ការដាក់ពាង ឬធុងអង្ករត្រូវតាមក្បួន ចំកន្លែង ធានាថាទ្រព្យហូរហៀរ លាភសំណាងផ្ទួនៗ

ពាង ឬធុងអង្ករ ត្រូវបានចាស់ៗចាត់ទុកថា ប្រៀបបានជាជ្រុកទ្រព្យសម្បត្តិនៅក្នុងផ្ទះអ៊ីចឹងដែរ ដូច្នេះកន្លែងណាដែលល្អបំផុត ដើម្បីដាក់អង្ករនៅក្នុងផ្ទះ?

ការដាក់អង្ករនៅក្នុងផ្ទះ​ ក៏ដំណាងដើម្បីកម្ចាត់ចោលនូវសំណាងអាក្រក់ មានអង្ករនៅក្នុងផ្ទ ក៏បង្ហាញពីភាពសម្បូរ មិនខ្វះខាត ក៏ក្លាយជាអ្នកមានយ៉ាងឆាប់រហ័សដែរ។

អ្នកគួរៀបចំកន្លែងល្អបំផុតសម្រាប់ដាក់ធុង ឬពាងអង្ករនៅក្នុងផ្ទះ។ ពាង ឬធុងអង្ករ ត្រូវបានគេចាត់ទុកថា តំណាងឱ្យទ្រព្យសម្បត្តិគ្រួសារ នេះបើយោងតាមក្បួនហុងស៊ុយ។ ហេតុដូច្នេះ អ្នកមិនគួរដាក់ធុង/ពាងអង្ករ នៅកន្លែងដែលអ្នកណាម្នាក់អាចមើលឃើញបានទេ។ ប្រសិនបើអ្នកដាក់ពាងអង្ករនៅខាងក្រៅផ្ទះបាយ ឬកន្លែងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ វាហាក់ដូចជាអ្នកកំពុងតែបង្ហាញទ្រព្យឱ្យគេឃើញអ៊ីចឹងដែរ។ អ្នកគួរដាក់ធុង/ពាងអង្ករ ក្នុងទីបិទជិតនៅក្នុងផ្ទះបាយ ប៉ុន្តែនៅតែធានាភាពងាយស្រួលក្នុងការចម្អិនប្រចាំថ្ងៃ។

Fn 2019 01 18 09 23 39 0

នៅក្នុងហុងស៊ុយជនជាតិអាស៊ីគិតថា ការដាក់ធុង/ពាងអង្ករខ្ពស់ នឹងបង្ហាញការគោរព និងការពារទ្រព្យសម្បត្តិគ្រួសារ។ ធុង/ពាងអង្ករ គឺជាកន្លែងមួយដែលផ្ទុកទ្រព្យសម្បត្តិ និងភាពរុងរឿងរបស់គ្រួសារ ដូច្នេះបន្ថែមពីលើកម្ពស់វា អ្នកត្រូវតែទុកនៅកន្លែងដែលសុវត្ថិភាព ហើយប្រាកដច្បាស់ថាមិនឱ្យអ្នកណាមើលឃើញភ្លាមៗនៅពេលពួកគេចូលដល់ក្នុងផ្ទះរបស់អ្នក។ តាមឧត្ដមគតិ ពាងអង្ករគួរតែត្រូវបានគេដាក់នៅក្នុងទីតាំងលាក់កំបាំង ប៉ុន្តែអាចចូលបានយ៉ាងងាយស្រួលនៅក្នុងផ្ទះបាយ។

#បម្រាម ហាមដាក់ពាង / ធុងអង្ករក្នុង ទិសពីរនេះឱ្យសោះ គឺទិសខាងកើត និងអាគ្នេយ៍

ទោះយ៉ាងណាទិសខាងកើត និងអាគ្នេយ៍ស្ថិតនៅក្នុងម៉ុង ប៉ុន្តែម៉ុងខាកថូ ដូច្នេះមិនអាចដាក់ពាងអង្ករតាមទិសដៅទាំងពីរនេះបានទេ បើទោះបីផ្ទះចង្អៀតយ៉ាងណាក៏ដោយ។

មានទីតាំងនៅទិសខាងកើត និងអាគ្នេយ៍ ម្ចាស់ផ្ទះនឹងត្រូវប្រឈមនឹងឧបសគ្គជាច្រើន សំណាងអាក្រក់ ការងារមិនអំណោយផល។ យកល្អគួរតែដាក់ពាងអង្ករនៅទិសខាងលិច ឬឦសាន ព្រោះនេះជាទិសដៅនៃស្រទាប់ទ្រព្យរបស់ផែនដី។

