អាចនិយាយបានថាគាត់ជាវីរបុរសក្នុងសង្គ្រាមស៊ីវិលម្នាក់របស់ស្រីលង្កា។ សម្រាប់គាត់គ្មានព័ត៌មានច្រើននោះទេដែលយើងបានដឹង ប៉ុន្តែវីរភាពរបស់គាត់ត្រូវបានប្រជានជនស្រីលង្កានិងពិភពលោកទទួលស្គាល់ដោយបានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធខ្លាតាមិល The Liberation Tigers of Tamil Eelam ( LTTE) ដល់ទៅ២១៧នាក់ ក្នុងនាមជាទាហានលបបាញ់ (Sniper)។
ក្រោយមកប្រហែលនៅឆ្នាំ២០០៩គាត់ត្រូវបានទាហាន Sniper របស់ក្រុមសកម្មប្រយុទ្ធខ្លាតាមិលបាញ់ស្លាប់មុន២០ថ្ងៃដែលទាហានរដ្ឋាភិបាលស្រីលង្កាបានទទួលជោគជ័យទាំងស្រុងលើក្រុមសកម្មប្រយុទ្ធខ្លាតាមិល The Liberation Tigers of Tamil Eelam ( LTTE)។ មុននិយាយអំពីប្រវត្តិទាហានម្នាក់នេះយើងសូមសង្ខេបប្រវត្តិសង្គ្រាមស៊ីវិលសិន។
Eelam War គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យដំណាក់កាលជាច្រើននៃជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលនៃប្រទេសស្រីលង្កានិង ក្រុមសកម្មប្រយុទ្ធខ្លាតាមិល The Liberation Tigers of Tamil Eelam ( LTTE) ។ សង្គ្រាមនេះចាប់ផ្ដើមតាងពីឆ្នាំ១៩៨៣ហើយបញ្ចប់នៅឆ្នាំ២០០៩ថ្មី២នេះទេ ខណៈជម្លោះប្រដាប់អាវុធនេះត្រូវបានគេដឹងថាគឺជាសង្គ្រាមស៊ីវិលដែលមានដំណាក់កាលយូរជាងគេនៅអាស៊ីផងដែរ។
Ranjith Premasiri Madalana ឬឈ្មោះក្រៅ "Nero" គឺជាទាហានស្រីលង្កាដ៏លេចធ្លោម្នាក់ដែលបានផ្ដាច់ជីវិតក្រុមឧទ្ទាមខ្លាតាមិល The Liberation Tigers of Tamil Eelam ( LTTE) ដល់ទៅ២១៧នាក់ហើយនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០០៩ គាត់ត្រូវបានគេសម្លាប់ដោយកាំភ្លើងលបបាញ់វិញ។
ក្នុងដំណាក់កាលដែលជម្លោះរវាងទាហានរដ្ឋាភិបាលស្រីលង្កានិងក្រុម ឧទ្ទាមខ្លាតាមិល The Liberation Tigers of Tamil Eelam ( LTTE) ស្ថិតក្នុងដំណាក់កាលក្ដៅគគុកមួយ Ranjith បានចូលធ្វើទាហានក្នុងកងទ័ពស្ម័គ្រចិត្តរបស់រដ្ឋាភិបាលក្នុងឆ្នាំ១៩៩១ក្នុងវ័យ២២ឆ្នាំ។ បន្ទាប់មកគាត់បានទៅហ្វឹកហាត់នៅជំរំDiyathalawa ហើយក៏ចូលទៅរួមក្រុមក្នុងកងវរសេនាតូចទី ៥ នៃកងវរសេនាធំ Gajaba ។នៅទីនោះគាត់បានហ្វឹកហាត់បាញ់កាំភ្លើង Sniper ហើយនៅឆ្នាំ២០០០គាត់បានចូលក្នុងកងទ័ពលបបាញ់។
ពេលចូលសមរភូមិគាត់ត្រូវ របួស២ ទៅ៣ដងហើយរួចពីសេចក្ដីស្លាប់ជាច្រើនលើក។ មេបញ្ជាការបានឲ្យគាត់សម្រាកដែរ ប៉ុន្តែគាត់មិនព្រមហើយបន្តចូលសមរភូមិ។ថ្ងៃទី២៨ខែមេសាឆ្នាំ២០០៩ មាន របស់ទាហានឧទ្ទាមខ្លាតាមិលម្នាក់បានបន្លំខ្លួនជាមួយចំណោមជនភៀសខ្លួនតាមិលដែលបានភៀសខ្លួនទៅកាន់តំបន់កាន់កាប់ដោយរដ្ឋាភិបាលនៅ Puthumathalan។ ខណៈពេលដែលលោកកំពុងស្វែងរកជនបង្កប់នោះគាត់ត្រូវបានទាហានលបបាញ់ ខ្លាតាមិលសម្លាប់ដោយកាំភ្លើង Sniper ក្នុងគ្រានោះទៅ។
សង្គ្រាមស៊ីវិលស្រីលង្កាបានបញ្ចប់នៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០០៩ ត្រឹមតែ ២០ ថ្ងៃបន្ទាប់ពីការស្លាប់របស់ម Premasiri ។ មុនពេលមរណភាពរបស់គាត់ គាត់បានបម្រើទ័ព ១៨ ឆ្នាំនៅក្នុងជួរកងទ័ពថ្មើជើងស្រីលង្កា ហើយ៩ ឆ្នាំចុងក្រោយគាត់ធ្វើជាទាហានលបបាញ់ដោយផ្ដាច់ជីវិត២១៧ នាក់។ កាសែត Andian Times បានចាត់ចំណាត់ថ្នាក់គាត់ជាកំពូលទាហានលបបាញ់ដ៏អស្ចារ្យក្នុងពិភពលោកទាំង១៤នាក់ហើយលោកជាប់ចំណាត់ថ្នាក់លេខ៥៕