ចំណង់ចំណូលចិត្តរបស់យើងដែលមានចំពោះសត្វ ក៏អាចបង្ហាញពីអត្តចរិតរបស់យើងបានដែរ ។ យ៉ាងណាមិញ សត្វដែលអ្នកបានឃើញមុនគេ នៅពេលដែលអ្នកគ្រលាស់ភ្នែកតែមួយឆ្វាច់ ក៏អាចមើលដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។
តោះ! សាកល្បងទស្សន៍ទាយ និងទៅមើលចម្លើយទាំងអស់គ្នា!
១. សត្វព្រាប
សត្វព្រាប បង្ហាញពីសន្តិភាព ក្ដីសង្ឃឹម និងសាមគ្គីភាព នេះបញ្ជាក់ឱ្យឃើញថា អ្នកជាមនុស្សស្រឡាញ់នូវសន្តិភាព ស្អប់ការឈ្លោះទាស់ទែងគ្នា មិនចូលចិត្តមានបញ្ហាជាមួយមនុស្សជុំវិញខ្លួនឡើយ។ អ្នកជាមនុស្សដែលពោរពេញទៅដោយក្ដីសង្ឃឹម ហើយចូលចិត្តរស់នៅក្នុងភាពជាខ្លួនឯង មិនចូលចិត្តប្រកួតប្រជែង ឬដើរតាមសម័យកាល បង្អួតសម្ភារនិយមគ្នានោះឡើយ។
២. មេអំបៅ
មេអំបៅ បង្ហាញពីសម្រស់ និងភាពរីករាយគ្រប់ពេល នេះបញ្ជាក់ថា អ្នកយល់ច្បាស់ពីដំណើរនៃជីវិត អ្នកគីតថា ជីវិតនេះខ្លីណាស់ ដូច្នេះ ត្រូវចេះប្រើប្រាស់ជីវិតរស់នៅឱ្យមានភាពសប្បាយរីករាយ។ ជីវិតរបស់អ្នក មិនថាបច្ចុប្បន្ន ឬអនាគតទេ គឺរស់នៅដោយមិនមានភាពព្រួយបារម្ភអ្វីច្រើនឡើយ ព្រោះអ្នកជាមនុស្សដែលចេះបត់បែនទៅតាមស្ថានការណ៍បានល្អ ប៉ុន្តែអ្នកក៏ជាមនុស្សដែលឆាប់ធុញទ្រាន់ និងមិនចូលចិត្តមនុស្សដែលនិយាយច្រើននោះឡើយ។
៣. សត្វស្ទាំង
សត្វស្ទាំង បង្ហាញពីភាពខ្លាំងក្លា ជាមួយនឹងការផ្សងព្រេង នេះមានន័យថា អ្នកជាមនុស្សដែលអាចប្រឈមនឹងគ្រប់បញ្ហា កាលៈទេសៈ ត្រូវហែលទឹកហែល ឡើងដើមឈើក៏ឡើង និយាយជារួម អ្នកជាមនុស្សដែលមិនចេះខ្លាច ញញើតអ្វីនោះឡើយ។ អ្នកជាមនុស្សដែលចេះគោរព និងមានសេចក្ដីជឿជាក់ខ្ពស់លើខ្លួនឯង អ្នកមានច្បាប់វិន័យតឹងតែ និងមត់ចត់ណាស់នៅក្នុងជីវិត ដូច្នេះ មនុស្សមួយចំនួន ហាក់មានភាពខ្លាចរអាអ្នក ព្រោះតែអ្នកច្បាស់លាស់ មិនចេះលេងសើចផ្ដេសផ្ដាសនោះឡើយ។
៤. សត្វឆ្កែ
សត្វឆ្កែ បង្ហាញពីភាពស្មោះត្រង់ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលចូលចិត្តធ្វើឱ្យមនុស្សជុំវិញប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងភាពស្មោះត្រង់ ការចេះចែករំលែករបស់អ្នក។ អ្នកជាមនុស្សដែលគួរឱ្យទុកចិត្ត ប៉ុន្តែភាពស្មោះត្រង់ ការលះបង់ ដែលអ្នកមានឱ្យអ្នកជុំវិញ ច្រើនតែសងមកអ្នកវិញ ដោយការខកចិត្ត ខកបំណង និងការឈឺចាប់ជាច្រើន ដូច្នេះ ពេលខ្លះ ព្រោះតែបញ្ហាអស់ទាំងនេះ បានធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានភាពស្ងប់ស្ងាត់បំផុត។
