១. ជ្រើសរើសរូបទី១ នោះមានន័យថា អ្នកជាមនុស្សរឹងមាំ និងក្លាហាន ដូច្នេះ អ្នកជាឪពុកម្ដាយដែលអាចការពារកូនៗបានគ្រប់បេល គ្រប់បញ្ហា ហើយអ្នកតែងតែទទួលរងនូវរឿងគ្រប់យ៉ាង ធ្វើបែបណាឱ្យតែកូនៗផុតពីការលំបាក។ អ្នកគឺជា ម៉ាក់ប៉ាដ៏អស្ចារ្យ ដែលអាចឱ្យកូនៗគោរព ស្រឡាញ់ និងយកគំរូតាមបាន។ ភាពជាឪពុកម្ដាយ ក្នុងការចិិញ្ចឹមកូនរបស់អ្នក នឹងធ្វើឱ្យកូនៗក្លាយជាមនុស្សរឹងមាំ ក្លាហានដូចអ្នកអ៊ីចឹង។
២. ជ្រើសរើសរូបទី២ នោះមានន័យថា អ្នកជាឪពុកម្ដាយពោរពេញទៅដោយភាព សុទិដ្ឋិនិយម ជីវិតរីករាយសប្បាយគ្រប់ពេល។ អ្នកតែងតែផ្ដល់ឱ្យកូនៗនូវពេលវេលាសម្រាក លំហែកម្សាន្តបានច្រើន ព្រោះអ្នកចង់ឱ្យកូនមានតែភាពរីករាយ ចៀសពីការតានតឹងទាំងឡាយ។ លើសពីនេះ អ្នកតែងតែផ្ដល់នូវសិទ្ធសេរីភាពដល់កូនក្នុងការរស់នៅ និងសម្រេចចិត្ត ទៅតាមអ្វីដែលគេចង់ អ្វីដែលគេស្រឡាញ់។ ដូច្នេះហើយ កូនៗរបស់អ្នក ចេះគ្រប់គ្រង និងប្រើប្រាស់ជីវិតដោយគេតាំងពីតូចៗទៅ ហើយការរស់នៅរបស់កូនៗគឺ សាមញ្ញបំផុត។
៣. ជ្រើសរើសរូបទី៣ នោះមានន័យថា អ្នកជាឪពុកម្ដាយដែលមានការតឹងតែង ច្បាប់វិន័យ និងការអប់រំកូនៗខ្លាំងណាស់ ព្រោះអ្នកចង់ឱ្យគេ ក្លាយជាមនុស្សដែលច្បាស់លាស់ មានវិន័យ និងរបៀបក្នុងការរស់នៅ មិនថាចំណេះដឹង និងសុជីវធម៌នោះទេ។ ភាពតឹងរឹងរបស់អ្នក នឹងជ្រៀតចូលទៅគ្រប់គ្រងលើសេរីភាពរបស់កូនៗយ៉ាងខ្លាំង អាចប្រែទៅជា គំនាប សម្ពាធលើជីវិតកូនថែមទៀតផង។ យ៉ាងណាមិញ ការចិិញ្ចឹម និងអប់រំកូនៗរបស់អ្នក វាហាក់ដូចជាការបន្ថែមនូវបញ្ហា ការឈឺចាប់ និងធ្វើឱ្យកូនៗក្លាយជាមនុស្សកំសាកទៅវិញទេ។
៤. ជ្រើសរើសរូបទី៤ នោះមានន័យថា អ្នកជាឪពុកម្ដាយដែលមានភាពជ្រុលនិយមខ្លាំង តែងតែព្យាយាម បង្គាប់ បញ្ជាឱ្យកូនៗធ្វើនូវអ្វីតាមដែលខ្លួនអ្នកចង់បានតែប៉ុណ្ណោះ។ អ្នកតែងតែព្យាយាមបណ្ដុះបណ្ដាលឱ្យកូនៗមានទេពកោសល្យដូចអ្នក បង្ខិតបង្ខំ និងដាក់សម្ពាធដល់កូនយ៉ាងខ្លាំង។ អ្នកមានតម្រូវការយ៉ាងខ្លាំងចំពោះកូនៗ ពេលខ្លះតម្រូវការមិនសមហេតុផលរបស់អ្នក ប្រៀបបាននឹងអម្រែកដាក់លើស្មារបស់កូនៗ ឱ្យពួកគេរែកពន់ ទាំងដែលគេមិនចង់។ ជីវិតកូនៗរបស់អ្នកមិនមានសេរីភាព ឬការចាប់ផ្ដើមនូវភាពល្អប្រសើរឡើយ ព្រោះតែភាពជាឪពុកម្ដាយរបស់អ្នកបង្ខំកូនខ្លាំងពេក៕
ប្រភព ៖ iOne