ជ្រើសរើសនិមិត្តសញ្ញាមួយដែលអ្នកចូលចិត្ត ដើម្បីតេស្តមើលចង់ដឹងពីបុគ្គលិកលក្ខណៈពិសេសរបស់អ្នក

មនុស្សយើងម្នាក់ៗ តែងតែមានចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈបែបផ្សេងៗគ្នា។ យ៉ាងណាមិញ នេះគ្រាន់តែជាការទស្សន៍ទាយបែបចិត្តសាស្ត្រ ដើម្បីសាកល្បងចង់ដឹងថា ការសម្រេចចិត្តជ្រើសរបស់របស់អ្នក ត្រឹមត្រូវទៅនឹងបុគ្គលិកលក្ខណៈពិតរបស់អ្នកដែរឬទេ?

តោះ! ទៅសាកល្បងទស្សន៍ទាយលេងៗទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសនិមិត្តសញ្ញាមួយដែលអ្នកចូលចិត្ត ហើយទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា ៖

9755 696x392

១. រូបទី១ និមិត្តសញ្ញាខ្យល់អាកាស

Round

អ្នកជាមនុស្សដែលចេះសម្របខ្លួន និងបត់បែនទៅតាមកាលៈទេសៈ ជាពិសេស មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាទេ​ អ្នកក៏អាចសម្រាកចិត្តគំនិត និងរីករាយបានដែរ ដូច្នេះហើយ អ្នកជាមនុស្សដែលគ្រប់គ្នាចង់នៅក្បែរ ព្រោះអាចមានអារម្មណ៍កក់ក្ដៅ និងរីករាយ។ ម្យ៉ាងវិញទៀត ចំណង់ចំណូលចិត្តរបស់អ្នកគឺ ចូលចិត្តទៅលេងសមុទ្រ និងការអង្គុុយលេងលើឆ្នេរខ្សាច់ស្ដាប់សំឡេងទឹករលក។

២. រូបទី២ និមិត្តសញ្ញានៃសេចក្ដីមេត្តា

Eye

អ្នកជាមនុស្សដែលមានទឹកចិត្ត សន្ដោសប្រណី និងមានចិត្តមេត្តាចំពោះអ្នកគ្រប់គ្នា ជាពិសេសគឺមិនចេះប្រកាន់គុំខឹងនឹងមនុស្សដែលធ្វើខុសចំពោះអ្នកឡើយ។ ចំណុចនៃដំណើរកម្សាន្តរបស់អ្នកគឺ អ្នកចូលចិត្តឡើងភ្នំ ចូលព្រៃ ធ្វើដំណើរផ្សងព្រេង និងអានសៀវភៅ។

៣. រូបទី៣ និមិត្តសញ្ញានៃភាពកាចសាហាវ

Line

មើលពីសភាពខាងក្រៅ មើលទៅអ្នកដូចជាមានភាពស្ងប់ស្ងាត់ ត្រជាក់ ប៉ុន្តែធាតុពិតខាងក្នុង គឺអ្នកប្រមូលផ្ដុំដោយកំហឹង គុំកួន កាចសាហាវគួរឱ្យខ្លាច។ ភាពល្អរបស់អ្នកគឺ ចូលចិត្តភាពស្អាត ជាពិសេសគឺ មានវិន័យនៅក្នុងការសម្អាត និងតុបតែងផ្ទះសម្បែង ហើយក៏ចូលចិត្តចិញ្ចឹមសត្វផងដែរ។

៤. រូបទី៤ និមិត្តសញ្ញានៃភាពសប្បាយរីករាយ

Spiral

អ្នកជាមនុស្សដែលពោរពេញដោយភាពសប្បាយរីករាយនៅក្នុងជីវិត អ្នកចូលចិត្តប្រើជីវិតបែបឯកជន ផ្សងព្រេង និងដើរលេងក្នុងព្រៃ។ ភាពចូលចិត្តសប្បាយរបស់អ្នក ពេលខ្លះធ្វើឱ្យអ្នកដើរលេងចោលផ្ទះ ដាច់យប់មិនចូលផ្ទះថែមទៀតផង។ យ៉ាងណាមិញ អ្នកក៏ពិបាកចុះសម្រុងកនុងចំណោមមនុស្សដែលថ្មីៗផងដែរ ព្រោះអ្នកហាក់មានការខ្លាចរអាក្នុងការស្គាល់មិត្តភក្តិ ឬសាងទំនាក់ទំនងជាមួយមនុស្សដែលទើបតែស្គាល់។

៥. រូបទី៥ និមិត្តសញ្ញានៃគំនិត

Trangle

អ្នកជាមនុស្សដែលពោរពេញទៅដោយគំនិត និងបទពិសោធន៍ក្នុងជីវិត។ ដោយសារតែការគិត និងការវិភាគដ៏ល្អរបស់អ្នក ទើបធ្វើឱ្យអ្នកដទៃតែងតែគោរព ឱ្យតម្លៃ និងសុំមតិយោបល់ពីអ្នកថែមទៀតផង។ ដ្បិតថាអ្នកជាមនុស្សដែលគ្រប់គ្នា គោរពស្រឡាញ់ ប៉ុន្តែពេលខ្លះ អ្នកហាក់ប្រែជាឯកា ឬឆាប់ធុញទ្រាន់ ប៉ុន្តែមិនថ្វីទេ បើអ្នកមានសត្វចិញ្ចឹម ឬចូលចិត្តចិញ្ចឹមសត្វ នោះអ្នកនឹងអាចកាត់បន្ថយនូវអារម្មណ៍តានតឹង និងធុញទ្រាន់បានច្រើន។

៦. រូបទី៦ និមិត្តសញ្ញានៃចេះដឹង និងរឹងមាំ

Down_triangle

អ្នកជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ និងមានរឹងមាំខ្លាំង អ្នកចូលចិត្តវិភាគរឿងក្នុងសង្គម និងនយោបាយ។ ប៉ុន្តែអ្នកក៏ជាមនុស្សដែលមានចំណង់ចំណូលចិត្តផ្នែកសិល្បៈផងដែរ ជាពិសេសគឺ ចូលចិត្តស្ដាប់ចម្រៀងកំដរអារម្មណ៍នៅពេលទំនេរ។ លើសពីនេះ​ អ្នកក៏ជាមនុស្សម្នាក់ដែលស្មោះត្រង់ចំពោះមិត្តភក្តិ ព្រោះក្នុងចិត្តអ្នកមិត្តភក្តិ គឺប្រៀបដូចមនុស្សក្នុងគ្រួសារអ្នកអ៊ីចឹង សំខាន់ អ្នកក៏ជាមនុស្សដែលពូកែអត់ធ្មត់ខ្លាំងផងដែរ៕

ប្រភព ៖ themindsjournal