេលដែលរជ្ជកាលរបស់ហ៊ីត្លែរខិតជិតទៅរកភាំពបាត់​បង់ រទេះភ្លើងដែលដឹកមាស និងទ្រព្យសម្បត្តិជាច្រើនបានចាកចេញចេញពីទីក្រុង Breslau។

រថភ្លើងនោះត្រូវបានគេនិយាយថា បានបើកចូលទៅក្នុងរូងក្រោមដី និងអណ្តូងរ៉ែដែលមិនទាន់រួចរាល់ចូលទៅក្នុងភ្នំអូល(Owl Mountains)។

Railway embankment at “Zone 65”, near the crossing of Uczniowska Street, Wałbrzych, where it was claimed the Gold Train was hidden Photo by RafalSs – CC BY-SA 4.0

រថភ្លើងមាសដ៏អស្ចារ្យនេះ ត្រូវបានគេនិយាយថាបានដឹកមាស គ្រឿងអលង្ការ និងអាវុធប្រហែល ៣០០ តោន។ ទោះយ៉ាងណា ៧៤ ឆ្នាំបានកន្លងផុតទៅហើយនៅ Lower Silesia ឥឡូវនេះ ជាទឹកដីប៉ូឡូញហើយរថភ្លើងមាសនៅតែជាទេវកថាដដែល។

ប្រវត្តិវិទូមិនបានរកឃើញភស្តុតាងច្បាស់លាស់នៃអត្ថិភាពរបស់វាទេ។

No Evidence Of Nazi Gold Train Experts Says Featured Photo

កាលពីខែសីហាឆ្នាំ ២០១៥ លោក Piotr Koper និងលោក Andreas Richter បានអះអាងថាលោកមានចំណេះដឹងអំពីទីតាំងរបស់រថភ្លើងមាសនោះ។

ពួកគេបានបញ្ចេញរូបភាពពីប្រព័ន្ធរ៉ាដា ដែលអាចជ្រាបចូលក្នុងដីដែលបង្ហាញពីលទ្ធភាព ៩៩% នៃរថភ្លើងប្រវែងមួយរយម៉ែត្រដែលលាក់នៅក្រោមដី។

5ISH2XIS4I3RBBK5NSOCHWFEYY

បញ្ហានេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយច្របូកច្របល់ ហើយក៏ធ្វើឱ្យប៉ូឡូញក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ចុងក្រោយមួយផងដែរ។ អ្នកប្រមាញ់កំណប់ជាច្រើនបានប្រមូលផ្ដុំទៅប្រទេសប៉ូឡូញ ប្រដាប់ដោយឧបករណ៍ជាច្រើន និងស្ញប់ស្ញែងបំផុត។

ប៉ុន្តែការស្វែងរកនេះមិនបានជោគជ័យទាំងស្រុងទេ ហើយត្រូវបានគេបញ្ឈប់នៅខែសីហាឆ្នាំ ២០១៨ ។ លោក Kopper បានប្តេជ្ញាថានឹងបន្តស្រាវជ្រាវ។ តើការតស៊ូរបស់គាត់នឹងទទួលជោគជ័យទេ? គ្មានអ្នកណាដឹងទេ។

(សូមរង់ចាំអាន​ភាគ២នៅ​ថ្ងៃ​ស្អែក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក