រូបដំបូងដែលអ្នកចាប់អារម្មណ៍មុនគេ នឹងបង្ហាញពីអារម្មណ៍ភ័យខ្លាចដែលអ្នកកំពុងតែមាន

ការភ័យខ្លាចគឺជាការឆ្លើយតបតាមធម្មជាតិឆ្ពោះទៅរកគ្រោះថ្នាក់ដែលអាចនឹងកើតមាន។ ទោះជាយ៉ាងណាក៏ដោយ ចិត្តរបស់យើងអាចភ្ជាប់និមិត្តសញ្ញាចម្លែកជាមួយគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារតែយើងមានអារម្មណ៍ដែលមិនអាចដោះស្រាយបាននៅក្នុងចិត្តដោយមិនដឹងខ្លួន។

Whats The First Thing That You See On This Image Reveals Your Deepest Unconscious Fear

នេះគឺជាការធ្វើតេស្តិចិត្តសាស្ត្រ ដ៏លឿន ងាយៗ និងច្បាស់លាស់ ហើយមានប្រសិទ្ធភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដោយគ្រាន់តែធ្វើតេស្តក្រសែភ្នែក ជ្រើសយករូបមួយដែលអ្នកបានឃើញ និងចាប់អារម្មណ៍មុនគេ នោះវានឹងបង្ហាញពីអារម្មណ៍តានតឹង និងផលលំបាកដែលអ្នកកំពុងតែមាន។

តោះ! ទៅអានចម្លើយខាងក្រោម តើវាពិតជាត្រូវនឹងអារម្មណ៍អ្នកដែរទេ?

១. ក្មេងស្រីតូច

១

ប្រសិនបើរូបដែលអ្នកចាប់អារម្មណ៍មុនគេ ជារូបក្មេងស្រីតូច នោះមានន័យថា អ្នកកំពុងតែមានអារម្មណ៍តានតឹង ដោយការនឹកគិតទៅនឹងអតីតកាលខ្លាំងពេក វានាំឱ្យផ្លូវចិត្តអ្នកកើតទៅជាសម្ពាធ។ កុមារភាពរបស់អ្នក ហាក់បត់បង់ភាពកក់ក្ដៅ នៅឆ្ងាយពីក្ដីស្រឡាញ់ ដូច្នេះហើយ មានរឿងខ្លះ បានធ្វើឱ្យអ្នកនៅតែចងចាំដិតជាប់មិនលែង។ អ្នកជាមនុស្សងាយឆាប់នឹងតក់ស្លុត ភ័យខ្លាចណាស់ ប្រៀបបីដូចជាកូនក្មេងយ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ អ្នកតែងតែចង់នៅក្បែរម្ដាយ ចង់បានការយកចិត្តទុកដាក់ពីម្ដាយឱ្យបានច្រើន។

២. មេអំបៅ

២

មេអំបៅ ជានិមិត្តសញ្ញាតំណាងឱ្យភាពវិជ្ជមាន ភាពស្រស់ស្អាត តែយ៉ាងណាមិញ ជម្រោះនៃរូបភាពនេះ ក៏មានភាពខ្មៅងងឹតដែរ គឺមានន័យថា រូបខាងក្រៅរបស់អ្នក ពិតជាស្រស់ថ្លា តែអារម្មណ៍ និងចិត្តពិតរបស់អ្នក កំពុងតែលំបាកខ្លាំង។ តែយ៉ាងណាមិញ រូបនេះក៏បង្ហាញពីតម្រូវការ ដែលអ្នកចង់បានការផ្លាស់ប្ដូរ កែប្រែផងដែរ។ មេអំបៅមានពណ៌ចម្រុះ វាឆ្លុះបញ្ចាំងពីក្ដីសង្ឃឹមដ៏ច្រើនរបស់អ្នក ដែលកំពុងតែមាន ដើម្បីចាប់ផ្ដើមនូវអ្វីដែលថ្មី។ វាក៏ជាពន្លឺនៃការបើកឱកាសដ៏ច្រើនសម្រាប់អ្នកផងដែរ។ ភាពភ័យខ្លាចដែលអ្នកកំពុងតែមានន័យគឺ កើតឡើងដោយអារម្មណ៍ខ្លាចបាត់បង់ឱកាស ខ្លាចមិនអាចរស់នៅបានយូរ និងខ្លាចមនុស្សជុំវិញខ្លួន ជាពិសេសគឺ បាត់បង់ទំនុកចិត្តនឹងមនុស្សដែលស្និទ្ធស្នាល។

៣. ស្ត្របឺរី

៣

ស្ត្របឺរី ជារូបដែលនៅចំកណ្ដាលនៃរូបទាំងពីរនេះ ក៏ជានិមិត្តសញ្ញានៃសេចក្ដីស្រឡាញ់ ព្រោះវាមានរាងប្រហាក់ប្រហែលនឹងរូបបេះដូង។ នេះសបញ្ជាក់ថា អ្នកកំពុងតែភ័យខ្លាច និងមានអារម្មណ៍មិនស្រឡះនៅក្នុងរឿងស្នេហា បញ្ហាចំពោះការស្រឡាញ់។ វាមិនមែនត្រឹមតែជាបញ្ហាកើតពីការស្រឡាញ់រវាងស្រីប្រុសនោះទេ តែវាក៏មានពាក់ព័ន្ធនឹងសេចក្ដីស្នេហា នៅក្នុងគ្រួសារ ឪពុកម្ដាយ បងប្អូនផងដែរ។ ទំហំនៃផ្លែ ស្ត្របឺរី វាបង្ហាញពីទំហំនៃសេចក្ដីស្រឡាញ់ដែលអ្នកចំណាយទៅ ប៉ុន្តែបែរជាទទួលបានមកវិញនូវសេចក្ដីខកចិត្ត នាំឱ្យបាត់បង់ជំនឿចិត្ត និងអស់សង្ឃឹមជាខ្លាំង៕

ប្រភព​ ៖ themindsjournal