៥. ចចក
ចចក បង្ហាញពីភាពឯកជន និងអាថ៌កំបាំងបំផុត នេះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយអាថ៌កំបាំង អ្នកលាក់ទុកគ្រប់បែបយ៉ាងជាភាពឯកជនរបស់អ្នក មិនថាជារឿងរីករាយ ឬកើតទុក្ខក៏ដោយ។ អ្នកជាមនុស្សលាក់ទុក មានអាថ៌កំបាំងច្រើនបំផុត មិនងាយមានអ្នកណាអាចមើលដឹង និងយល់ពីអ្នកបានឡើយ។ ប៉ុន្តែពេលខ្លះ អ្នកហាក់ជាមនុស្សដែលឆាប់រំភើបស្រើបស្រាល នៅពេលដែលចាប់ផ្ដើមរាប់អានមិត្តភក្តិថ្មីៗ។
៦. កណ្ដូប
ភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ នោះមានន័យថា អ្នកជាមនុស្សដែលមានជំនាញច្បាស់លាស់ និងមិនសូវនិយាយច្រើនទេ ប៉ុន្តែ នៅពេលដែលអ្នកនិយាយអ្វីមួយ គឺអាចធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ព្រោះតែអ្នកជាមនុស្សដែលមានភាពឆ្លាតវៃ និងប៉ិនប្រសព្វក្នុងការធ្វើឱ្យអ្នកជុំវិញចាប់អារម្មណ៍នឹងអ្នក។ អ្នកក៏ជាបុគ្គលដែលអាចជួយដល់អ្នកដទៃបានច្រើនដែរ ក្នុងការកែប្រែ ឬដោះស្រាយរាល់បញ្ហាផ្សេងៗ។
៧. ក្ដាម
បង្ហាញពីភាពល្អឥតខ្ចោះ ជាមួយនឹងភាពចចេសរឹងរូសផងដែរ នេះមានន័យថា រូបភាពខាងក្រៅរបស់អ្នក ពោរពេញទៅដោយភាពរឹងប៉ឹង និងខ្លាំងពូកែ តែអ្នកមានភាពទន់ជ្រាយនៅខាងក្នុង ងាយនឹងមានអ្វីមកប៉ះទង្គិចណាស់។
៨. សត្វសេះ
នេះក៏បង្ហាញពីភាពល្អឥតខ្ចោះ និងអស្ចារ្យដែរ មានន័យថា អ្នកជាមនុស្សដែលមើលទៅមានភាពល្អ ល្អិតល្អន់ និងងាយចុះសម្រុងនឹងអ្នកដទៃ ប៉ុន្តែចំពោះគំនិតរបស់អ្នកវិញ មិនងាយមានអ្នកណាតាមទាន់នោះទេ ព្រោះអ្នកមានភាពរហ័សរហួន និងឈ្លាសវៃជាខ្លាំង រហូតដល់ពេលខ្លះ អ្នកអាចក្លាយជាមនុស្សអាក្រក់ អាត្មានិយម ព្រោះតែភាពអំនួតផងដែរ។
៩. មេមាន់
បង្ហាញពីភាពសសប្បាយរីករាយ អ្នកជាមនុស្សដែលចូលចិត្តចំណាយពេលនៅផ្ទះច្រើនជាងចេញទៅខាងក្រៅ ភាពប៉ិនប្រសព្វរបស់អ្នកគឺ ចូលចិត្តរៀបចំតុបតែងផ្ទះសម្បែង៕
ប្រភព ៖ បរេទស / ប្រែសម្រួល ៖ ភី អេក