សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី ០៨ ដល់ ១៥ កក្កដា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។

ស្ថិតក្នុងការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ ខាងឧតុនិយមសង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។

ស្ថានភាពអាកាសធាតុ មានដូចតទៅ ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C

- សីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ។

នៅថ្ងៃទី០៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C

- សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

អាស្រ័យនេះ សូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

764562a604f49cf2f6ec9636373c8726be739bfb