Fn 2019 07 05 17 44 23 5

- ពាង / ធុងត្រូវតែរក្សាទុក "២ បិទជិត": បិទយ៉ាងតឹងរក្សាទុកនៅកន្លែងតឹង

បើយើងមិននិយាយពីតាមក្បួនហុងស៊ុយ ក៏តាមពិតគួរដាក់ពាងអង្ករនៅកន្លែងស្អាត ហើយខ្ពស់ជាងដីគ្របឱ្យជិត ដើម្បីចៀសវាងភាពកខ្វក់ កណ្តុរ កន្លាត ផ្សិត ដើម្បីចៀសវាងការបំផ្លិចបំផ្លាញពីហ្វូងសត្វចង្រៃទាំងនេះ ព្រោះវាក៏មិនល្អសម្រាប់សុខភាពយើងបរិភោគដែរ។

#វត្ថុគួរតែត្រូវបានដាក់នៅក្រោមពាងអង្ករ

ស្ត្រីមេផ្ទះភាគច្រើនមិនខ្វល់ពីបញ្ហានេះទេ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ស្រោមសំបុត្រពណ៌ក្រហមនៅបាតពាងអង្ករ ឬនិមិត្តសញ្ញាតុបតែងពណ៌លឿងនៅលើក្រដាសពណ៌ក្រហម ត្រូវបានគេចាត់ទុកថា នឹងនាំមកនូវសំណាងដល់គ្រួសារ។ ក្រៅពីនេះ ប្រជាជនក៏បានគ្របដណ្តប់ពាងស្រូវដោយក្រណាត់ពណ៌ក្រហមនៅដើមឆ្នាំ តាមច័ន្ទគតិ ដោយមានគោលបំណងជួយក្រុមគ្រួសារឱ្យមានសំណាង និងទទួលបានលាភល្អផងដែរ។

អ្នកជំនាញហុងស៊ុយខ្លះក៏បានដាក់ក្រដាសក្រហម ដែលមានលុយពិតប្រាកដ ឬ ៣ កាក់នៅក្រោមបាតអង្ករ។ អ្នកអាចសាកល្បងវិធីនេះ ដោយសង្ឃឹមថាអាចបង្កើនសំណាង និងទ្រព្យសម្បត្តិរបស់អ្នក។

BT4558

#ចំណាំ ពេលដាក់អង្ករមួយធុងនៅក្នុងផ្ទះ ៖

- ដាច់ខាតកុំទុកពាង / ធុងអង្ករឱ្យនៅទទេ ៖ ការទុកធុង / ពាងអង្ករស្អាត គឺមិនខុសពីការបង្ហាញថាគ្រួសារអ្នកកំពុងតែបាត់បង់ទ្រព្យសម្បត្តិ និងភាពរុងរឿងនោះទេ ព្រោះបើយោងតាមហុងស៊ុយ ពាងគឺជាធុងដែលមានអត្ថន័យជ្រាលជ្រៅ ជាសំណាងល្អ មិនគួរទុកចោលឱ្យនៅទទេស្អាតនោះឡើយ។

- ជំនួសភ្លាមៗនៅពេលខូច ឬបែកបាក់ ៖ ប្រសិនបើធុង/ពាងអង្កររបស់អ្នក ត្រូវបានរកឃើញថាខូច ឬបែក អ្នកត្រូវជំនួស ឬជួសជុលភ្លាមៗ កុំទុកឱ្យនៅបែបនេះឱ្យសោះ។

- ជ្រើសរើសធុងដែលមានរូបភាពតុបតែងនាំលាភសំណាង ៖ បន្ថែមពីលើកត្តាខាងលើ ពាងអង្ករក៏គួរជ្រើសរើសយកមួយណាដែលមានសំណាងល្អ អមដោយរូបភាពសំណាង និងនិមិត្តសញ្ញា ឬក៏តុបតែងស្រស់ៗ។ អ្នកគួរចៀសវាងជ្រើសរើសយកធុងអង្ករដែលមានពណ៌ងងឹតមកប្រើប្រាស់៕

Gold

(អត្ថបទ គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ )

ប្រភព ៖ phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)