ពុទ្ធោ! ស្លាប់ទាំងម្ដាយ​ ទាំងទារកក្នុងផ្ទៃ ស្ត្រី​ម្នាក់បានដួលស្លាប់​នៅមុខបន្ទប់ទឹក​ ទាំងខ្លួនមានផ្ទៃពោះ០៧ខែ​ ដោយបន្សល់ស្នាម-ក ហេីយដាច់អណ្ដាតទៀត

នៅវេលាម៉ោង​ ១៨:៥០នាទី ថ្ងៃទី​ ១៩/០៨/២០២០​ នៅ​ចំនុច​ ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ មាន​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​​ ដេក​ស្លាប់​នៅ​មុខ​បន្ទប់​ទឹក​ ក្រោយ​ទទួល​បាន​ពត៌មាន​ កម្លាំងការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ ចុះ​ធ្វើ​កោសល្យវិច័យ​សព​ ។

សពមានឈ្មោះ ធិន លីកា ភេទស្រី ជនជាតិខ្មែរ អាយុ​៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ​ ៧ខែជាង ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​ សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក​ ធ្វើឱ្យដាច់អណ្ដាត​ និងមានស្នាមក​ តាម​ការ​សាកសួរ​ពត៌មាន​ បាន​ឲ្យដឹងថា​ សព​មានជំងឺប្រចាំកាយ (ជំងឺតេតានុស​ ប្រកាច់​ញឹកញាប់​) ។ បច្ចុប្បន្ន​ សពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

117964358_4348443771897368_7672238449184145947_o

117968488_4348443135230765_5009452313836664410_n

118007760_4348442438564168_8365253697782857689_n

ប្រភព ៖ ស្នងការនគរបាលខេត្តកោះកុង