ប្រភេទសត្វអណ្តើកយក្ស Española ធ្លាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងព្រោះនៅសល់តែញី ១២ ក្បាលនិងឈ្មោល ៣ ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ជាអណ្តើក ១ ក្បាលដែលតំណាងឲ្យអណ្តើក ១៥ ១៥ក្បាល! ហើយពួកវាអាចរស់រានបានក៏ត្រូវអរគុណដល់ឌីហ្គោ (អណ្តើកអាយុ ១០០ឆ្នាំ) ដែលជាអណ្តើកដែលមានបេសកកម្មសាមញ្ញប៉ុន្តែសំខាន់បំផុត - ដើម្បីបង្កើតឡើងវិញតាមដែលអាចធ្វើទៅបាន។
© Parque Nacional Galápagos / Facebook
កាលពីប៉ុន្មានឆ្នាំមុនចំនួននៃប្រភេទសត្វអណ្តើកយក្ស Española ដែលជាប្រភេទសត្វ Chelonoidis hoodensis គឺជិតផុតពូជ - មានអណ្តើកតិចជាង ២០ ក្បាលដែលនៅសល់នៅក្នុងពិភពលោកដោយសារតែសកម្មភាពរបស់មនុស្ស។
© Parque Nacional Galápagos / Facebook
សត្វអណ្តើកទាំងនេះគឺជាសត្វអណ្តើកដីគោកដែលធំជាងគេបំផុតនៅលើពិភពលោកហើយពួកវារស់នៅតែលើកោះហ្គាឡាប៉ាហ្គូសនៃប្រទេសអេក្វាឌ័រ និងកោះអាល់ដាប្រ៉ានៃប្រទេសតង់ហ្សានី។ នៅពេលនេះ Diego កំពុងរស់នៅសួនសត្វសាន់ឌីហ្គោ និង កំពុងជួយបង្កើនការបន្តពូជរបស់សត្វអណ្តើកដែលជិតផុតពូជនេះ។
© Parque Nacional Galápagos / Facebook
នៅទសវត្សឆ្នាំ ១៩៦០ ក្រសួងបរិស្ថានរបស់ប្រទេសអេក្វាទ័របានសំរេចចិត្តចាប់ផ្តើមកម្មវិធីបង្កាត់ពូជពិសេសមួយសម្រាប់ជួយសង្គ្រោះប្រភេទសត្វទាំងនេះពោលគឺនៅសល់តែញី ១២ ក្បាលនិងឈ្នោល ២ ក្បាលប៉ុណ្ណោះដែលនៅសល់នៅលើកោះនៃអេស្បាណូឡានៅហ្គាឡាប៉ាហ្គោស។ នោះគឺជាពេលដែលសត្វអណ្តើកយក្សឈ្មោះ Diego ត្រូវបានជ្រើសរើសជាអ្នកសង្គ្រោះហើយបានអំពាវនាវរកជំនួយ។ Diego ត្រូវបានគេនាំទៅមជ្ឈមណ្ឌលកម្សាន្តពិសេសដែលជាកន្លែងដែលគាត់និងសត្វអណ្តើកដទៃទៀតបានចាប់ផ្តើមជួយសង្គ្រោះប្រភេទសត្វជិតផុតពូជនេះ។
© Parque Nacional Galápagos / Facebook
បច្ចុប្បន្ននេះបន្ទាប់ពី ៤០ ឆ្នាំកម្មវិធីបង្កាត់ពូជត្រូវបានបិទដោយជោគជ័យពីព្រោះមានសត្វអណ្តើកគ្រប់គ្រាន់ដើម្បីទ្រទ្រង់ចំនួននៃប្រភេទសត្វនេះនៅលើកោះ។ កូនអណ្តើកទើបកើតថ្មីជាង ២.០០០ ក្បាលបានកើតក្នុងពេលនេះហើយ ៤០ ភាគរយនៃចំនួននេះគឺជាកូនចៅរបស់ Diego។
© Parque Nacional Galápagos / Facebook
ឥឡូវនេះ Diego មានអាយុជាង ១០០ ឆ្នាំហើយជាឪពុកដ៏សប្បាយរីករាយចំពោះកូន ៨០០ ក្បាល។ Diego និងអណ្តើកដទៃទៀតនឹងត្រូវបានដោះលែងទៅក្នុងព្រៃនៅខែមីនាឆ្នាំ ២០២០ ដែលពួកវានឹងបន្តជីវិតគ្រួសារដោយសុខសាន្ត។ ចំនួននៃប្រភេទ Chelonoidis hoodensis គឺនៅតែរងគ្រោះថ្នាក់ជិតផុតពូជ និងបច្ចុប្បន្នវាស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕
Preview photo credit Parque Nacional Galápagos / Facebook, Parque Nacional Galápagos / Facebook
អត្ថបទ ៖ វីរៈ | ប្រភព ៖ Brightside