ក្ដៅៗ! រកឃើញអ្នកផ្ទុកវិជ្ជមាន Covid-១៩ នៅថ្ងៃនេះចំនួន ១៥ករណីថ្មីទៀត

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តិរកអ្នកផ្ទុកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ១១ កក្កដា ២០២០ ជាលទ្ធផលគឺ រកឃើញចំនួនអ្នកផ្ទុកវិជ្ជមាន ១៥ករណីថ្មីបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកដែលរកវិជ្ជមានទាំងអស់នោះគឺសុទ្ធតែជាបុរសជនជាតិខ្មែរ ជាអ្នកដំណើរ ធ្វើដំណើរមកពីប្រទេស អារ៉ាប់បីសាអីឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានាថ្ងៃទី ១០ កក្កដា ២០២០ វេលាម៉ោង ១៧ និង២៥នាទីល្ងាច។ បច្ចុប្បន្នអ្នកជំងឺទាំង១៥នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាព ចាក់អង្រែក្រោមហើយ។ រីឯអ្នកដំណើរ ៧៩ នាក់ផ្សេងទៀត លទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃសិន។

សរុបអ្នកផ្ទុកជំងឺ Covid-១៩នៅកម្ពុជាទាំងអស់មានចំនួន ១៥៦នាក់ (ស្ត្រី ៤០នាក់ - បុរស ១១៦នាក់)។ និងអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ២៣នាក់ទៀត៕

108274268_3160881767284241_1932794290401212001_n

108592894_3160881780617573_5649125052887595863_n

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: