បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​

លោកជំទាវរី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា នេះថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែងរក​ជន​រូបនេះ។

គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះជា ជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នេះដែរ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​

​លោកជំទាវ ឱ វណ្ណឌី​ន ក៏បានបន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក យប់មិញ​គាត់​នៅទេ ប្រហែលជា​រត់ចេញ​ពេល​រំលង​អធ្រាត​ ហើយ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង​៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូបអាហារ​ពេលព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែម្ដង”៕

Photo_2020 07 18_15 04 06