រកឃេីញវិជ្ជមាន​០១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ១៥ កក្កដា ២០២០ គឺរកឃើញវិជ្ជមាន១ករណីថ្មីបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺ Covid-១៩ ១ករណីថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ អាសយដ្ឋានសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ជាអ្នកដំណើរក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ កក្កដា ២០២០។

សរុបអ្នកជំងឺ Covid-១៩ទាំងអស់ ដែលបានរកឃើញនៅកម្ពុជាគឺមានចំនួន ១៦៦នាក់ ស្រី ៤០នាក់ និងបុរស ១២៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៣នាក់៕

107823679_3172591232779961_2719457917530985363_n

107704892_3172591239446627_1386472467377421033_n