ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ​ម្នាក់ រក​ឃើញ​ភព​ថ្មី​មួយ​ធំ​ជាង​ភព​ផែន​ដី​ជិត ៧ ដង ក្រោយ​ចុះ​ហាត់ការ ៣ ​ថ្ងៃ​នៅ NASA

ក្មេង​ប្រុស​វ័យ ១៧ ឆ្នាំ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​មួយ​រូប មក​ពី​ទីក្រុង New York បាន​សិក្សា​រក​ឃើញ​ភព​ថ្មី​មួយ​ដែល​ធំ​ជាង​ភព​ផែនដី ៦.៩ ដង បន្ទាប់​ពី​ចុះ​កម្មសិក្សា​ហាត់ការ​រយៈ​ពេល ៣ ​ថ្ងៃ​លើ​គម្រោង TESS នៅ​អង្គការ NASA។

17 Year Old Nasa Intern Discovers A New Planet On His Third Day

17 Year Old Helps NASA Find Planet In Habitable Zone NYK Daily

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់ NASA បាន​បញ្ជាក់​ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ភព​ថ្មី​នោះ ក្រោម​ឈ្មោះ​ថា 'TOI 133 b' ដែល​វា​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​យើង​ដល់​ទៅ ៦.៩ ដង ឬ​ទំហំ​ប៉ុន​ការ​ធៀប​រវាង​ភព​ណិបទូន​និង​អ៊ុយរ៉ានុស។ ដោយ​វា​មាន​ប្រវែង​ប្រមាណ ១ ៣០០ ឆ្នាំ​ពន្លឺ (Light Year) ពី​ផែនដី ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ផ្កាយ​ដែល​ជា​ក្រុម​ផ្កាយ​តូច​មួយ​នៅ​អឌ្ឍគោល​ខាង​ត្បូង។

Capture 5

23230956 0 Image A 35_1578649884579

ក្មេង​ប្រុស​ដែល​រក​ឃើញ​នោះ​សិក្សា​នៅ​វិទ្យាល័យ Skarddale នៅ​ទីក្រុង New York សហរដ្ឋអាមេរិក​ដែល​បាន​ចុះ​ហាត់ការ ៣ ​ថ្ងៃ​ជាមួយ NASA។ ឈ្មោះ​របស់​គេ​គឺ Wolfkooker ដោយ​គេ​បាន​និយាយ​ថា៖ "ពី​ដំបូង​ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​សូរ្យគ្រាស​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​ប្រែក្លាយ​ទៅ​ជា​ភព​មួយ។

ត្បិត​បច្ចុប្បន្ន​មិន​ទាន់​ដាក់​ឈ្មោះ​ពិត​ប្រាកដ​ណា​មួយ​សម្រាប់​ភព​ថ្មី​នេះ​ក៏​ដោយ ប៉ុន្តែ​បងប្រុស​របស់​ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ​ខាង​លើ បាន​ទទូច​ស្នើ​ឲ្យ​ដាក់​ឈ្មោះ​ថា 'Wolftopia'៕

ប្រភព៖ Voicetv