អបអរសាទរ! ការិយាល័យ “ច្រកចេញចូលតែមួយ” របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ថា ការិយាល័យ "ច្រកចេញចូលតែមួយ" របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ។

លោកអភិបាលស្រុកបានបន្ថែមទៀតថា រដ្ឋបាលស្រុកនឹងប្តេជ្ញាថានឹងបម្រើសេវាសាធារណៈប្រកបដោយឆន្ទៈថ្មី ដែលជៀសវាងបាននូវ៖ ការចំណាយបន្ថែមមិនចាំបាច់ ភាពស្មុគស្មាញសាំញ៊ាំមិនចាំបាច់ និងពេលវេលាយឺតយ៉ាវមិនចាំបាច់។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តល់មតិណែនាំ និងអនុសាសន៍មួយចំនួនដូចជាកាត់បន្ថយរបស់ពលរដ្ឋ និងលប់បំបាត់ប្រព័ន្ធរត់ការ ជាពិសេសនៅលើសេវាផ្ទេរកម្មសិទ្ធិដីធ្លី ព្យាយាមធ្វើឱ្យក្លាយជារដ្ឋបាលស្រុកគំរូក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ត្រូវជម្រុញ និងតម្រង់ទិសសក្តានុពល ”កសិទេសចរណ៍” ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។ បន្ថែមការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ និង”ក្រថ្មី” ដែលបានទទួលពលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ហើយដែលទើបទទួលបានការឧបត្ថម្ភថ្មីៗពីរាជរដ្ឋាភិបាល បន្ថែមពីលើមូនិធិសមធម៌សង្គមផ្សេងៗទៀតដែលមានស្រាប់។

ខាងក្រោមនេះជាសារទាំងស្រុងលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ៖

ផ្លូវការហើយ! ការិយាល័យ«ច្រកចេញចូលតែមួយ»របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ។

នៅចំពោះមុខឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកបន្ទាយស្រីបានប្តេជ្ញាថានឹងបម្រើសេវាសាធារណៈប្រកបដោយឆន្ទៈថ្មី ដែលជៀសវាងបាននូវ៖

- ការចំណាយបន្ថែមមិនចាំបាច់

- ភាពស្មុគស្មាញសាំញ៊ាំមិនចាំបាច់

- ពេលវេលាយឺតយ៉ាវមិនចាំបាច់

ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់មតិណែនាំ និងអនុសាសន៍មួយចំនួនដូចជា៖

- ត្រូវកាត់បន្ថយ និងឈានទៅដល់ការលប់បំបាត់ប្រព័ន្ធ”រត់ការ” ជាពិសេសនៅលើសេវាផ្ទេរកម្មសិទ្ធិដីធ្លី

- គួរព្យាយាមអនុវត្តខ្លួនអោយក្លាយជារដ្ឋបាលស្រុកគំរូនៅលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

- ត្រូវជម្រុញ និងតម្រង់ទិសសក្តានុពល”កសិទេសចរណ៍” ដោយកេងយកផលចំនេញពីវិស័យទេសចរណ៍ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក

- បន្ថែមការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ និង”ក្រថ្មី” ដែលបានទទួលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ហើយដែលទើបទទួលបានការឧបត្ថម្ភថ្មីៗពីរាជរដ្ឋាភិបាល បន្ថែមពីលើមូនិធិសមធម៌សង្គមផ្សេងៗទៀតដែលមានស្រាប់។

Screen Shot 2020 06 25 At 8.35.15 PM

105377356_265005298254520_193476132064004164_o

106237043_265007038254346_1643561994222596874_o

105674713_265009194920797_5882842121558614765_o

105516044_265006868254363_956397648658203867_o

105350739_265007811587602_3562214688007990297_o

105551733_265007931587590_7040997845908325311_o

104881762_265007434920973_70092962312192813_o

105003402_265007694920947_4128404839495368156_o

104487379_265007591587624_7753699708371941752_o

105279077_265007858254264_709567294063046442_o

105601668_265012954920421_2211963835871718763_o

106275390_265013071587076_5383171127207659523_o

104433504_265013484920368_5773324781136531413_o

106017499_265013164920400_8723451842898969286_o

106380021_265012784920438_5163937911116493692_o

106288266_265012098253840_2017941288430752110_o

104884727_265013274920389_5593968486474956750_o

105809969_265012258253824_3974112649644439097_o

105313336_265015944920122_6133074585278663226_o

105405549_265016298253420_6430593571848408976_o

105797484_265016181586765_2276774647654497679_o

 

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan

ដកស្រង់ដោយ៖ ក្នុងស្រុក