ហេតុអ្វីចាំខ្ញុំមិនបាន បើអ្វីៗគ្រប់យ៉ាង ខ្ញុំបានខំប្រឹងដើម្បីអ្នកតែម្នាក់ហើយនោះ?

ជារឿងដែលឈឺចប់បំផុត ដែលត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ព្រមដោះលែងគេឱ្យទៅអ្នកផ្សេង ទាំងដែលយើងស្រឡាញ់គេខ្លាំងបំផុត ហើយក៏ព្រមលះបង់គ្រប់យ៉ាង ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែគេ តែចុងក្រោយ អ្វីដែលទទួលបាននោះគឺ ការបាត់បង់។

55919085_424429678361126_2991186439510687744_n

ខំធ្វើរឿងច្រើនយ៉ាងនេះ ព្យាយាមធ្វើគ្រប់យ៉ាងរាល់ថ្ងៃ មិនខ្វល់ពីការហត់នឿយ ក៏រឹតតែមិនខ្លាចការលំបាក អ្វីដែលសំខាន់ គឺចង់មានគ្រប់យ៉ាង ចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់បានសោយសុខ ស្រណុកសុខស្រួល ប៉ុន្តែ ទោះខំព្យាយាមខ្លាំងយ៉ាងណា លះបង់ច្រើនប៉ុនណា ក៏បានត្រឹមតែពាក្យថា " សុំទោស " គេមិនអាចបន្តរង់ចាំយើងមានគ្រប់យ៉ាងបានទេ។

83488640_600069330555089_2001465351325351936_n

ត្រូវហើយ អ្នកមកក្រោយគេមានអ្វីៗគ្រប់យ៉ាងស្រាប់ គេមិនបាច់ឱ្យអ្នករង់ចាំគេទេ គេអាចផ្ដល់ឯ្យអ្នកបានហើយ ចំណែកយើងជាអ្វី ខំប្រឹងស្ទើរស្លាប់ស្ទើររស់ ដល់ពេលមានគ្រប់យ៉ាងហើយ ក៏បានត្រឹមតែសម្លឹងមើលអ្នកផ្សេងដឹកដៃគេចូលរោងការ យើងបានត្រឹមជាភ្ញៀវកិត្តិយស ចូលរួមកម្មវិធី ដើម្បីជូនពរគេតែប៉ុណ្ណោះ បែបហ្នឹង តើប្រឹងដើម្បីអ្វីទៅ?

84208409_492670971436034_5608373436192653312_n

សុំទោសដែលឱ្យរង់ចាំច្រើនឆ្នាំយ៉ាងនេះ មិនមែនមិនច្បាស់លាស់ទេ ក៏មិនចង់ឱ្យអ្នករង់ចាំរហូតនោះដែរ បានជួបគេអ្នកក្រោយល្អហើយ បានជួបមនុស្សដែលអាចផ្ដល់គ្រប់យ៉ាងឱ្យអ្នកហើយ ជ្រើសគេចុះ ព្រោះគេល្អ ខ្ញុំបានត្រឹមជូនពរអ្នកឱ្យបានសុខ និងមានសុភមង្គល។ ពេលនេះខ្ញុំដឹងហើយថា ថ្ងៃដែលខ្ញុំឱ្យអ្នករង់ចាំខ្ញុំ ថ្ងៃដែលខ្ញុំមានគ្រប់យ៉ាង វាក៏ជាថ្ងៃដែលខ្ញុំសម្លឹងមើលអ្នកបានទៅអ្នកផ្សេង ជូនពរអ្នកទាំងទឹកភ្នែក៕

83931300_198116124699150_331024725914419200_n

84449504_470180303651728_8735535022716485632_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