ពិតជាមិនគួរឲ្យជឿមែន! ប្រាសាទមួយនេះ ត្រូវបានដាប់ឆ្លាក់ពីផ្ទាំងថ្មភ្នំមួយតែម្តង ពិតជាអច្ឆរិយៈវត្ថុរបស់ពិភពលោកមែន!

ឥណ្ឌា ៖ អ្វីៗជាច្រើនដែលយើងអាចមើលឃើញនៅលើភពផែនដីនេះ ហើយរាល់ថ្ងៃយើងមានការភ្ញាក់ផ្អើលចំពោះភាពអស្ចារ្យរបស់ពិភពលោក។ ថ្មីៗនេះអ្នកប្រើអ៊ីនធឺណេតម្នាក់ដែលមានឈ្មោះថា BassBall55 បានចែករំលែករូបភាពដែលមិនគួរឱ្យជឿនៃសំនង់ប្រាសាដែលបានសាងសង់កាលពីសតវត្សរ៍ទី 8 ដែលមានឈ្មោះថា Kailasa ប្រាសាទនេះគួរតែត្រូវបានចាត់ទុកថាជាអច្ឆរិយនៃពិភពលោក។

ប្រាសាទនេះត្រូវបានបានសាងសង់ឡើងដើម្បិឧទ្ទិសដល់ព្រះសិវៈនៃសាសនាហិណ្ឌូ ហើយត្រូវបានគេឆ្លាក់ចេញពីថ្មភ្នំ។ ត្រឹមត្រូវណាស់ គឺជាថ្មយ៉ាងធំមួយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺស្នាដៃស្ថាបត្យកម្មនេះត្រូវបានសាងសង់អស់ជាង 1300 ឆ្នាំមកហើយ។

យោងទៅតាមបុរាណវិទូបានឲ្យដឹងថា ការសាងសង់នេះគួរតែប្រើកម្លាំងពលកម្មរាប់សតវត្សដើម្បីសាងសង់បញ្ចប់ប្រាសាទនេះ ប៉ុន្តែវាត្រូវបានសាងសង់ពិតប្រាកដក្នុងរយៈពេលតិចជាង 18 ឆ្នាំតែប៉ុណ្ណោះ។

អូសចុះក្រោមដើម្បីមើលពីវត្ថុបុរាណ ការរចនានៃចម្លាក់បុរាណនេះហើយកុំភ្លេចស៊ែរ និងផ្តល់ជាមតិយោបល់របស់អ្នកនៅខាងក្រោមនេះ!

ប្រាសាទ Kailasa គឺជាប្រាសាទដែលត្រូវបានដាប់ឆ្លាក់ចេញពីថ្មភ្នំនៅសតវត្សទី 8 និងត្រូវបានឧទ្ទិសដល់ព្រះសិវៈ

Kailasa Stone Temple Ellora India Tourism 5bc72a6a616ca__700

Kailasa Stone Temple Ellora India Tourism 5bc727195807b__700

អ្វីដែលទាក់ទាញចិត្តរបស់អ្នកទេសចរបំផុតគឺថាប្រាសាទទាំងមូលត្រូវបានគេដាប់ឆ្លាក់ពីភ្នំពីថ្ម

Kailasa Stone Temple Ellora India Tourism 9 5bc717917d3f7__700

Kailasa Stone Temple Ellora India Tourism 11 5bc71a1edaca5__700

ស្ថាបត្យកម្មដ៏អស្ចារ្យនេះបង្ហាញថាជាង 1300 ឆ្នាំមុនមនុស្សមានភាពជឿនលឿនហួសពីការស្មាន

Kailasa Stone Temple Ellora India Tourism 6 5bc7178b7a3a7__700

Kailasa Stone Temple Ellora India Tourism 23 1

យោងទៅតាមបុរាណវិទូបានឱ្យដឹងថាចំនួនចម្លាក់នេះគួរតែប្រើរយៈពេលរាប់សិបឆ្នាំដើម្បីសាងសង់ និងប្រើកំលាំងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែប្រាសាទនេះត្រូវបានសាងសង់ក្នុងរយៈពេលតិចជាង 18 ឆ្នាំតែប៉ុណ្ណោះ។

Kailasa Stone Temple Ellora India Tourism 2

Kailasa Stone Temple Ellora India Tourism 5bc727d89d5e1__700

ដូចគ្នានេះផងដែរប្រាសាទទាំងមូលគឺជារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅក្នុងពិភពលោកដែលមានទំហំប្រហាក់ប្រហែលនឹងប្រាសាទ Taj Mahal ដែរ

Kailasa Stone Temple Ellora India Tourism 1 5bc7177fe293e__700

Kailasa Stone Temple Ellora India Tourism 26

ដោយ៖ វីរៈ

ប្រភព៖ Boredpanda