តើអ្នកជឿលើការធ្វើតេស្តបែបចិត្តសាស្ត្រដែរឬទេ? គ្រាន់តែការគិត និងការជ្រើសរើសនៅក្នុងចិត្តរបស់យើង ក៏អាចដឹងការពិតអំពីយើងដែរ តោះ! ទៅសាកល្បងទាំងអស់គ្នា ៖
១. ស្លាបទី១
អ្នកជាមនុស្សសុទិដ្ឋិនិយម អារម្មណ៍ពោរពេញទៅដោយសន្តិភាព រួសរាយរាក់ទាក់ ចូលចិត្តការរាប់អាន មានភាពស្មោះត្រង់ ហើយក៏ជាមនុស្សដែលមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់ផងដែរ។ វាមិនពិបាកនោះទេក្នុងការដែលអ្នកកសាងទំនាក់ទំនង ឬមិត្តភាព ព្រោះអ្នកជាមនុស្សដែចូលចិត្តចែករំលែកដល់អ្នកដទៃ ជាពិសេសគឺ ប្រភេទមនុស្សដែលមានចិត្តគំនិត អត្តចរិតប្រហាក់ប្រហែលអ្នក ឆាប់ចុះសម្រុងនឹងអ្នកបំផុតហើយ។ រូបភាពខាងក្រៅរបស់អ្នក អាចធ្វើឱ្យមនុស្សជុំវិញគិតថា អ្នកជាមនុស្សដែលទន់ជ្រាយ ប៉ុន្តែការពិត ធាតុពិតរបស់អ្នកគឺ រឹងមាំ នឹងធឹងស្មានមិនដល់ឡើយ។
២. ស្លាបទី២
អ្នគជាមនុស្សមានប្រាជ្ញាឆ្លាតវៃ ងាយចាប់បាននូវអ្វីដែលជាមេរៀនសម្រាប់ជីវិត ជាពិសេសគឺពូកែរៀនសូត្រ និងរៀនតាមបុគ្គលជោគជ័យ។ អ្នកតែងតែព្យាយាម ខិតខំធ្វើកិច្ចការទាំងឡាយឱ្យបានល្អឥតខ្ចោះ ព្រោះអ្នកជាមនុស្សមានច្បាប់វិន័យតឹងរឹង។ ពេលខ្លះអ្នកលេងសើចជាមួយមនុស្សជុំវិញខ្លួន ឬមិត្តភក្តិ ប៉ុន្តែពេលខ្លះទៀត អ្នកហាក់មានគម្លាត ឬផ្ដាច់ខ្លួនចេញពីពួកគេ អាចនិយាយបានថា មកពីពួកគេមិនសូវយល់ពីអ្នក អ្នកជាមនុស្សប្រភេទពិបាកផ្គាប់គួរសមដែរ។
៣. ស្លាបទី៣
អ្នកជាមនុស្សដែលមានឯករាជ្យខ្លាំង មានគោលដៅច្បាស់លាស់ ហើយក៏មានការប្ដេជ្ញាក្នុងការបំពេញតម្រូវការ និងបន្តទៅរកគោលដៅរបស់ខ្លួនដែរ។ នៅពេលដែលអ្នកជួបទុក្ខលំបាក ឬដួល អ្នកអាចក្រោកឈរមកវិញបានជានិច្ច ព្រោះអ្នករឹងមាំ និងមានចំណេះចេះដឹង ក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាគ្រប់បែបយ៉ាង។ ប៉ុន្តែអ្នកក៏មានភាពម៉ឹងម៉ាត់ក្នុងការរាប់អានមនុស្សដែល ជាពិសេសគឺ មើលលើទំនាក់ទំនង អ្នកណាធ្វើបែបណាដាក់អ្នក អ្នកក៏ធ្វើបែបហ្នឹងដាក់គេវិញដូចគ្នា។
៤. ស្លាបទី៤
អ្នកជាមនុស្សរឹងរូសមានះ តែក៏មានក្ដីស្រមៃ និងបំណងប្រាថ្នាច្រើនដែរ។ ពេលខ្លះភាពរឹងរូសរបស់អ្នក ប្រែក្លាយទៅជាធ្វើឱ្យអ្នកប្រកាន់ខ្ជាប់នូវភាពមានអំណាច កោងកាចទៅវិញ អត្តចរិតរបស់អ្នក ពិបាកនឹងមានមនុស្សអាចសម្រប ឬទទួលយកបានណាស់ និយាយជារួមគឺអ្នកមិនសូវមានមិត្តជិតស្និទ្ននោះទេ។ លើពីនេះ ព្រោះតែភាពរឹងរូស ក៏ជួយឱ្យអ្នកក្លាយជាមនុស្សដែលរឹងមាំខ្លាំងចេះតតាំងនឹងរឿងគ្រប់យ៉ាង ដោយមិនបាច់មានអ្នកណាមកជួយ ជាពិសេសនោះគឺ អ្នកមានភាពឆ្លាតវាងវៃ មិនមែនល្ងីល្ងើឱ្យអ្នកណាមកធ្វើបាប ឬបោកប្រាស់បានងាយៗនោះឡើយ។
៥. ស្លាបទី៥
អ្នកមានទមនោរចិត្តទៅខាងផ្នែកសិល្បៈ អ្នកចូលចិត្តការសប្បាយ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់។ ប៉ុន្តែពេលខ្លះ អ្នកហាក់មិនមានទំនុកចិត្តទៅលើជំនាញ និងចំណង់ចំណូលចិត្តដែលខ្លួនមានទេ អ្នកខ្វះភាពជឿជាក់លើខ្លួនឯងក្នុងការចាប់ផ្ដើមធ្វើនូវអ្វីទៅតាមអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។ ភាពកំសាក ការខ្លាចរអា ខ្វះទំនុកចិត្តនេះហើយ ជាហេតុនាំឱ្យអ្នកក្លាយជាមនុស្សបរាជ័យខ្លាំងបំផុត។ ក្រៅពីអ្នកមានជំនាញពិតប្រាកដ អ្នកក៏ជាមនុស្សដែលមានញ្ញាណទី៦ ដែលអាចដឹងរឿងមុនបានជានិច្ច ជាពិសេសគឺ ហេតុការណ៍ទាំងឡាយ ដែលនឹងកើតមាននៅលើអ្នក។ ប៉ុន្តែរឿងដែលពិបាកបំផុតសម្រាប់អ្នកគឺ ភាពខ្វះទំនុកចិត្តលើខ្លួនឯងនេះហើយ៕
ប្រភព ៖ themindsjournal.