ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ ...។

ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ ... ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ ... ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង ... គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ គឺមនុស្សម្នាក់ដែលស្រឡាញ់គេខ្លាំងបំផុត ស្រលាញ់ដោយមិនចង់បានអ្វីមកវិញឡើយ​...។

១

ខ្ញុំមិនដែលគិតទេថាគេនឹងស្រឡាញ់ខ្ញុំ តែខ្ញុំជឿថា គេនឹងនៅតែនឹកនាដល់ខ្ញុំ ហើយចងចាំខ្ញុំជាពិសេសនៅក្នុងជីវិតរបស់គេជារៀងរហូត មិនអាចបំភ្លេចបាន!!!

#មនុស្សចុងក្រោយ