សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី ២២ កក្កដា ដល់ថ្ងៃទី ២៨ កក្កដា ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនារសៀលថ្ងៃទី២១ កក្កដា ២០២០ ក្នុងសេចក្ដីជូនដំណឹង និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាប និងប្រុងប្រយ័ត្នអំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងនេះ។

ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ទៅតាមតំបន់ផ្សេងៗគ្នា។

ស្ថានភាពអាកាសធាតុមានដូចតទៅ​ ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។

នឹ​​​​​​​​​​​​​​​​​​​​​ងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

A1280ddaede1145fe697b67748243ea5b57cf09c