តាមពិតទៅព្រោះនៅទីបំផុត មានតែខ្លួនយើងនេះហើយ ដែលអាចយល់ច្បាស់ថា ចេះលើកទឹកចិត្ត អត់ឱន និងមិនបោះបង់ខ្លួនឯងចោលនោះទេ ការឲ្យតម្លៃខ្លួនឯងធ្វើឲ្យមានទំនួលខុសត្រូវ។
នៅពេលដែលយើងកើតមានអារម្មណ៍មិនល្អ ចូលកុំឃុំខ្លួនឯងនៅតែមួយកន្លែងអោយសោះ៖
ត្រូវចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនិងគយគន់ទេសភាពធម្មជាតិ នោះយើងបានដឹងថាតាមការពិត ពិភពលោកពិតជាស្រស់ស្អាត និងមានរឿងរ៉ាវជាច្រើនដែលយើងពុំទាន់បានដឹងនៅឡើយ។
ត្រូវដឹងថាមានឱកាសល្អៗច្រើនណាស់កំពុងតែរង់ចាំយើង គ្រាន់តែពេលខ្លះយើងមិនទាន់ដើរដល់ចំណុចទាំងនោះប៉ុណ្ណោះ។
ត្រូវដឹងថាជីវិតខ្លីណាស់ កុំរវល់តែកើតទុក្ខឥតល្ហែល ត្រូវរៀនរស់ដោយសេចក្តីសប្បាយរីករាយ។
កុំខ្វល់ពីមនុស្សដែលចូលចិត្តទើស ឬមិនស្រលាញ់យើង សំខាន់យើងស្រលាញ់ខ្លួនឯងគ្មានថ្ងៃផ្លាស់ប្តូរ។
កុំព្យាយាមពន្យល់ឬទាមទារឲ្យមនុស្សគ្រប់គ្នាយល់ពីយើងអី តែគួរយល់ពីខ្លួនឯងឲ្យបានច្បាស់វិញជាការប្រសើរជាង។
បើមាននរណាធ្លាប់ធ្វើឲ្យឈឺចាប់ ព្យាយាមព្យាបាលរបួសឲ្យទាន់ពេលវេលា កុំទុកវាយូរពេកនាំឲ្យរាំរ៉ៃ។
ទោះគ្មាននរណាម្នាក់គាំទ្រលើកទឹកចិត្ត ក៏គួរតែបន្តភាពរឹងមាំ និងលើកទឹកចិត្តខ្លួនឯងគ្រប់កាលៈទេសៈ។
ត្រូវជឿជាក់លើខ្លួនឯងជានិច្ច ទោះមានគេខំប្រឹងរារាំងបំបាក់ទឹកចិត្តក៏ដោយត្រូវជឿថាខ្លួនយើងធ្វើបាន។
បើជួបស្នេហាធ្វើឲ្យអ្នកគ្រាំគ្រានោះ គួរដកថយឲ្យទាន់ពេល ទើបគ្មានវិប្បដិសារីក្នុងជីវិតគូ។
រឿងហេតុទាំងអស់នៅទីបញ្ចប់ គឺមានតែខ្លួនយើងទេ ដែលអាចនៅជាមួយរូបកាយរបស់យើងមួយនេះពេញមួយជីវិត ដូចនេះចូរមើលថែរក្សាផ្លូវកាយ ផ្លូវចិត្ត ហើយចេះស្រលាញ់ ឲ្យតម្លៃខ្លួនឯងជារៀងដរាបទើបជីវិតយើងមួយនេះមានសេចក្តីសុខ៕
ប្រែសម្រួលពីគេហទំព័របរទេសដោយ ក្នុងស្រុក