តាមក្បួនហុងស៊ុយគេជឿជាក់ថាការរៀបការជាមួយមនុស្សស្រីដែលមានមាឌធំៗ និងទម្រង់មុខមូល និយាយឲ្យស្រួលស្តាប់គឺនារីម៉ាប់ៗ អាចជួយឲ្យដៃគូឬស្វាមីមានលាភសំណាងច្រើនជាង។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Blogsuutam ដែលថាជាការលើកឡើងរបស់នរវិទូភាគច្រើន។
មុខមូលនិងថ្ពាល់ពោរពេញដោយសាច់ បើតាមក្បួនហុងស៊ុយត្រូវបានគេតំណាងឲ្យពរជ័យ ដែលអាចនាំឲ្យស្វាមីឆាប់ឡើងតំណែងធំនិងមានបានឆាប់រហ័ស ហើយប៉ងប្រាថ្នាអ្វី ក៏រមែងតែទទួលបានជោគជ័យនិងនាំសំណាងក្នុងជីវិតសម្រាប់ខ្លួននិងគ្រួសារទាំងមូល។
ដោយឡែកក្បាលពោះដែលមានសាច់ហៀរ តំណាងឲ្យស្បោងទុកប្រាក់កាស ដែលនាំឲ្យលុយហូរចូលដូចទឹក ហើយរបូតទៅវិញដូចតំណក់កាហ្វេស្រក់តិចៗចេញពីតម្រង៕
រក្សាសិទ្ធ៖ ក្នុងស្រុក