នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលជាសកម្មភាព ក្រុមអាជ្ញាធរជាតិបានធ្វើការបោសសម្អាត ជូត ស្រោចទឹកដើមឈើនៅម្ដុំបរិវេណរមណីយដ្ឋានអង្គរវត្ត ក៏ដូចជាបានធ្វើក្បួនប្រមូលសំរាមតាមដងស្ទឹង ស្រះស្រង់ផងដែរ។
ជាការពិតណាស់ អង្គរវត្ត ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញ បង្ហាញពីតឹកតាងស្នាដៃកេរ្តី៍ដំណែលដូនតាខ្មែរយើង ដែលបានបន្សល់ទុកឱ្យកូនចៅ ក៏ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។
ដូចនេះហើយ ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា យើងត្រូវតែសាមគ្គីគ្នាក្នុងការថែរក្សា ការពារ តំបន់ទេសចរណ៍ ក័ដូចជាសម្បត្តិបីតិកភណ្ឌពិភពលោកមួយនេះ ឱ្យកាន់តែគង់វង្ស និងល្បីល្បាញទូទាំងសកលលោកថែមទៀត៕