សម្ដេចតេជោ ហ៊ុនសែន ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់សងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យាឆាប់ៗនេះ

សម្តេចតេជោ ហ៊ុន សែន បានជម្រុញឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឱ្យបានឆាប់ ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យាដែលយើងបានពន្យារ ។

សម្តេចតេជោ បានបញ្ជាក់ថា នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងក័គួរតែកំណត់ថ្ងៃសងថ្ងៃឈប់សម្រាកវិញដែរ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ កម្ពុជា យើងនៅអាចគ្រប់គ្រងស្ថានការណ៍បានហើយ។

ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេចក៏បានអនុញ្ញាតឱ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងផ្នែកផ្សេងៗមួយចំនួនទៀត ។ ដូច្នេះតាមការសន្យា ការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន។

ការកំណត់សងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ​ជំនួសថ្ងៃចូលឆ្នាំអាចនឹងប្រព្រឹត្តទៅនៅចុងខែ កក្កដា និងដើមខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ។ បើសិនជាកិច្ចប្រជុំបានឯកភាពគ្នាហើយ នឹងចេញអនុក្រិត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំ ចំនួន ៥ ថ្ងៃ បានសេចក្តីថា ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ៕

105901909_3112936092088200_360236135241469178_o