រដូវភ្លៀងសូមប្រុងប្រយ័ត្ន! រថយន្ត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទើបតែរអិលធ្លាក់ផ្លូវកាលពីចុងសប្ដាហ៍កន្លងទៅនេះទេ (មានវីដេអូ)

កាលពីរសៀល​ថ្ងៃ​សៅរ៍​ ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០នេះ តាមរយៈគណនីផេករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនូវវីដេអូមួយដែលបង្ហាញពីការអូសសន្ដោងឡានសេរីទំនើបរបស់ឯកឧត្តម ដែលបានរអិលធ្លាក់ផ្លូវនៅក្នុង ​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ​។

ខ្លឹមសារមួយចំនួនអមជាមួយនឹងវីដេអូរយៈពេលជាង១នាទី ឯកឧត្តមបានរៀបរាប់ថា ៖

វេលា​ម៉ោង​៣រសៀល​ថ្ងៃ​សៅរ៍​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០ក្រោយ​ពេលមាន​ព្រះភិរុណ​បង្អូរ​មួយមេ​ធំ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ​ដោយបាន​ឃេីញ​ទេសភាព​ព្រៃភ្នំ​ដ៏ស្រស់​បំព្រង​ បានយករថយន្ត​ដឹកយាយ​នឹង​ចៅៗ​ដេីមេីលទេសភាព​ ស្រាប់តែ​វារអិល​វីសតែនឹង​ធ្លាក់ប្រឡាយទឹក​តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​ សូម​អរព្រះគុណ​ខ្លាំង​ណាស់​ព្រះជា​ម្ចាស់ដែលបាន​ជួយខ្ញុំ​និង​ក្រុមគ្រួសារ​ ។

យ៉ាងណាមិញ នេះជារដូវធ្លាក់ភ្លៀងមិនទៀងទាល់ តាមដងផ្លូវនានា ក៏មានការបែកភក់រអិលខ្លាំង ដូច្នេះដើម្បីជាសុវត្ថិភាព ចៀសវាងនូវគ្រោះថ្នាក់នានា សូមជនរួមជាតិទាំងអស់គ្នា ធ្វើដំណើរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕

Screen Shot 2020 06 15 At 2.46.03 PM

Screen Shot 2020 06 15 At 2.46.13 PM

Screen Shot 2020 06 15 At 2.46.22 PM

83064544_292465415493000_2870303182672004108_o

103795606_292465745492967_4362491415813743187_o