គួរស្រឡាញ់មនុស្សបែបណា ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង?

គួរស្រឡាញ់គ្នាបែបណា ទើបអាចឋិតថេរ?

គួរស្រឡាញ់មនុស្សបែបណា ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង?

អ្នកខ្លះ ស្រឡាញ់គ្នាមករាប់ឆ្នាំ តស៊ូតាំងពីរៀនជាមួយគ្នា ជម្នះការរារាំងរបស់ឪពុកម្ដាយ អ្នកខ្លះ មិនខ្វល់អ្វីទាំងអស់ កាត់កេរ្តិ៍កាត់ខ្មាស សុខចិត្តធ្វើជាកូនអកត្តញ្ញូ ក៏ព្រោះតែចង់តស៊ូ បានរស់នៅជាមួយគ្នា ... តែដល់ពេលបានគ្នាជាប្ដីប្រពន្ធ បែរជាភ្លេចអស់ ពេលលំបាកជាមួយគ្នា ពេលមានកូនហើយ នៅតែលួចក្បត់ផិតគ្នា ចាប់ផ្ដើមរស់នៅមិនចុះសម្រុងនឹងគ្នា ចុងក្រោយយ៉ាងម៉េច គឺបែកគ្នាគ្មានស្រណោះ ...។

អ្នកខ្លះ ស្បថស្បែ បើមិនបានម្នាក់ហ្នឹងទេ សុខចិត្តស្លាប់ ផ្ដាច់ប្ដូរណាស់ ទីបំផុត ក៏នៅតែជ្រើសតាមឪពុកម្ដាយ សុខចិត្តបោះបង់ ទៅយកអ្នកផ្សេង​...។

អ្នកខ្លះ ក៏សម្រេចចិត្តរៀបការជាមួយមនុស្សមិនធ្លាប់ស្គាល់គ្នា ព្រមតាមចិត្តឪបុកម្ដាយ ជួនកាលក៏បានជាប់លាប់ មានកូនតចៅនឹងគ្នា ដល់ចាស់រៀងខ្លួន អាចថាជាសំណាង ជាផលបុណ្យរបស់មនុស្ស ... ប៉ុន្តែអ្នកខ្លះ រៀបការក៏ព្រោះតែចង់បំពេញមុខមាត់គ្រួសារ​ តម្រូវចិត្តគ្រួសារ ទាំងមិនបានស្រឡាញ់ ចុងក្រោយក៏លែងលះគ្នា បានត្រឹមមានឈ្មោះ មេម៉ាយ ពោះម៉ាយ ...។

1

ក្នុងរឿងស្នេហា គ្មានទេពាក្យថា ឋិតថេរ ព្រោះចិត្តមនុស្សប្រាកដជាងាករេទៅតាមពេលវេលា ... ចិត្តមនុស្សមិនទៀងឡើង អ្វីៗគឺសុទ្ធតែមិនអាចមើលឃើញ ស្មានដឹងមុនទេ ពេលខ្លះ សូម្បីតែចិត្តយើងខ្លួនឯង ក៏មិនទាំងប្រាកដចិត្តខ្លួនឯងផង ជួនកាល យើងច្បាស់ យើងប្រាកដ តែដល់េលមួយមកដល់ យើងក៏គ្មានជម្រើស ក្រៅតែពីបោះបង់ ហើយព្រមតាមអ្វីដែលនឹងត្រូវកើតឡើង ... ជួនកាល ចិត្តយើងនេះ​សាវាជាងគេផងក៏មិនដឹង​...៕

#មនុស្សចុងក្រោយ #Knongsrok