ជណ្តើរគឺជារឿងធម្មតានៅក្នុងស្ថាបត្យកម្មដែលអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍។ ប៉ុន្តែយោងតាមការរចនាជណ្តើរបែបទំនើបវាគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ នៅពេលវាត្រូវបានដំឡើងរូចរាល់វាមានមុខងារចម្បង ហើយក្លាយជាស្នាដៃសិល្បៈចម្លាក់ដែលធ្វើឱ្យកន្លែងធម្មតាមានហាក់មានជីវិតរស់រវើក។
ការរចនាជណ្តើរដែលល្អបំផុតពិចារណាទាំងទម្រង់និងចន្លោះ វាប្រើប្រាស់តំបន់ដែលអាចប្រើបាន និងធ្វើឱ្យវាមើលទៅសកម្មតាមរបៀបដែលទាក់ទាញភ្នែករបស់អ្នកពីលើចុះក្រោមរហូតដល់ខាងក្រោម។ នៅក្នុងការរចនាដោយក្រុមហ៊ុនរចនាមួយឈ្មោះ Arquitectura en Movimiento ជណ្តើរមានគុណភាពដូចទៅនឹងអក្សរភ្លេងដ៏ស្រស់ស្អាត។ ត្រូវបានសាងសង់ដោយបន្ទាត់មានចន្លោះតូចៗនៅជំហាននីមួយៗដែលផ្តល់ភ្លើងបំភ្លឺបន្ថែមដល់បន្ទប់។
ការរចនាជណ្តើរក៏អាចមានន័យថាមានមុខងារកាន់តែច្រើននៅក្នុងកន្លែងរស់នៅរបស់អ្នកផងដែរ ហើយមានមនុស្សតិចណាស់ដែលដំឡើងបានល្អ។ ហើយជណ្តើរខាងក្រោមនេះគឺជាការរចនាឡើងដោយ Mieke Meijer ។ សម្រាប់គេហដ្ឋានទាន់សម័យដែលមានកន្លែងចន្លោះទំនេរគឺពិតជាសក្តិសមឥតខ្ចោះក្នុងការដំឡើងជណ្តើរទាន់សម័យដូចខាងក្រោមនេះ។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ mymodernmet