ស្វាគមន៍សម្រាប់ខែថ្មី! យើងប្រាកដជាចង់ដឹងហើយមែនទេថា ពីមួយខែទៅមួយខែ ជីវិតយើងនឹងផ្លាស់ប្ដូរ ប្រួលប្រែបែបណា? ជាពិសេសយើងក៏ប្រាកដជាចង់ទស្សន៍ពីខ្សែវាសនា និងដំណើរជីវិតរបស់យើងសម្រាប់ខែថ្មីនេះដែរ ដូច្នេះ កុំបង្អង់យូរអី តោះ! ទៅសាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយកសន្លឹកបៀរមួយដែលអ្នកចូលចិត្តនោះអ្នកនឹងដឹងថា ខែថ្មីនេះ ជីវិតអ្នកនឹងជួបរឿងអ្វីខ្លះ? ហើយគួរធ្វើបែបណាខ្លះ។
១. សន្លឹកបៀរទី១
បើអ្នកជ្រើសយកសន្លឹកបៀរទី១ នោះមានន័យថា នៅក្នុងខែកក្កដានេះ ជីវិតរបស់អ្នកនឹងពោរពេញដោយសុខសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ មិនថាការសិក្សា ការងារ ឬស្នេហានោះទេ គឺវានឹងរលូនទៅមុខយ៉ាងល្អ ដោយមិនមានបញ្ហា ឬឧបសគ្គធំដុំ ចូលមករំខាននោះឡើយ។
ម្យ៉ាងវិញទៀត ប្រសិនបើមានបញ្ហាណាមួយកើតឡើង វាក៏មិនមែនជាបញ្ហាដែលសំខាន់ ឬធ្វើឱ្យអ្នកអាក់ខានកិច្ចការងារនោះឡើយ។ ចំពោះបញ្ហាទាំងឡាយដែលនឹងកើឡើង អ្នកអាចជ្រើសបានថា គួប្រឈមមុខ ឬក៏ទុកចោលដោយមិនបាច់គិត គឺគ្រប់យ៉ាងគ្មានបញ្ហាទេ។ យ៉ាងណាមិញ សម្រាប់ក្នុងខែថ្មីនេះដែរ អ្នកគួរតែប្រកាន់ខ្ជាប់នូវគោលគំនិត ការគិតវិជ្ជមានឱ្យបានច្រើន ដើម្បីជាឥទ្ធិពលសម្រាប់សម្រេចកិច្ចការទាំងឡាយរបស់អ្នក។
២. សន្លឹកបៀរទី២
បើអ្នកជ្រើសយកសន្លឹកបៀរទី២ នោះបញ្ជាក់ថា គម្រោងការដែលអ្នកបានរៀបចំតាំងពីណាពីណីមក នឹងទទួលបានជោគជ័យ អាចសម្រេចបានយ៉ាងល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា រាល់កិច្ចការងារ ឬគម្រោងតូចធំទាំងអស់របស់អ្នក គឺមានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចបាន នោះគឺមានន័យថា អ្នកមិនអាចពឹងផ្អែកលើអ្នកដទៃ ដើម្បីសម្រេចកិច្ចការងារអ្វីនោះឡើយ។ គួរបញ្ចាក់ផងដែរថា មិនថាអ្នកធ្វើការ ឬរកស៊ីទេ ការចូលហ៊ុនជាមួយដៃគូរបស់អ្នក គឺមិនមានភាពល្អប្រសើរឡើយ គឺអ្នកគួរតែចាប់ផ្ដើមគ្រប់យ៉ាងដោយខ្លួនឯងល្អជាង។
ដ្បិតថា គ្រប់កិច្ចការងារទាំងឡាយ អ្នកត្រូវធ្វើ ឬគិតវាតែម្នាក់ឯង វាមានផលលំបាកខ្លាំងសម្រាប់អ្នកក៏ដោយ តែទោះយ៉ាងណា អ្នកត្រូវតែអំណត់ឱ្យបានខ្ពស់ ហើយផ្ដោតឱ្យខ្លាំងទៅកាន់គោលដៅ និងបំណងដែលអ្នកចង់បាន នោះអ្នកនឹងអាចសម្រេចបាននូវជោគជ័យដ៏ធំធេង។ ត្រូវចាំថា មានតែអ្នកខ្លួនឯងទេ ត្រូវជឿជាក់ និងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន ទើបអាចសម្រេចគ្រប់យ៉ាងបាន។
៣. សន្លឹកបៀរទី៣
បើអ្នកជ្រើសយកសន្លឹកបៀរទី៣ នោះបញ្ជាក់ថា ខែថ្មីនេះ គឺជាខែលាភសំណាងរបស់អ្នកហើយ មិនថាអ្វីក៏ដោយ គឺត្រូវបានធ្វើដំណើរទៅតាមគោលដៅ និងអ្វីដែលអ្នកប្រាថ្នា រហូតធ្វើឱ្យអ្នកមានអារម្មណ៍ថា ខែថ្មីនេះ ពិតជាខែអំណាច លាភកំពូលរបស់អ្នកអ៊ីចឹង។
សម្រាប់ខែថ្មីនេះដែរ ក្រៅតែពីការសម្រេចូវគោលដៅហើយ អ្នកក៏មានពេលវេលាសម្រាកបានគ្រប់គ្រាន់ថែមទៀតផង អ្នកនឹងមិនសូវមានអារម្មណ៍តានតឹង នឹងបញ្ហាណាឡើយ ហើយអ្នកក៏នឹងមានញាតិមិត្ត បងប្អូនការជួបជុំដ៏សប្បាយរីករាយផងដែរ។
៤. សន្លឹកបៀរទី៤
បើអ្នកជ្រើសយកសន្លឹកបៀរទី៤ នោះមានន័យថា អ្នកត្រូវតែមានភាពប៉ិនប្រសព្វ មានគំនិតច្នៃប្រតិដ្ឋ រហ័សរហួនឱ្យបានច្រើន ដើម្បីសម្រេចនូវកិច្ចការទាំងពួង។ ប៉ុន្តែយ៉ាងណាមិញ អ្នកអាចនឹងមានចំណុចខ្វះចន្លោះខ្លះៗ ដែលជាហេតុធ្វើឱ្យអ្នកគួរតែបង្កើននូវភាពមត់ចត់ ល្អិតល្អន់ឱ្យបានច្រើន ដើម្បីចៀសវាងការខកខាន បណ្ដាលឱ្យមានបញ្ហា។
យ៉ាងណាមិញ នៅក្នុងខែនេះដែរ អាចនិយាយបានថា អ្នកនឹងជួបរឿងហត់នឿយច្រើនណាស់ ដ្បិតថា កិច្ចការងារអាចបានសម្រេចក៏ពិតមែន តែវាក៏ទាមទារឱ្យអ្នកមានភាពអំណត់ អត់ធ្មត់ជាមួយនឹងគ្រប់រឿង មិនថាហត់នឿយយ៉ាងណាក៏ដោយ។ ដូច្នេះបើអាច អ្នកគួរតែសាកល្បង សុំជំនួយពីមនុស្សដែលអ្នកអាចទុកចិត្តបាន ដើម្បីឱ្យគេជួយកាត់បន្ថយនូវបន្ទុក ក៏ដូចជាភាពលំបាកមួយចំនួនរបស់អ្នក បើអ្នកហាមាត់ ប្រាកដណាស់ គេនឹងជួយអ្នកដោយក្ដីរីករាយ ដើម្បីជួយសម្រេចបំណង និងកិច្ចការងាររបស់អ្នក៕
ប្រភព ៖ ione